ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ក្រហម​របស់​អ៊ីត្លែ​រលក់​ដេញថ្លៃ​បាន​243000​ដុល្លារ

7 ឆ្នាំ មុន

ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​រៀបចំ​ការ​លក់​ដេញថ្លៃ​ប្រកាស​ថា ទូរស័ព្ទ​ក្រហម​របស់​ជន​ផ្តាច់​ការ​ណា​ហ្ស៊ី​អា​ដុល អី​ុ​ត្លែរ​ត្រូវ​បាន​លក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ក្នុង​តម្លៃ​២៤៣.០០០​ដុល្លារ …

ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​រៀបចំ​ការ​លក់​ដេញថ្លៃ​ប្រកាស​ថា ទូរស័ព្ទ​ក្រហម​របស់​ជន​ផ្តាច់​ការ​ណា​ហ្ស៊ី​អា​ដុល អី​ុ​ត្លែរ​ត្រូវ​បាន​លក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ក្នុង​តម្លៃ​២៤៣.០០០​ដុល្លារ ។

លោក ANDREAS KORNFELD នៃ​ក្រុមហ៊ុន​លក់​ដេញថ្លៃ ALEXANDER HISTORICAL AUCTIONS បញ្ជាក់​ប្រាប់ AFP ថា តម្លៃ​ដើម​ទូរស័ព្ទ​នោះ​គឺ​១០០.០០០​ដុល្លារ ហើយ​ការ​ដាក់​លក់​ដេញថ្លៃ​ក្នុង​ចន្លោះ​ពី​២០០.០០០​ទៅ​៣០០.០០០​ដុល្លារ ។ ការ​វាយតម្លៃ​ផ្អែក​លើ​របស់​នេះ​ជា​របស់​កម្រ​ហើយ​មាន​តែ​មួយ​គត់ ។ ក្រុមហ៊ុន​នោះ​បដិសេធ​មិន​ប្រាប់​ពី​អត្តសញ្ញាណ​និង​សញ្ជាតិ​របស់​អ្នក​ដេញថ្លៃ​ទិញ​យក​បាន​ឡើយ ។ ការ​ដាក់​លក់​ដេញថ្លៃ​នោះ​ធ្វើ​ឡើង​នៅ​រដ្ឋ​ម៉ា​រី​ឡែ​ន សហរដ្ឋអាមេរិក​ដែល​ដាក់​លក់​ដេញថ្លៃ​របស់របរ​សរុប​ជាង​១០០០​មុខ​។ ការ​ដាក់​លក់​បើកចំហ​សម្រាប់​បណ្តា​អ្នកទិញ​លើ​ពិភពលោក​ទាំងមូល​តាម​រយៈ​ទូរស័ព្ទ ។

ទូរស័ព្ទ​ក្រហម​នេះ​រក​ឃើញ​ក្នុង​រូង​ក្រោម​ដី​មួយ​ក្រោយ​បរាជ័យ​របស់​អា​ល្លឺ​ម៉​ង់​ណា​ហ្ស៊ី​ហើយ​ចារ​ឈ្មោះ​អា​ដុល​អុ​ី​ត្លែរ​និង​សញ្ញា​ណា​ហ្ស៊ី​។ វាទ​ទួល​បាន​ដោយ​អតីត​ឧត្តម​សេនិយ​អង់គ្លេស​ម្នាក់​ដែល​ទៅ​កាន់​ក្រុង​ប៊ែ​រ​ឡាំង​កាលពីដើម​ខែឧសភា ឆ្នាំ​១៩៤៥ ក្រោយ​ការ​ចុះចាញ់​របស់​អា​ល្លឺ​ម៉​ង់​ណា​ហ្ស៊ី​ហើយ​បណ្តា​នាយទាហាន​រុ​ស្ស៊ី​ជា​អ្នក​ផ្តល់​ឱ្យ​លោក​នូវ​ទូរស័ព្ទ​នេះ​រួច​តាំងពី​នោះ​មក​កូនប្រុស​លោក​ជា​អ្នករក្សា​ទុក ៕