ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់ហ្នឹង? ប៉ា​តា​យ៉ា​ ជា​ទី​ក្រុង​សិច​​ដ៏ល្បី​​លើពិភព​លោក

7 ឆ្នាំ មុន

«Mirror»របស់​អង់​គ្លេស​កាល​ពី​ពេល​ថ្មីៗ​​កន្លង​មក​​ផ្សាយ​ថា ​ប៉ា​តា​យ៉ា​គឺ​ជា​ទី​ក្រុង​សិច​ ដោយ​អ្នក​ដែល​រស់​នៅ​ទី​នោះ​១​ភាគ​៥​ប្រ​កប​មុខ​របរ​ជួញ​ដូរ​ផ្លូវ​ភេទ​ ។

«Mirror»របស់​អង់​គ្លេស​កាល​ពី​ពេល​ថ្មីៗ​​កន្លង​មក​​ផ្សាយ​ថា ​ប៉ា​តា​យ៉ា​គឺ​ជា​ទី​ក្រុង​សិច​ ដោយ​អ្នក​ដែល​រស់​នៅ​ទី​នោះ​១​ភាគ​៥​ប្រ​កប​មុខ​របរ​ជួញ​ដូរ​ផ្លូវ​ភេទ​ ។

របាយការណ៍​ដែល​ចុះ​ផ្សាយ​ផ្តោត​ជា​សំ​ខាន់​លើ​អត្ថ​ន័យ​នៅ​លើ​អាវ​យឺត​ដែល​លក់​ជូន​ភ្ញៀវ​ទេស​ចរដោយ​សរសេរ​ថា​«ពល​រដ្ឋ​ល្​អ​ទៅ​ឋា​ន​សួ​គ៌ មនុស្ស​ភ្លើត​ភ្លើន​ទៅ​ប៉ា​តា​យ៉ា​» រួម​ទាំង​បញ្ជាក់​ថា​ប្រសិន បើ​មាន​លក្ខណៈបែប​នេះ​ ពិត​គឺ​មាន​មនុស្ស​ដែល​ភ្លើត​ភ្លើន​រស់​នៅ​ច្រើន ព្រោះ​ជា​​រៀង​រាល់​ឆ្នាំ​មាន​ភ្ញៀវ​ទេស​ចរ​ជាង​១​លាន​នាក់​​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​សំ​ដិល​ថ្ងៃ​ ដែល​ម្នាក់ៗ​​ស្គាល់​ច្បាស់​ថា​ជា«​ក្រុង​សិច​នៅ​លើ​ពិ​ភព​លោក»​និង​​បុរស​ភាគ​ច្រើន​ត្រូវ​ទាក់​ទាញ​ទៅ​កម្សាន្ត​នៅ​ប៉ាតា​​យ៉ា​ក្នុង​ហេតុ​ផង​តែ​ម្យ៉ាង​គឺ​សិច ។

Mirrorបញ្ជាក់​ថា​នៅ​ក្រុង​ប៉ា​តា​យ៉ា​មាន​អ្នក​បម្រើ​ផ្លូវ​ភេទ​ចំនួន​២៧.០០០នាក់ ឬ​មនុស្ស​ប្រ​ហែល​៥​នាក់​ដែល​រស់​នៅ​ទី​នោះ​មានម្នាក់​ប្រ​កប​របរ​ផ្លូវ​ភេទ​ ។ ចំណុច​ទាក់​ទាញ​អ្នក​ទេស​ចរ​ជា​ចម្បង​គឺ​តំបន់​ដែល​មាន​លំ​អ​ដោយ​ភ្លើង​ពណ៌​ក្រ​ហម​ដ៏​ធំ​បំ​ផុត​នៅ​លើ​ពិ​ភព​លោក​ដែល​នៅ​លាយ​ឡំ​ដោយ​ទី​តាំង​ពេស្យា​ ឬ​រង្គ​សាល​A Go Goដោយ​មាន​ស្លាក​ប​ដា​ឃោស​នា​តាំង​បង្ហាញ​រួម​មាន​រាំ​អោប​សសរ​ ភេសជ្ជៈ​តម្លៃ​ថោក​ និង​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ខណៈ​ពេល​នារី​ជន​ជាតិ​ថៃ​ស្លៀក​ពាក់​ខើច​ខ្លី​ ផ្ទៃ​មុខ​មាន​ផាត់​ពណ៌​ និង​សរសេរ​ពាក្យ​ថា​ម៉ា​ស្សា​ដល់​បុរស​លោក​ខាង​លិច​ដែល​ដើរ​កាត់ ។

ការ​បម្រើ​ផ្លូវ​ភេទ​នៅ​ប្រ​ទេស​ថៃ​ គឺ​ជា​រឿង​ខុស​ច្បាប់​ ប៉ុន្តែ​ច្បាប់​មាន​ភាព​ព្រ​ងើយ​កន្តើយ​ បង្ក​ឱ្យ​កើត​មាន​ទី​តាំង​បម្រើ​ផ្លូវ​ភេទ​ច្រើន​ ។ ក្រុង​ប៉ា​តា​យ៉ា​តែ​មួយ​គឺ​មាន​រង​្គ​សាល​ និង​ហាង​ម៉ាស្សា​​ច្រើន​ជាង​១០០០​ ក្នុង​ចំនួន​នោះ​បម្រើ​ផ្លូវ​​ភេទ​​ខុស​ច្បាប់​ភាគ​ច្រើន ។ អ្នក​ដែលរស់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​បម្រើ​ផ្លូវ​ភេទ​​បញ្ជាក់​ថា​ វា​ជា​ផល​ប្រ​យោជន៍​​សេដ្ឋកិច្ច​របស់​ថៃ​ ព្រោះ​អាច​ទាក់​ទាញ​​ភ្ញៀវ​​ទេស​​ចរ​​ជា​ច្រើន​លាន​នាក់​ ។

បច្ចុប្បន្ន​ ប៉ូ​លិស​បាន​បង្កើន​កិច្ច​ការពារ​ និង​បោស​សម្អាតរបរ​ផ្លូវ​ភេទ​ ព្រោះ​បារម្ភ​ពី​ការ​ជួញ​ដូរ​មនុស្ស​ធ្វើ​ឱ្យ​យុវជន​ និង​ក្មេង​គ្មាន​ផ្ទះ​សម្បែង​នៅ​ទី​នោះ ៕