ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​បណ្តាល​ឱ្យ​អ្នក​ឈឺ​កែងជើង

7 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ឈឺចាប់​ត្រង់​កែងជើង​អ្នក​ប្រហែលជា​ចង់​ដឹង​ពីរ​បៀ​បក​ព្យាបាល ។ មុន​ពេល​អ្នក​អាច​ព្យាបាល​បញ្ហា​នេះ​បាន អ្នក​ត្រូវ​តែ​ដឹង​ថា​អ្វី​ដែល​បណ្តាល​ឱ្យ​វា​កើតឡើង ។ ជាមួយនឹង​ការ​ស្រាវជ្រាវ​តែ​បន្តិចបន្តួច អ្នក​នឹង​ដឹង​ពី​

ប្រសិនបើ​អ្នក​ឈឺចាប់​ត្រង់​កែងជើង​អ្នក​ប្រហែលជា​ចង់​ដឹង​ពីរ​បៀ​បក​ព្យាបាល ។ មុន​ពេល​អ្នក​អាច​ព្យាបាល​បញ្ហា​នេះ​បាន អ្នក​ត្រូវ​តែ​ដឹង​ថា​អ្វី​ដែល​បណ្តាល​ឱ្យ​វា​កើតឡើង ។ ជាមួយនឹង​ការ​ស្រាវជ្រាវ​តែ​បន្តិចបន្តួច អ្នក​នឹង​ដឹង​ពី​មូលហេតុ និង​ដំណោះស្រាយ​ដ៏​សាមញ្ញ​ក្នុង​ការ​ព្យាបាល​បញ្ហា​ឈឺ​កែងជើង ។

សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ពី​មូលហេតុ​នៃ​ការ​ឈឺ​កែងជើង ៖

១-​រលាក​សរសៃពួរ​កែងជើង
តើ​អ្វី​បណ្តាល​ឱ្យ​មានការ​ឈឺចាប់​នៅ​ត្រង់​កែងជើង? មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ឈឺ​កែងជើង គឺ​រលាក​សរសៃពួរ​ត្រង់​កែងជើង ។ ប្រសិនបើ​អ្នក​យក​ម្រាមដៃ​ចុច​ចំ​ពីលើ​បាត​កែងជើង ហើយ​មាន​អារម្មណ៍​ថា​ឈឺចាប់ អ្នក​ទំនងជា​មាន​បញ្ហា​រលាក​សរសៃពួរ​កែងជើង​ហើយ ។

២-​ស្បែកជើង​ថ្មី
ប្រសិនបើ​អ្នក​ទើបតែ​ទិញ​ស្បែកជើង​ថ្មី វា​អាច​ជា​មូលហេតុ​ដំបូង​ធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​ឈឺ​កែងជើង​។ មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​ដាក់​ទ្រនាប់​បាតជើង​ចូល​ទៅ​ក្នុង​ស្បែកជើង​ថ្មី​ដែល​ធ្វើ​ឲ្យ​គេ​ឈឺ​ជើង​នោះ ប៉ុន្តែ​វា​មិនមែន​បាន​លទ្ធផល​ជា​និច្ច​នោះ​ទេ ។ ប្រសិនបើ​វា​មិន​មាន​ប្រសិទ្ធភាព វា​នឹង​ធ្វើ​ឱ្យ​បញ្ហា​រលាក​កែងជើង​របស់​អ្នក​កាន់តែ​ធ្ងន់ ។

មាន​លំ​ហាត់ប្រាណ​សម្រាប់​ជើង អ្នក​អាច​អនុវត្ត និង​ទ្រនាប់​ស្បែកជើង​ដែល​អ្នក​អាច​ពាក់​។ ទោះជា​យ៉ាងណា​ក្ដី នៅ​ពេល​ដែល​ការ​ឈឺចាប់​នេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ពាក់​ស្បែកជើង​តែ​មួយគូ​នោះ អ្នក​គួរតែ​ឈប់​ពាក់​វា នោះ​បញ្ហា​ឈឺ​កែងជើង​របស់​អ្នក​នឹង​ល្អ​ប្រសើរ​ជាង​មុន​។

៣-​លើស​ទម្ងន់
អ្នក​ក៏​អាច​ឈឺ​កែងជើង​ប្រសិនបើ​អ្នកមាន​បញ្ហា​លើស​ទម្ងន់ ។ សម្ពាធ​ខ្លាំង​ពេក​ទៅ​លើ​កែងជើង​អាច​បណ្តាល​ឱ្យ​ឈឺ​កែងជើង​បាន ។ ប្រសិនបើ​អ្នកមាន​បាតជើង​រាបស្មើ​ពេក រឺ​កោង​ខ្លាំង​ពេក វា​ក៏​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ឈឺ​កែងជើង​ផង​ដែរ ៕