ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចលនទ្រព្យ​នៅ​ទីក្រុង​ឡុ​ង​ដ៍​ផ្តល់​ឱកាស​សម្រាប់​អតិថិជន​ថៃ

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ឡុ​ង​ដ៍​បាន​ជួបនឹង​ឧបសគ្គ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៦ ព្រោះតែ​ការ​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស បាន​ទម្លាក់​តម្លៃ​ប្រាក់​ផោន និង​

ចក្រភព​អង់គ្លេស ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ឡុ​ង​ដ៍​បាន​ជួបនឹង​ឧបសគ្គ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៦ ព្រោះតែ​ការ​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស បាន​ទម្លាក់​តម្លៃ​ប្រាក់​ផោន និង​អចលនទ្រព្យ​ក្នុង​រាជធានី​នេះ ។

ខណៈ​ការ​ចរចា​សម្រាប់ Brexit  អាច​នឹង​បិទ​បាំង​ការ​ព្យាករ​ក្នុង​រយៈពេល​ខ្លី​ក្តី ក៏​កត្តា​ជំរុញ​តម្រូវការ​វិនិយោគ​ក្នុង​ក្រុង​ឡុ​ង​ដ៍ នៅ​តែ​រឹង​មាំ ព្រោះ​តម្លៃ​ប្រាក់​ផោន​ធ្លាក់​ចុះ​បាន​ទាក់ទាញ​អតិថិជន​ថៃ ។

គុណភាព​នៃ​ការ​រស់នៅ​បន្ត​ជំរុញ​ដល់​តម្រូវការ ឧទាហរណ៍ មាន​ភោជនីយដ្ឋាន​ល្បី​ៗ​ចំនួន​៦៦​កន្លែង រោង​ភាពយន្ត​អាជីព​ប្រកបដោយ​គុណ​វឌ្ឍន៍​២៤១​កន្លែង ក្លិប​បាល់ទាត់​ល្បី​ៗ៥ និង​មាន​សារមន្ទីរ កន្លែង​តាំងពិព័រណ៍​ច្រើន​ជាង​២០០​កន្លែង​ទៀត ។

ប្រទេស​នេះ​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​ធម្មជាតិ​ច្រើន​ជាងគេ​ផង​ដែរ គឺ​ជាង​៤០%​នៃ​ទឹកដី​សរុប​ជា​កន្លែង​ធម្មជាតិ​ទូលំទូលាយ ។ ការ​អប់រំ​បាន​ផ្តល់​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ឡើង​ដល់​រាជធានី​នេះ រួម​មាន​សាលារៀន និង​មហាវិទ្យាល័យ​ល្អ​ៗ​ជាងគេ​នៅ​លើ​ពិភពលោក​ទៀត​ផង ។

អចលនទ្រព្យ​ក្នុង​ក្រុង​ឡុ​ង​ដ៍ តំណាង​ឲ្យ​ការ​វិនិយោគ​ដ៏​មាន​សុវត្ថិភាព​មួយ ដោយ​គ្មាន​ការ​ហាមឃាត់​លើ​កម្មសិទ្ធិ​បរទេស​ដូច​បាន​ចែង​ក្នុង​ច្បាប់​ដ៏​រឹង​មាំ ។ 

ខណៈ​ការ​ចរចា​លើ Brexit អាច​នឹង​ប៉ះពាល់​ដល់ទី​ផ្សារ​ក្រុង​ឡុ​ង​ដ៍ ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ក្តី ប៉ុន្តែ​សេដ្ឋកិច្ច​ដ៏​រឹង​មាំ និង​វិស័យ​អប់រំ វប្បធម៌ ការ​ច្នៃប្រឌិត និង​កេរតំណែល​របស់​ប្រទេស​នេះ នឹង​នៅ​តែ​បន្ត​ទាក់ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ​មក​កាន់​រាជធានី​នេះ ខណៈ​តម្លៃ​ប្រាក់​ផោន​កំពុង​ធ្លាក់​ចុះ ។ បរិស្ថាន​បែប​នេះ​បាន​ផ្តល់​ឱកាស​ដល់​អតិថិជន​ថៃ ក្នុង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​លំនៅ​ឋាន​នៅ​ក្រុងឡុ​ង​ដ៍ ៕