ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារធាតុពុល​ខ្លាំង VX រក​ឃើញ​លើ​សព​លោក​គី​ម ជុង​ណា​ម

7 ឆ្នាំ មុន

សារធាតុពុល​ខ្លាំង​បំផុត​ដែល​ប្រើ​ជា​អាវុធ​គីមី VX បើ​តាម​ការ​ប្រកាស​នា​ថ្ងៃ​ទី​២៤ កុម្ភៈ របស់​ប៉ូលិស​ម៉ា​ឡេ​ស៊ី​ថា ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ផ្ទៃមុខ​របស់​បងប្រុស​ម្តាយ​ទីទៃ​នៃ​មេដឹកនាំ​កូរ៉េ​ខាងជើង ដែល​ត្រូវ​ធ្វើឃាត​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ​ ។

សារធាតុពុល VX ជា​សារធាតុ​ងាយ​សម្លាប់​មនុស្ស​បំផុត​នៃ​ឧស្ម័ន SARIN ត្រូវ​បាន​រក​ឃើញ​ក្នុង​គំរូ​ទាំងឡាយ​ដែល​យក​មក​ពី​ផ្ទៃមុខ និង​ភ្នែក​របស់​លោក​គី​ម ជុង​ណា​ម ដែល​រង​ការ​វាយប្រហារ​ដោយ​នារី​២​នាក់​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ។

ប៉ូលិស​បញ្ជាក់​ថា សារធាតុ​នេះ​កំណត់​ដឹង​ជា​សារធាតុ S-2-DISOPROPYLAMINOETHYL-METHYLPHOSPHONOTHIOATE D’ETHYLE ។ នេះ​បើ​តាម​ការ​វិភាគ​ដំបូង​មួយ​របស់​មជ្ឈមណ្ឌល​វិភាគ​អាវុធ​គីមី​ម៉ា​ឡេ​ស៊ី ។យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​អាមេ​រិ​កថា អាវុធ​គីមី VX មាន​អនុភាព​ខ្លាំង​លើ​រាល់​អាវុធ​គីមី​ទាំងអស់ ហើយ​វា​ត្រូវ​ប្រើ​សម្រាប់​ជា​អាវុធ​គីមី​មួយ​មុខ​គត់។

រូបភាព​វី​ដេ​អូ​កាមេរ៉ា​ត្រួតពិនិត្យ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ ដែល​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​សារព័ត៌មាន​បង្ហាញ​ពី​រូប​លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​បាន​នារី​២​នាក់​មក​ក្បែរ ហើយ​ហាក់ដូចជា​ជះ​វត្ថុ​អ្វី​ម្យ៉ាង​លើ​មុខរប​ស់លោក ៕