ទីបំផុត! វីដេអូឃ្លីបបង្ហាញពីការលេងបាល់ទះជាប់ដៃខុសទំនងរបស់ខ្មែរល្បីដល់ពិភពលោកហើយ!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឃ្លីបវីដេអូប្រមាណជា៣៧វិនាទីបង្ហាញពីការលេងបាល់ទះជាប់ដៃខុសទំនងរបស់
រាជធានីភ្នំពេញ ៖ ឃ្លីបវីដេអូប្រមាណជា៣៧វិនាទីបង្ហាញពីការលេងបាល់ទះជាប់ដៃខុសទំនងរបស់
រាជធានីភ្នំពេញ ៖ ឃ្លីបវីដេអូប្រមាណជា៣៧វិនាទីបង្ហាញពីការលេងបាល់ទះជាប់ដៃខុសទំនងរបស់កម្ពុជា ដែលត្រូវបានថតបង្ហោះនោះបានល្បីដល់ពិភពលោកហើយ ដោយសារ Page បាល់ទះធំបំផុតមួយក្នុងលោកមានឈ្មោះថា Volleyball World ដែលមានអ្នក Like រហូតជិត៣លាននាក់ និងអ្នក follower ជាង៤លាននាក់យកទៅស៊ែឬចែកចាយបន្ត ហើយបើសរុបអ្នកចូលមើលវិញមានរហូតជាង៤៥លានដងឯណោះ។
ជាការពិតចេតនាក្នុងការថតបង្ហោះនោះគឺគ្រាន់តែជាការលេងសើចសប្បាយរបស់បងប្អូនក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលមិននឹកស្មានដល់គឺត្រូវបាន Page បាល់ទះធំបំផុតមួយក្នុងលោកស៊ែបន្ត ហើយបានសរសេរ Caption ចោទជាសំណួថា «តើវាត្រូវតាមច្បាប់បាល់ទះឬទេ?» ។ ក្នុងវីដេអូដដែលក៏មានការ Comment ឆ្លើយឆ្លងយ៉ាងច្រើន ហើយអ្វីដែលជាចំណុចក្ដៅនោះគឺត្រូវបានគេ Comment សើចចំអក និងបានសួរថា តើច្បាប់នេះលេងនៅប្រទេសណា? ក្នុងនោះក៏មានអ្នកចូលទៅប្រាប់ទៀតថា គឺជាច្បាប់ដែលលេងនៅកម្ពុជា។
ជុំវិញរឿងនេះដែរកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ផុល រតនៈ ក៏បានបញ្ចេញទស្សនៈក្នុងនាមអ្នករក្សានូវតម្លៃនៃមុខមាត់បាត់ទះកម្ពុជាម្នាក់ដែរនោះថា វាជារឿងដដែល រូបគេធ្លាប់បានលើកឡើងកន្លងមកហើយ ។ តាមពិតចេតនារបស់អ្នកថតបង្ហោះគ្រាន់តែចង់សើចសប្បាយនិងបាន Like និង Share ច្រើន តែមែនទែនទៅ វាពិតជាមិនគួរថតបង្ហោះទាល់តែសោះ ព្រោះវាអាចកើតឡើងដូច
ករណីនេះ មានប្រទេសនៅលើពិភពលោកគេបានសើចចំអកបាល់ទះកម្ពុជា ។
កីឡាករបាល់ទះរបស់វិសាខាដដែលបន្ថែមថា រឿងនេះវាបានហួសទៅហើយ ហើយពេលនេះពិភពលោកក៏គេបានឃើញហើយដែរ ដូច្នេះរូបគេបានអំពាវនាវកុំបន្តការលេងដូច្នេះ និងសូមរក្សាការលេងឲ្យត្រូវតាមស្តង់ដារ ដើម្បីលើកស្ទួយវិស័យបាល់ទះទាំងអស់គ្នា ។ មួយវិញទៀត ពេលនេះបាល់ទះកម្ពុជាត្រូវបានគេស្គាល់ច្រើន បន្ទាប់ពីកម្ពុជាបានយកឈ្នះថៃ និងហ្វីលីពីនកាលស៊ីហ្គេមនៅវៀតណាម ថ្មីៗនេះ៕
ចែករំលែកព័តមាននេះ