មន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទការនេសាទ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២…
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២…
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវហាមឃាត់ នៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង។ ចំណែកមន្ត្រីខណ្ឌរដ្ឋបាលជលផល នៅថ្ងៃទី១៤ ខែកញ្ញា បានចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍ និងស្រុកកំពង់ត្រឡាច។
របាយការណ៍របស់លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកញ្ញា លោកបានដឹកនាំសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅនៅចំណុចអន្សមប្រឡាក់ ស្ថិតនៅក្នុងភូមិប្រឡាយមាស ភូមិក្រងផ្ទិល ក្នុងឃុំប្រឡាយមាស និងចំណុចអាងប្អេ ទំនប់ជីខ្លា ឃុំដារ ស្រុកកំពង់លែង។
ជាមួយគ្នានេះ របាយការណ៍របស់លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ជូនគណៈបញ្ជាការឯកភាពខេត្តដែរថា កាលពីថ្ងៃទី១៤ ខែកញ្ញា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល សហការជាមួយគណៈបញ្ជាការឯកភាព ស្រុកបរិបូណ៌ គណៈបញ្ជាការឯកភាពស្រុកកំពុងតែឡាច ប្រតិបត្តិការ ចុះបង្ក្រាបទល្មើសនេសាទនៅចំណុចបឹងលង្វែក បឹងកក់ អ្នកតាហាងស្រុកកំពង់ត្រឡាច និងនៅចំណុចកំពង់ព្រះ ក្នុងស្រុកបរិបូណ៌។ ជាលទ្ធផលនៃកិច្ចបង្ក្រាបរយៈពេល ២ ថ្ងៃនេះ កម្លាំងសមត្ថកិច្ចចម្រុះសរុបមានចំនួន ២៧នាក់ ប្រើប្រាស់មធ្យោបាយមានកាណូតបាឡាស្មាច់ ៨ គ្រឿង ដោយបានបង្ក្រាបទល្មើសស្បៃមុងចំនួន ៣២ករណី ស្មើនឹង ១១០០ម៉ែត្រ លបលូស្បៃមុង ៣៦លប បង្គោល ៥៨០ដើម ចាក់លែងកូនត្រីចំរុះ ១២០គីឡូក្រាម។ បង្ក្រាបរបាំសាច់អួន ៧កន្លែង ស្មើនឹង ៦៤០ម៉ែត្រ លបលូសាច់អួន ៧លប បង្គោល ២០០ដើម និង ចាក់លែងត្រីចំរុះ ចូលទន្លេវិញ ចំនួនជាង ១០គីឡូក្រាម៕ ពៅ សុខងហ៊ាន
















ចែករំលែកព័តមាននេះ