ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ខ្លា​ឈី​តាមាន​វត្ត​មាននៅ​ឥណ្ឌា​វិញ​ បន្ទាប់​ពី​ផុត​ពូជ​អស់​ជាង ៧០​ឆ្នាំ

2 ឆ្នាំ មុន

សត្វ​ខ្លា​ឈី​តា (Cheetah) នឹង​មាន​វត្តមាន​ឡើង​វិញ​ក្នុង​ព្រៃ​ឥណ្ឌា​ជា​លើក​ដំបូង ចាប់តាំងពី​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ផុត​ពូជ​នៅ​ក្នុង​ឆ្នាំ ១៩៥២​។ ខ្លា​មួយ​ក្រុម​ចំនួន ៨​ក្បាល​ត្រូវ​បាន​គេ​ដឹក​យក​មក​ពី​ប្រ​ទេ​ណា​មី​ប៊ី (Namibia) នៅ​ក្នុង​ឱកាស​ខួបកំណើត​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra…

សត្វ​ខ្លា​ឈី​តា (Cheetah) នឹង​មាន​វត្តមាន​ឡើង​វិញ​ក្នុង​ព្រៃ​ឥណ្ឌា​ជា​លើក​ដំបូង ចាប់តាំងពី​វា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ផុត​ពូជ​នៅ​ក្នុង​ឆ្នាំ ១៩៥២​។

ខ្លា​មួយ​ក្រុម​ចំនួន ៨​ក្បាល​ត្រូវ​បាន​គេ​ដឹក​យក​មក​ពី​ប្រ​ទេ​ណា​មី​ប៊ី (Namibia) នៅ​ក្នុង​ឱកាស​ខួបកំណើត​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នៅ​ថ្ងៃ​សៅរ៍​។សត្វ​ខ្លា​ទាំងនោះ​នឹង​ត្រូវ​គេ​ដាច់​ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល ១​ខែ​មុន​ពេល​លែង​វា​ចូល​ក្នុង​ឧ​ទ្យា​ជាតិ​មួយ​នៅ​កណ្តាល​ប្រទេស​ឥណ្ឌា​។

ប្រភេទ​ខ្លា​ឈី​តា ធ្លាប់​រស់នៅ​ក្នុង​ព្រៃ​ឥណ្ឌា​ជាមួយនឹង​ប្រភេទ​ឆ្មា​ធំ​ដ​ទ​ទៀត​ដូច​ជា ខ្លា និង​តោ ប៉ុន្តែ​វា​បាន​ផុត​ពូជ​អស់​រយៈពេល ៧០​ឆ្នាំ​មក​ហើយ​។ឈី​តា ជា​ប្រភេទ​សត្វ​រស់នៅ​លើគោក​ដែល​រត់​បាន​លឿន​បំផុត​ក្នុង​ពិភពលោក ដោយ​មាន​ល្បឿន ១១៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រភេទ​សត្វ​ស៊ីសាច់​ជា​អាហារ​នេះ​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​ទីតាំង​ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយ និង​ត្រូវ​ណែនាំ​ឱ្យ​វា​រស់នៅ​ក្នុង​ព្រៃ​ថ្មី​។

ខ្លា​ឈី​តា​យ៉ាង​ហោច​ណាស់​ចំនួន ២០​ក្បាល​ត្រូវ​បាន​គេ​បញ្ជូន​មក​ឥណ្ឌា​ពី​ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង និង​ណា​មី​ប៊ី ដែល​ជា​ទឹកដី​មាន​សត្វ​ខ្លា​ឈី​តា​រស់នៅ​ច្រើន​បំផុត​ក្នុង​លោក​។ បច្ចុប្បន្ន ពិភពលោក​យើង​មាន​ខ្លា​ឈី​តា​ចំនួន​ជាង ៧.០០០​ក្បាល​។

សត្វ​ខ្លា ៨​ក្បាល​ដំបូង​ដែល​មាន​ញី ៥ និង​ឈ្មោល ៣​ក្បាល​អាយុ​ចន្លោះ​ពី ២ ទៅ ៦​ឆ្នាំ បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ឥណ្ឌា​ពី​ប្រទេស​ណា​មី​ប៊ី​នៅ​ថ្ងៃ​សៅរ៍​នេះ​។

វា​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ដោយ​ឧ​ត្ធ​ម្ភា​គ​ចក្រ​ទៅ​កាន់​ឧទ្យាន​ជាតិ Kuno ក្នុង​រដ្ឋ Madhya Pradesh​។

សូម​បញ្ជាក់​ថា បើ​តាម​អ្នកជំនាញ សត្វ​ខ្លា​ឈី​តា​បាន​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយសារ​តែ​ការ​ប្រមាញ់ បាត់បង់​ទីជម្រក និង​កង្វះ​អាហារ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ