មេដឹកនាំមកពីជុំវិញពិភពលោកបានចាប់ផ្តើមជួបជុំគ្នានៅក្នុងទីក្រុងឡុងចាប់ពីថ្ងៃសៅរ៍នេះ សម្រាប់ចូលរួមពិធិបុណ្យស.ពម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាបេតទី ២ (Elizabeth II) ខណៈដែលព្រះអង្គម្ចាស់ William និង Harry ដែលត្រូវជាចៅ នឹងត្រូវដឹកនាំពិធិបុណ្យ។

ការសោយទីវង្គត់របស់ម្ចាស់ក្សត្រីក្នុងវ័យ ៩៦ឆ្នាំកាលពីថ្ងៃទី ៨ ខែកញ្ញាកន្លងទៅនេះ បង្កឱ្យមានអារម្មណ៍សោកស្តាយ និងកាន់ទុកជុំវិញពិភពលោក។ ម្ចាស់ក្សត្រីបានបំបែកកំណត់ត្រាសោយរាជ្យបានយូរបំផុតក្នុងពិភពលោក គឺរហូតដល់ ៧០ឆ្នាំ។ពិធីបុណ្យស.ពរបស់ទ្រង់នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី ១៩ កញ្ញា។

អ្នកស្នងតំណែងបន្តគឺស្តេច ឆាលស៍ទី ៣ (King Charles III) នៅថ្ងៃសៅរ៍នេះនឹងជួបជាមួយនាយករដ្ឋមន្ត្រីនៃអាណាចក្រ Commonwealth ដែលជាអតីតរដ្ឋអាណានិគមន៍ទាំង ១៤របស់អង់គ្លេស៕ (យោងតាមប្រភព៖ AFP)




ចែករំលែកព័តមាននេះ