ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌឺ​ណាស់ ! ដឹក​មិន​ខ្ចី​គ្រប​ហើយ មក​ឈប់​មុខ​សាលាឃុំ​បញ្ឈឺ​ទៀត

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ដឹកក្រួស-​ខ្សាច់ ទោះបីជា​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារថា ​ឲ្យ​រាល់ពេល​ដឹក​ចេញ​ទៅ​កាន់​គោលដៅ​ម្តង​ៗ​ត្រូវ​តែ​គ្រប​ …

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ដឹកក្រួស-​ខ្សាច់ ទោះបីជា​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារថា ​ឲ្យ​រាល់ពេល​ដឹក​ចេញ​ទៅ​កាន់​គោលដៅ​ម្តង​ៗ​ត្រូវ​តែ​គ្រប​ឲ្យ​បាន​ជិត​ចៀសវាង​កុំ​ឲ្យ​ជ្រុះ​ខ្សាច់​រាយ​ប៉ាយ​តាម​ផ្លូវថ្នល់​ក៏​ដោយ តែ​ឈ្មួញ​ទាំងនោះ​មិន​ខ្ចី​យក​ត្រចៀក​ស្តាប់​នោះ​ទេ ។ ជាក់ស្តែង​កាលពី​ព្រឹក ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧​មាន​រថយន្ត​បែន​ដឹក​ខ្សាច់​១​គ្រឿង​បាន​មក​ចត​នៅ​ខាង​មុខ​សាលាឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ កំពុង​តែ​ផ្គើន​ចំពោះ​បទបញ្ជា​របស់​អាជ្ញាធរ ដោយ​មិន​ខ្លាចរអារ​ឡើយ ។

លោក គង់ សី​ហុង អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ទន្លេ​បិទ នា​ពេល​កន្លង​មក​បាន​កោះហៅ​ម្ចាស់​អាជីវកម្ម​ខ្សាច់​នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ឲ្យ​មក​ចូលរួម​ប្រជុំ​ដើម្បី​អនុវត្ត​ច្បាប់ ដោយ​តម្រូវ​ឲ្យ​រថយន្ត​នៅ​ពេល​ដែល​បាន​ដឹក​គ្រួ​ស​/​ខ្សាច់​ចេញពី​តាំង​ណាមួយ​នៅ​មាត់ទន្លេ ត្រូវ​តែ​យក​ស្បៃ​មក​គ្រប​ពីលើ ដើម្បី​កុំ​ឲ្យ​ជ្រុះ​រាយ​ប៉ាយ ។

លោក​អធិការរង បន្ត​ថា ក្នុង​ជំហាន​ដំបូង​ត្រូវ​តែ​ធ្វើការ​ផ្សព្វផ្សាយ ដើម្បី​បញ្ជ្រាប​ដល់​ទៅ​ម្ចាស់​អាជីវកម្ម​លក់​ក្រួស-​​ខ្សាច់ ត្រូវ​តែ​ឲ្យ​យល់​ដឹង​ជ្រួតជ្រាប​ជា​មុន​សិន បន្ទាប់​មក​នឹង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ ។ ក្រុម​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​ចាំតែ​តាមដាន​មើល​សមត្ថកិច្ច​ដែល​កំពុង​តែ​ដាក់​យាម​នៅ​ត្រង់​គោលដៅ ក្រោយ​ពី​បានដឹង​ថា ដក​ចេញ​ត្រឡប់​ទៅ​វិញ ក្រោយ​ពី​បាន​អនុវត្ត​ច្បាប់​ចរាចរណ៍​នោះ រថយន្ត​នឹង​បាន​បន្ត​ដឹក​ដោយ​មិន​បាន​គ្រប​ខ្សាច់​នោះ​ទេ កត្តា​នេះ​ហើយនឹង​ធ្វើ​ឲ្យ​ខ្សាច់​ជ្រុះ​រាយ​តាម​ផ្លូវជាតិ​លេខ​៧ ។ ប្រសិនបើ​ថ្នាក់លើ​អនុញ្ញាត​ឲ្យ​រូប​លោក​ចល័ត​ដឹកនាំ​កម្លាំង​ដើម្បី​ចាប់​រថយន្ត​ដឹក​ក្រួស​-​ខ្សាច់ មិន​គ្រប​នោះ​ពិតជា​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​នីមួយ​ៗ​មានការ​រាងចាល​មិន​ខាន ហើយ​ក៏​សុំ​កុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​អ្នក​នេះ​អ្នក​នោះ ។

លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​រូប​លោក​ធ្លាប់​បាន​កោះហៅ​ម្ចាស់​អាជីវកម្ម​លក់​ក្រួស​-​ខ្សាច់​នៅ​តាម​មាត់ទន្លេ​ជា​ច្រើន​កន្លែង​ឲ្យ​មក​ចូលរួម​ប្រជុំ​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​ឃុំ ធ្វើ​យ៉ាងណា​នៅ​ពេល​ដឹក​ចេញ​ត្រូវ​តែ​យក​ស្បៃ​មក​គ្រប ដើម្បី​ចៀសវាង​កុំ​ឲ្យ​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវជាតិ និង​ហុយ​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​មានផ្ទះ​នៅ​សងខាង​ផ្លូវថ្នល់ ។ ក្នុង​ករណី​ដែល​អ្នកបើកបរ​រថយន្ត​មិន​ព្រម​ស្តាប់​ទេ​នោះ រូប​លោក​នឹង​រាយការណ៍​ទៅ​លោក​អភិបាលស្រុក​ត្បូងឃ្មុំ ដើម្បី​សុំ​កិច្ចសហការ​ជាមួយ​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត ដើម្បី​មាន​ចំណាត់ការ​ម្តង ។

សូម​បញ្ជាក់​ថា កាលពី​ពេល​ដែល​ប្រធាន​មន្ទីរ​រ៉ែ​ចាស់​នៅ ធ្លាប់​ប្រាប់​ថា ប្រសិនណាបើ​ម្ចាស់​អាជីវកម្ម​លក់​ក្រួស​/​ខ្សាច់​មិន​អនុវត្ត​តាម​ច្បាប់ បង្ក​ឲ្យ​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវត្រូវ​ចុះ​បិទ​កន្លែង​នោះ​បណ្តោះអាសន្ន​ផង​ដែរ ៕