ជិតដល់ថ្ងៃបើកហើយ! តោះមកដឹងពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ!
- ភ្នំពេញ
ភ្នំពេញ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកឱ្យធ្វើចរាចរណ៍ឆ្លងកាត់ ដោយមិនគិតថ្លៃ រយៈពេល ១ខែពេញ។ បន្ទាប់មក…
ភ្នំពេញ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកឱ្យធ្វើចរាចរណ៍ឆ្លងកាត់ ដោយមិនគិតថ្លៃ រយៈពេល ១ខែពេញ។ បន្ទាប់មក…
ភ្នំពេញ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកឱ្យធ្វើចរាចរណ៍ឆ្លងកាត់ ដោយមិនគិតថ្លៃ រយៈពេល ១ខែពេញ។ បន្ទាប់មក ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ទើបក្រុមហ៊ុនចិន យកថ្លៃពីយានយន្ត ដែលបើកលើផ្លូវល្បឿនលឿនថ្មីលើកដំបូងនៅកម្ពុជានេះ។
ក្នុងពេលដឹកនាំមន្ត្រីជំនាញ រួមទាំងក្រុមហ៊ុនសាងសង់ និងអ្នកកាសែត ពិនិត្យលើកចុងក្រោយលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវល្បឿនលឿននេះ ឡានគ្រួសារ ត្រូវបើកក្នុងល្បឿន ៦០គ.ម ដល់ ១២០គ.ម ក្នុង ១ម៉ោង។ ចំណែករថយន្ត មានសណ្តោងរ៉ឺម៉ក់ ឬរថយន្តកុងតឺនឺ ត្រូវបើកបរលឿនបំផុត ក្នុងល្បឿន ៨០គ.ម ក្នុង ១ម៉ោង ហើយបើមិនមានសណ្តោងរ៉ឺម៉ក អាចបើកបរលឿនបំផុង ១០០គ.ម ក្នុង ១ម៉ោង។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា សម្រាប់ម៉ូតូ គឺមានកម្លាំងលើសពី ៥០០ CC ទើបអនុញ្ញាតឱ្យជិះលើផ្លូវល្បឿនលឿន តែឱ្យបើកក្នុងល្បឿនត្រឹមតែ ១០០គ.ម ក្នុង ១ម៉ោងប៉ុណ្ណោះ។ ចំណែកម៉ូតូអេឡិចត្រូនិច ត្រូវមានកម្លាំងចាប់ពី ឬ២៧kw ឡើង ហើយម្ចាស់ម៉ូតូ ត្រូវស្នើសុំ Sticker ពីក្រសួង ដើម្បីបញ្ជាក់ថា ម៉ូតូនោះ មានកម្លាំងលើសពី ៥០០CC ឬ២៧kw ហើយមិនអនុញ្ញាតឱ្យមានអ្នកជិះពីក្រោយទេ គឺម៉ូតូ១គ្រឿង ជិះបានតែម្នាក់ឯងគត់។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា នៅលើផ្លូវល្បឿនលឿននេះ មានច្រកចេញ-ចូល ៦កន្លែង ហើយមានបញ្ឈរបង់ប្រាក់ មាន ២កន្លែង នៅដើមទី និងនៅចុងទី។ តម្លៃឡានគ្រួសារ ១២ដុល្លារ ហើយឡានដឹកទំនិញ ថ្លៃបំផុត ៦០ដុល្លារ ក្នុងពេលឆ្លងកាត់ម្តង ពីភ្នំពេញ-ព្រះសីហនុ។ លើផ្លូវល្បឿនលឿន មិនអនុញ្ញាតឱ្យបើកថយក្រោយ ដោយបញ្ច្រាសទេ ហើយឡានមិនមានហើយ លូវល្បឿនលឿន ុន ចាន់ថុល បន្ថែមថា នៅលើផ្លូវល្បឿនលឿននេះ មាន១ខែពេញ។ បន្ទាប់មក ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ទើបក្រុមហឈៀកត្រឹមត្រូវ គឺមិនអនុញ្ញាតឱ្យបើកលើផ្លូវល្បឿនលឿនទេ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មកដល់ខែកញ្ញានេះ បានសាងសង់រួចរាល់ គឺរួចមុនគម្រោង ៨ខែ។
ក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាអ្នកវិនិយោគសាងសង់ផ្លូវល្បឿនលឿន ដែលត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះ មានគន្លងផ្លូវ ចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំ ចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យម ចំនួន ៤០កន្លែង ស្ពានតូចចំនួន ៥កន្លែង។
ផ្លូវល្បឿនលឿន ឆ្លងកាត់រាជធានីភ្នំពេញ ប្រមាណ ៨គីឡូម៉ែត្រ និងខេត្ត ចំនួន ០៤បួន ក្នុងនោះ៖ ខេត្តកណ្តាល ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន ៥ម៉ោង មកត្រឹមតែ ២ម៉ោងប៉ុណ្ណោះ៕ (រូបថតពីក្រសួងសាធារណការ និងដឹកជញ្ជូន)
ចែករំលែកព័តមាននេះ