ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ !​ អាជីវករ​លក់​ត្រី​​នៅ​លើ​ស្ពាន​ប៉ោយ​ប៉ែ​ត​ផ្ទុះ​ការ​​តវ៉ា​​ជា​ថ្មី​

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ក្រុម​អាជីវករ​ដែល​នាំ​ត្រី​ទៅ​លក់​នៅ​ផ្សារ​រុង​ក្លឿ និង​​ក្រុម​កម្មករ​អូស​រទេះ បាន​ធ្វើការ​តវ៉ា​សា​ជា​ថ្មី ដោយ​ពួក​គេ​នាំ​គ្នា​យក​រទេះ​ត្រី​លើកដាក់​គ្នា​បិទ​ស្ពាន​ព្រំដែន​​មិត្តភាព ព្រោះតែ​ភាគី​ថៃ​ មិន​មានការ​យោគយល់ ហើយ​នៅ​តែ​ទាមទារ​តម្លៃ​១​ខេ​ង (១២០០​បាត) ទើប​ពួក​គាត់​ផ្ទុះ​តវ៉ាសា​ជា​ថ្មី​យ៉ាង​​ដូច្នេះ ។

ពួក​គាត់​បន្ត​ថា យោង​ជំនួប​ចរចា​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ នោះ ភាគីថៃ​និយាយ​ថា គេ​យក​១​ខេ​ង ១២០០​បាត សម្រាប់​ពី​ថ្ងៃនេះ ដល់​ទី​០១ មីនា គេ​នឹង​ចាប់ផ្តើម​ថ្លឹង​គិត​ប្រាក់​១​គីឡូក្រាម​ បង់​ភាស៊ី​១២​បាត ។

មាន​អាជីវករ​ម្ចាស់​ត្រី​៦​នាក់ បាន​ឯកភាព​គ្នា​​អនុញ្ញាត​ឱ្យ​សមត្ថ​កិច្ច​ច្រក​ទ្វារ​ជួប​ចរចា​ជំនួស​ជាមួយ​ភាគី​ថៃ ដោយ​និយាយ​ថា ព្រម​បង់​ត្រឹម​តម្លៃ​៥០០​បាត​ ក្នុង​១​ខេ​ង មាន​ន័យ​ថា លើស​តម្លៃ​ពី​មុន តែបើ​លើស​ពី​៥០០​បាត ពួក​គាត់​មិន​ឯកភាព​ទេ សុខចិត្ត​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​ស្ពាន​ព្រំដែន​រហូត​មាន​ដំណោះស្រាយ ។

ទោះបីជាយ៉ាងណា ខណៈនេះ គេឃើញអាជ្ញាធរ​ក្រុងប៉ោយប៉ែត និងលោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត មេប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត បាននិងកំពុង​ដឹកនាំអាជីវករ​ម្ចាស់ត្រី​ចូលទៅ​ជួបចរចា​ជាមួយភាគីថៃ​ហើយ តែមិនទាន់​ដឹង​លទ្ធផលយ៉ាងណានោះទេ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ កុម្ភៈ ម្សិលមិញ ក្រុម​អាជីវករ​ខាងលើ បាន​រំសាយ​ការ​តវ៉ា​ដោយ​ឱ្យ​ភាគី​ថៃ​បញ្ចុះតម្លៃ​ភាស៊ី​ហើយ បន្ទាប់​ពី​ភាគី​ថៃ​ឯកភាព​យក​តម្លៃ​ដើម​១​ជើង ឬ​១​ខេ​ង ៣០០​បាត​ដូច​មុន ។ ហើយ​ចាប់ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ១​ជើង ឬ​១​ខេ​ង​១២០០​បាត មិនដឹង​ថា នឹង​មាន​បញ្ហា​ទៀត ឬ​យ៉ាងណា​នោះ​ទេ ។ ចំពោះ​ត្រី​ដែល​ក្រុម​អាជីវករ​ចាក់​ពេញ​លើ​ស្ពាន​ព្រំដែន​៥​ខេ​ង ត្រូវ​បាន​ម្ចាស់​ត្រី​អនុញ្ញាត​ឱ្យ​អ្នកស្រុក​ចាប់​យក​ទៅ​ហូប​ដោយ​សេរី ។