ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្ហាត់ ឡុ​ង ជិន ទម្លាយ​ខ្ទេច​ជុំវិញ​ការ​មិន​គោរព​វិន័យ និង​ការ​ដក​សិ​ទិ្ធ​ប្រកួត​ដណ្ដើម​ផ្ទះ​វីឡា​នៅ​ប៉ុស្តិ៍​លេខ​៥

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះកម្មវិធី​ប្រកួត​ដណ្ដើម​ផ្ទះ​វិឡា​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាននៅ​​

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះកម្មវិធី​ប្រកួត​ដណ្ដើម​ផ្ទះ​វិឡា​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាននៅ​​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់
កីឡាករ​ឡុ​ង ជិន ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​ខ្លារខិន​ម្នាក់​ដែរ ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវ​បាន​ស្ថានីយទូរទស្សន៍​ប្រកាស​ដក​កីឡាករ​រូប​នោះ​ចេញ ហើយ​ដាក់ វ៉ា​ន់ វឿ​ន ជំនួស​វិញ​។

ជុំវិញ​ការ​ដក​ឈ្មោះ​ចេញពី​កម្មវិធី​ធំ​មិន​ធ្លាប់មាន​នោះ​ដែរ ត្រូវ​បាន​មហាជន​ផ្ទុះ​ការ​ចាប់អារម្មណ៍ ។ ជាង​នេះ​ទៀត កាលពី​ពេល​ថ្មី​ៗ​នេះឡុ​ង ជិន ត្រូវ​បាន​លោកគ្រូ​បង្វឹក​របស់​ខ្លួន​គឺ​លោក Richky Sun បាន​ប្រកាស​នៅ​លើ Facebook ផ្លូវការ​របស់​លោក​ថា កីឡាករ ឡុ​ង ជិន និង ឡុ​ងអា​ឆើត មិន​គោរព​វិន័យ ហើយ​បើ​ចង់​ចូល​ហាត់​នៅ​ក្លិប​វិញ​ត្រូវ​បង់​ម្នាក់ ៥០០ ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ប្រិ​យ​មិត្ត​បានឃើញ​ទាំងស្រុង​ទេ ព្រោះថា រឿង​មាន​ហេតុ ជាក់ស្ដែង​ដូច​រឿង​របស់ ឡុ​ង ជិន ជាដើម​។

សម្រាប់ ឡុ​ង ជិន ត្រូវ​បាន​លោក Richky Sun ទម្លាយ​ថា មុន​ពេល​ប្រកួត​កីឡាករ​រូប​នេះ​មក​ហាត់​បាន​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ ដែល​នេះ​ជា​ទម្លាប់​របស់​គ​ដែល​មិន​គោរព​វិន័យ​បែប​នេះ​ជា​យូរ​មក​ហើយ ។

ប្រិ​យ​មិត្ត​បានដឹង​ហើយ​ថា មុន​ពេល​ឡើង​ប្រកួត​កីឡាករ​បើ​ចង់​វ៉ៃ​ល្អ ហោច​ណាស់​ក៏​ត្រូវ​ហាត់​២​ស​ប្ដា​ហ៍​ដែរ ប៉ុន្តែ ឡុ​ង ជិន ពេល​ដល់​ឈ្មោះ​ឡើង​វ៉ៃ ឧទាហរណ៍​ត្រូវ​វ៉ៃ​ថ្ងៃអាទិត្យ​គឺ​មក​ហាត់​ត្រឹម​ថ្ងៃ​ច័ន្ទ ហាត់​បាន​៣ ថ្ងៃ​ទៅ​ថ្លឹង​ទម្ងន់ ហើយ​ក្រោយ​ពេល​ថ្លឹង​ទម្ងន់​សម្រាក ដូច្នេះ​សរុប​ទៅ​ហាត់​បាន​តែ​៣​ថ្ងៃ​យ៉ាងច្រើន​បំផុត​។ សួរ​ថា ឡុ​ង ជិន មិន​មក​ហាត់​គាត់​ទៅ​ណា0x017d7 គឺ​មិន​ទៅ​ណា​ទេ នៅផ្ទះ​ហ្នឹង ពេល​ខ្លះ​គ្រូ​ទៅ​តាម​ដល់​ផ្ទះ ហើយ​សួរ​ប្រពន្ធ​ដែល​នៅផ្ទះ​នោះ ប្រពន្ធ​ហ្នឹង​ប្រាប់​មក​ថា គ្មាន​ធ្វើ​អី​ទេជិះ​ម៉ូតូ​​ដើរ​លេង​ទៅ​នេះ​ទៅ​នោះ​ហ្នឹង ទៅ​លេង​បាល់​ឬ​ទៅ​លេង​អីចឹង​ទៅ​។ ទោះ​ប្រពន្ធ​ដេញ​ឲ្យ​ទៅ​ហាត់​នៅ​ក្លិប​ក៏​មិន​ព្រមទៅ​ដែរ​។

លោក Richky Sun ក៏​បាន​លើក​ឡើង​ទៀត​ថា «​ចំពោះ​ករណី​ខ្ញុំ​បង្ហោះ​ឲ្យ​បង់​៥០០​ដុល្លារ ដើម្បី​ចូល​ក្លិប​វិញ​នោះ​សួរ​ថា ខ្ញុំ​ចង់បាន​លុយ​សិស្ស​មែន? គឺ​មិនមែន​ទេ ហើយ​លុយ​៥០០​ដុល្លារ​នោះ ខ្ញុំ​ក៏​ដឹង​ថា ឡុ​ង ជិន និង ឡុ​ង អា​ឆើត គ្មាន​លទ្ធភាព​បង់​ដែរ តែ​ខ្ញុំ​ចង់​ឲ្យ​ក្មេង​ចេះ​កែខ្លួន ទើប​ខ្ញុំ​ដាក់​ជា​បន្ទុក​ដូច្នេះ​។ …​ហើយ​សួរ​ថា ចុះបើ​គ្នា​គ្មាន​លុយ​ចង់​ចូល​ក្លិប​ត្រូវធ្វើ​ម៉េច? សម្រាប់​ចម្លើយ​របស់ខ្ញុំ​ក្លិប​ក៏​មិន​យក​ដែរ គ្រាន់តែ ឡុ​ង ជិន និង​ឡុ​ង អា​ឆើត ត្រូវធ្វើ​រឿង​ពីរ គឺ​ទី​១ មក​ហាត់​វិញ​ត្រូវ​តែ​គោរព​វិន័យ​ជា​ដាច់ខាត ហើយ​ទី​២ ត្រូវ​តែ​សុំ​ទោស​ប្រធាន​ក្លិប និង​ខ្ញុំ​ជា​គ្រូបង្វឹក ព្រោះថា​ពួក​គេ​ចេញពី​ក្លិប​មួយ​រយៈពេល​នេះ​មិន​ប្រាប់​អ្នក​ណា​ឡើយ​»​។

បុរស​ដែល​ជា MC ប្រដាល់​ដ៏​ស្រស់​សង្ហារលើក​ឡើង​ទៀត​ថា រឿង​ដែល ឡុ​ង ជិន និងឡុ​ង អា​ឆើត មិន​គោរព​វិន័យ មិន​គោរព​គ្រូ និង​គោរព​ប្រធាន​ក្លិប​នោះ​មាន​ដូច​ជា ការ​ដើរ​លេង​មិន​ប្រាប់​ដំណឹង ចេញ​-​ចូល​ក្លិប​មិន​ប្រាប់​អ្នក​ណា​ឡើយ ។ ជាក់ស្ដែង​ដូច​ករណី​ដើរ​ចេញពី​ក្លិប​នេះ​គឺ​កីឡាករ​ទាំង​ពីរ​មិន​បាន​ប្រាប់​លោក​ជា​គ្រូបង្វឹក និង​លោកស្រី​ប្រធាន​ក្លិប​ឲ្យ​ដឹង​នោះ​ទេ​។

គួរ​រំលឹក​ថា ឡុ​ង ជិន និង​ឡុ​ង អា​ឆើត ទទួល​បានការ​បណ្ដុះបណ្ដាល​នៅ​ក្លិប​ខ្លារខិន​ម្នាក់​ៗជាង​១០​ឆ្នាំ​មក​ហើយ ហើយ​កីឡាករ​ទាំង​ពីរ​ក៏​ជាជើង​ខ្លាំង​ក្នុង​ចំណោម​ជើង​ខ្លាំង​ជា​ច្រើន​ក្នុង​ពិភពប្រដាល់​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ