ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈា​.​ម​ស្រែក​ស្បែក​ហៅ​! ព្រលឹង​នាង​អន្ទង​ឲ្យ​ចាប់ខ្លួន​ជន​ដៃដល់​ទាល់តែ​បាន​ហើយ

2 ឆ្នាំ មុន
  • កំពត

ម្លាំង​នគរបាល​ខេត្តកំពត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ក្នុង​បទ​សង្ស័យ​

ខេត្តកំពត ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ កម្លាំង​នគរបាល​ខេត្តកំពត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ក្នុង​បទ​សង្ស័យ​រំ​លោ​.​ភ​ស​ម្លា​.​ប់ និង​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​នារី​ម្នាក់ ខណៈ​ពេល​ទៅ​ផ្លាស់​ចំណង​ក្របី​។ ករណី​នេះ​បាន​កើតឡើង​ក្នុងភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។

លោក​វរសេនីយ៍ឯក លក ញ៉ា​វ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ង៉ុ​ក ច្រិល អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គគីរ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត ចំណែក​នារី​រង​គ្រោះ​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពត​។

លោកស្នងការ​រង​បាន​រៀបរាប់​បន្ត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី​រំ​លោ​.​ភ​រួច​ស​ម្លា​.​ប់ ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​នារី​ម្នាក់ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​។ ហើយ​មុន​កើតហេតុ នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្លាស់​ចំណង​ក្របី​ក្បែរ​ស្រែ​របស់​ជនសង្ស័យ ដោយ​ឃើញ​ស្ថានភាព​ស្ងប់ស្ងាត់ ជនសង្ស័យ​ក៏​បាន​និយាយ​ឡែបខាយ រហូត​កើតជា​ការ​ដៀល​ជេរ​ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង ក៏​ដេញ​តាម ហើយ​ដាល់​នារី​រង​គ្រោះ​ចំ​មុខ​មួយ​ដៃ​ធ្វើ​ឱ្យ​ដួល​លើ​ដី ហើយ​នារី​រង​គ្រោះ​បាន​ស្រែកហៅ​ឱ្យ​គេ​ជួយ តែ​ពុំ​មាន​អ្នក​ណា​បានឮ​នោះ​ទេ ពេល​នោះ​ជនសង្ស័យ​ក៏​រំ​លោ​.​ភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​តែ​ម្តង​។ ក្រោយ​ពី​បំពាន​រួច ជន​ដៃដល់​ក៏​យក​ខោ​លី​អូ​របស់​នារី​រង​គ្រោះ មក​រឹ​.​ត​.​ក​នាង រហូត​ដល់​ស្លា​.​ប់​តែ​ម្តង​។

លោក​វរសេនីយ៍ឯក​ស្នងការ​រង បាន​បញ្ជាក់​ថា គ្រានោះ ជនសង្ស័យ​បម្រុង​អូស​ស​.​ព​នារី​រង​គ្រោះ​ទៅ​កប់​ក្នុង​រណ្តៅ​មួយ​ក្បែរ​នោះ តែ​មើលទៅ​ឆ្ងាយ​ក៏​ឃើញ​មនុស្ស​២​នាក់​កំពុង​តែ​ដើរ​បាញ់ថ្នាំ​ស្រូវ​នៅ​ស្រែ​ជិត​នោះ ទើប​បុរស​ដៃដល់​ទុក​ស​.​ព​នារី​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​នោះ​សិន រួច​ជិះ​ម៉ូតូ​នារី​រង​គ្រោះ​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ក្បែរ​ខ្នង​ទំនប់ បន្ទាប់​មក​ប្រមូល​យក​កាបូបស្ពាយ និង​ទូរស័ព្ទ រួច​ជិះ​ម៉ូតូ​របស់​ខ្លួន​ត្រឡប់​ចូល​ផ្ទះ​វិញ​។

លោកស្នងការ​រង​បញ្ជាក់​បន្ត​ថា លុះដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ទើប​ជនសង្ស័យ​ដើរ​ចេញពីផ្ទះ​ទៅ​កន្លែង​សាកស​.​ព​នារី​រង​គ្រោះ ដើម្បី​អូស​ស​.​ព​ដាក់​ក្នុង​រណ្តៅ​ដែល​មាន​ស្រាប់ ដោយ​យក​សាកស​.​ព​ញាត់​ក្នុង​បាវ រួច​អូស​យក​ទៅ​ដាក់​ក្នុង​រណ្តៅ ហើយ​កាច់​មែកឈើ​ដាក់ និង​យក​ដើម​ស្រូវ​ទៅ​ដោត​ពីលើ រហូត​ដល់​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ ទើប​ចប់​រួចរាល់​ហើយ បន្ទាប់​មក​ក៏​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ចេញ ដោយ​មិន​ចូល​ភូមិ​វិញ​ឡើយ​។

លោកស្នងការ​រង​បាន​បន្ត​ទៀត​ថា ព្រោះតែ​បាត់​សមាជិក​មួយ​យប់ ក្រុម​គ្រួសារ និង​សាច់ញាតិ​បាន​តាម​រក រហូត​ប្រទះ​ឃើញ​ស​.​ព​នារី​រង​គ្រោះ ក៏​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្តង​។

ផ្តើម​ចេញពី​ហេតុការណ៍​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត បាន​ណែនាំ និង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​រូប​លោក​ឲ្យ​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​សង្ស័យ​ឲ្យ​ខាង​តែ​បាន ។ ជាមួយ​កិច្ច​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​ផង​នោះ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ក៏​បាន​តាម​ទាន់ រួច​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ទ្វារ​ថ្មី ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខណៈ​ពេល​ជន​ដៃដល់​រូប​នោះ​ចូល​ទៅ​សម្រាក​ក្នុង​តូប​ទំនេរ​មួយ​កន្លែង ដោយ​រឹបអូស​បាន​នៅ​ម៉ូតូ​មួយ​គ្រឿង និង​ទូរស័ព្ទ​ដៃ​របស់​នារី​រង​គ្រោះ​បាន​មក​វិញ​ផង​ដែរ​។

ក្រោយ​ពី​ការ​សាកសួរ ជន​ដៃដល់​ក៏​បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​នារី​រង​គ្រោះ​យ៉ាង​ពិតប្រាកដ ហើយ​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ដៃដល់​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​នា​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ