ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចមានអីពីក្រោយទេ ករណី​ឆេះផ្ទះ ឆេះទាំងមនុស្ស​​បែបនេះ!

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ បាន​ឆេះ​ស្លា.ប់​ក្នុង​ភ្នក់ភ្លើង ពេល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​មួយ​ខ្នង កាលពី​យប់​ម៉ោង​១០ និង​២៥​នាទី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ ស្ថិត​ត្រង់​ចំណុច​អ៊ី​សែង (CI5) ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិ​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ បាន​ឆេះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង ពេល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​មួយ​ខ្នង កាលពី​យប់​ម៉ោង​១០ និង​២៥​នាទី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ ស្ថិត​ត្រង់​ចំណុច​អ៊ី​សែង (CI5) ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិ​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​ថា ក្មេង​រង​គ្រោះ​ឈ្មោះ​ម៉េ​ង តុង អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវ​ឆេះ​ស្លាប់​ខ្លោច​ខ្លួន​មើល​លែង​យល់​។ រីឯ​ផ្ទះ​ដែល​សង់​ឡើង​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​5×6​ម៉ែត្រ ក៏​ត្រូវ​ឆេះ​ដែរ  ។ ប្រភព​ដដែល​បន្ត​ថា ចំពោះ​ករណី​នេះ  ត្រូវ​បាន​សមត្តិ​កិច្ច​ធ្វើការ​ចុះ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ព្រោះ​ការ​ឆេះ​ផ្ទះ​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​មិនដឹង​ពី​មូលហេតុ​នេះ ។ មានការ​សង្ស័យ​ថា ជា​ករណី​ដែល​បង្ក​ឡើង​ដោយ​មនុស្ស មិនមែន​ករណី​ឆេះ​ផ្ទះ​ដោយ​ឯកឯង​នោះ​ទេ ។

ទោះបី​យ៉ាងណា ចំពោះ​សមត្ថកិច្ច​ដែល​កំពុង​ចុះ​អង្កេត​នេះ សង្ស័យ​ថា អាច​ជា​ករណី​ភ្លើង​ឆេះ​ផ្ទះ​ធម្មតា​ប៉ុណ្ណោះ  ស្រប​ពេល​ដែល​ហើយ​ក៏​មិន​ទាន់​រក​ឃើញ​ដើមហេតុ​ឆេះ​ដែរ ។ ករណី​ដែល​នាំ​ឱ្យ​សង្ស័យ​ជា​ករណី​ភ្លើង​ឆេះ​ផ្ទះ​ធម្មតា​នេះ  គឺ​នៅ​មុន​កើតហេតុ ផ្ទះ​កើតហេតុ​ជា​ផ្ទះ​ចាំចំការ មានការ​ផឹកស៊ី​ចំនួន​៧​នាក់ និង​ចាក់​ធុងបាស់​សើច​រាំ​លេង​យ៉ាង​សប្បាយ​។  រហូត​ដល់​យប់​បន្តិច ទើប​នាំ​គ្នា​ឈប់​ផឹកស៊ី ហើយ​បែកផ្លូវ​គ្នា​ចេញ​ទៅ​មើល​ទូរ​ស្សន៍ និង​បុក​ប៊ីយែ​នៅ​ចម្ងាយ​ពី​ផ្ទះ​កើតហេតុ​ប្រហែល​300​ម៉ែត្រ ដោយ​នៅផ្ទះ​នោះ នៅ​សល់​តែ​ជន​រង​គ្រោះ​ម្នាក់​ប៉ុណ្ណោះ  ។

បន្ទាប់​មក គេ​ក៏​បានឃើញ​ភ្លើង​ឆាបឆេះ​ផ្ទះ​នោះ​ពេញទំហឹង ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន រហូត​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ភ្នក់​ភ្លើង​​តែ​ម្តង ។

ភ្នាក់ងា​កោះសន្តិភាព​បាន​ព្យាម​ទំនាក់​តាម​ទូរ​ស័​ព្វ​ទៅ​ខាង​ប៉ូលិស​ស្រុក ដើម្បី​សុំ​ព័ត៌មាន​លម្អិត តែ​បាន​ត្រឹមតែ​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​លោក​អធិការ​ង​ផ្នែក​ឆ្លើយ​សួរ​លោក​អធិការ សួរ​លោក​អធិការ​ឱ្យ​បន្ត​ទៅ​សួរ​លោក​មេ​ប៉ុស្តិ៍  ចំណែក​សួរ​លោក​មេ​ប៉ុស្តិ៍ ឆ្លើយ​ថា របាយការណ៍​ឱ្យទៅ​លោក​អធិការ​ង​ផ្នែក​រួច​ហើយ ។