ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​អាវុធ​ដេញ​ចាប់​​កំពូល​មេ​ចោរ​​​​កា.ប់​ប្ល​ន់​​​ពេ​ល​​​​​​រាត្រី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​មុន​នេះនា​​រសៀលថ្ងៃ​ទី​២០ កុម្ភៈ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ សហ​ការ​​ជាមួយ​​ប៉ូលិស​ព្រហ្មទណ្ឌ និងកម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​នាំ​គ្នា​ចុះ​ចាប់​មុខសញ្ញា​ចោរប្លន់​មួយ​ក្រុម​ ដែល​កំពុង​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​មុន​នេះនា​​រសៀលថ្ងៃ​ទី​២០ កុម្ភៈ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ សហ​ការ​​ជាមួយ​​ប៉ូលិស​ព្រហ្មទណ្ឌ និងកម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​នាំ​គ្នា​ចុះ​ចាប់​មុខសញ្ញា​ចោរប្លន់​មួយ​ក្រុម​ ដែល​កំពុង​ប្រមូល​​ផ្តុំ​គ្នា តែ​​ត្រូវ​​ក្រុម​ជនសង្ស័យ​​ដឹង​ខ្លួន​ក៏​នាំ​គ្នា​រត់​ប្រសាច ​ដោយ​ម្នាក់​​រត់ឡើង​ទៅ​លើដំបូល​ផ្ទះល្វែងប្រជា​ពលរដ្ឋ​ តែ​​ចុង​ក្រោយ​​ត្រូវ​កម្លាំងចាប់​ខ្លួន​​​បានដដែល ។

​​ជនសង្ស័យរូបនេះ បាន​​រត់ប្រហែលចម្ងាយ​១គីឡូម៉ែត្រ ក៏ត្រូវចាប់បាន​​ត្រង់​ចំណុច​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ក្នុងនោះ​​ប៉ូលិស​បាន​សម្រេច​ផ្ទុះអាវុធ​ផង​ដែរ ទម្រាំ​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​មេចោរ​កាប់​ប្លន់​​ពលរដ្ឋ​យ៉ាង​សាហាវ​នៅ​ពេល​យប់ ។

ជនសង្ស័យ​ដែល​ចាប់​បានខាងលើ ​មានឈ្មោះ​​ប៊ុត ធី​ឌុ​ល អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ រីឯ​បក្ស​ពួក​ផ្សេងៗ​បាន​រត់គេច​​អស់ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។