សៀមរាប៖ តាមប្រភពព័ត៌មានដែលទទួលបានឱ្យដឹងថា ស្ត្រី៦ នាក់សកម្មជនរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP របស់ លោក ខឹម វាសនា ត្រូវបានដោះលែងពីពន្ធនាគារតាំងពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២ មកម្លេះ។ អ្វីដែលសំខាន់នោះ គឺស្ត្រីទាំង ៦នាក់បាននិងកំពុងស្នាក់នៅក្នុងចម្ការនៅជើងភ្នំគូលែនរបស់គណបក្សជួងទៀតផង។

ប្រាកដណាស់ ស្ត្រីទាំង ៦ រូបដែលជា សកម្មជន គណបក្ស LDP ដែលតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីល្ងាច ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ២០២២ នេះ ត្រូវ បាន ដោះលែង ឱ្យ នៅក្រៅឃុំ វិញហើយ បច្ចុប្បន្ន កំពុងរស់នៅក្នុងដីចម្ការម្រេច នៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នេះបើយោងតាម ប្រសាសន៍របស់ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានប្រាប់ភ្នាក់ងារកោះសន្តិភាពយើង តាមទូរស័ព្ទនៅនៅ ព្រឹក ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ នេះ។

សូមរម្លឹកថា តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីទាំង៦នាក់ ដែលជាសកម្មជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពី បទ «ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស» តាមមាត្រា៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។ ស្ត្រីទាំង ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចប៉ុស្តិ៍ហាមមុខដីចម្ការ ស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា។

មនុស្សទាំង៦នាក់នាក់ក្នុងនោះរួមមាន៖ ទី១៖ ឈ្មោះ ឈិត ស្រីឡាង។ ទី២ ៖ ឈ្មោះ ថុង ដារ៉ាស៊ី។ទី៣៖ ឈ្មោះ អ៊ី សូជីង។ទី៤៖ ឈ្មោះ ជុំ ខុម
ទី៥៖ ឈ្មោះ ភួង សម្ភស្សបូផា។ទី៦៖ ឈ្មោះ កូវ ឡោ។ដើមចមនៃការឃាត់ខ្លួនអ្នកទាំង៦នាក់នោះ គឺពេលពួកគេបានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ចបាក់អស់២កន្លែង។ ក្រោយមកអ្នកទាំង ៦ ត្រូវបានចោទប្រកាន់ថា បានប្រើហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរេរាំងក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច និងជេរប្រមាថលើសមត្ថកិច្ចថែមទៀត ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់តែម្តង។

ងាកមកស្ថានភាពជាក់ស្តែងនៅចម្ការរបស់សមាជិកគណបក្សជួងនេះវិញ គិតពី ម៉ោង ៦ ព្រឹក ដល់ ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ សរុបមានមនុស្សចេញពីដីចម្ការនេះ ចំនួន ៥៣ នាក់ ស្រី ២៧ នាក់ ក្មេង ១០ នាក់ ម៉ូតូ ៤ គ្រឿង រឺម៉ក ២ គ្រឿង។ ខណៈតាមការប៉ាន់ស្មានរបស់សមត្ថកិច្ចនៅមានមនុស្សប្រមាណជិត១ពាន់នាក់បន្តក្រាញ់ននៀលនៅដីចម្ការទាំង២កន្លែងនេះដដែល។

បន្ថែមពីលើនេះ ការប្រកាសរបស់តំណាងគណបក្ស LDP ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសកម្មជនបក្ស រំសាយ ចេញឱ្យអស់ពីចម្ការ នោះជាល្បិចកលរបស់មេបក្ស ជួង ដើម្បីបោកបញ្ឆោត សមត្ថកិច្ច ប៉ុណ្ណោះ ក្នុងចេតនាដើម្បីឱ្យសមត្ថកិច្ចដកកម្លាំង ហើយក្រុមខ្លួនអាចចេញយកស្បៀងចូល ប៉ុន្តែមិនបានដូចបំណង បែរជាសមត្ថកិច្ចរឹតបន្តឹង គ្រប់ច្រកល្ហក លើសដើម នេះបើតាម ប្រភពពីសមត្ថកិច្ច ។ បើតាមប្រភពពីសមត្ថកិច្ចដដែលបានប្រាប់នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ថា ខណៈមានពលរដ្ឋបន្តចាកចេញពីដីចម្ការនោះ ក៏នៅមានប្រជាពលរដ្ឋ និង សកម្មជន ដែលមកស្នាក់នៅជំរុំ បរិវេណដីចម្ការម្រេច របស់លោក ខឹម វាសនា ប្រធានគណបក្ស LDP មិន ព្រមចាកចេញ នៅក្រាញននេល សល់ប្រមាណជាង ១ពាន់នាក់ ប៉ុណ្ណោះ ។

ប្រភពបានបញ្ជាក់ទៀតថា សមត្ថកិច្ចនគរបាល ចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែ យាមកាម យ៉ាងតឹងរឹង តាមបទបញ្ជា របស់ថ្នាក់ ដឹកនាំ ព្រមទាំង រក្សានូវឥរិយាបទសម្របសម្រួល ដដែល មិនឱ្យកម្លាំងសមត្ថកិច្ច ចូល ទៅបំបែកបំបាក់ ក្រុមហ្វូង សកម្មជន ឬ ប្រជាពលរដ្ឋ ដែលមកស្នាក់នៅទីនោះឡើយ ដោយសារខ្លាចប៉ះពាល់ដល់ប្រើអំពើហិ.ង្សានោះឡើយ៕








ចែករំលែកព័តមាននេះ