ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ជីរ​ម្រះព្រៅ

7 ឆ្នាំ មុន

ជីរ​ម្រះព្រៅ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​មនុស្ស ។ អត្ថប្រយោជន៍​របស់​វា​រាប់​ចាប់ពី​ការ​ចិ​ញ្ចៀ​ស​ជំងឺ​ទូទៅ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​ …

ជីរ​ម្រះព្រៅ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​មនុស្ស ។ អត្ថប្រយោជន៍​របស់​វា​រាប់​ចាប់ពី​ការ​ចិ​ញ្ចៀ​ស​ជំងឺ​ទូទៅ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​បាក់តេរី និង​វីរុស​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស្បែក និង​សក់​នានា​។ គ្រាន់តែ​ប្រើប្រាស់​ស្លឹក​ជីរ​ម្រះព្រៅ​មួយ​ចំនួន​ជា​ទៀងទាត់​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​សុខភាព និង​របៀបរ​ស់បាន​យ៉ាងច្រើន​។ សូម​ក្រលេក​មើល​អត្ថប្រយោជន៍​របស់​ជីរ​ម្រះព្រៅ​ក្នុង​អត្ថបទ​ខាងក្រោម​នេះ​៖

១-​ព្យាបាល​ក្រួស​ក្នុង​តម្រងនោម ៖ ដោយសារ​តែ​ជីរ​ម្រះព្រៅ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​ដែល​អាច​ជួយ​ក្នុង​ការ​ពង្រឹង​សម្ថ​ភាព​របស់​តម្រងនោម និង​ទប់ស្កាត់​ក្រួស​ក្នុង​តម្រងនោម ។ ការ​ព្យាបាល​តាម​បែប Ayurveda បាន​ណែនាំ​ថា ការ​ទទួលទាន​ទឹក​ជីរ​ម្រះព្រៅ​ជាមួយនឹង​ទឹកឃ្មុំ​រៀងរាល់ថ្ងៃ​អាច​ជួយ​រំលាយ​គ្រោះតម្រងនោម និង​បញ្ចេញ​វា​តាម​រយៈ​បំពង់​បង្ហូរ​នោម ។ ស្របគ្នា​ផង​ដែរ ជីរ​ម្រះព្រៅ​គឺជា​ភ្នាក់ងារ​បន្សាប​ជាតិពុល​ដែល​អាច​ជួយ​កាត់​បន្ថយ​កម្រិត​អាស៊ីត​អ៊ុយ​រិច​ក្នុង​រាង​កាយ​ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​កើត​ក្រួស​ក្នុង​តម្រងនោម ។

២-​ជួយ​ការពារ​សុខភាព​បេះដូង ៖ ដោយសារ​តែ​ភ្នាក់ងារ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​អានុភាព​នៅ​ក្នុង​ជីរ​ម្រះព្រៅ​ដែល​មានឈ្មោះ​ថា Eugenol ស្លឹក​ជីរ​ម្រះព្រៅ​អាច​ជួយ​ការពារ​សុខភាព​បេះដូង​របស់​អ្នក ។ វា​ជួយ​ការពារ​សុខភាព​បេះដូង​របស់​អ្នក​ដោយ​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម និង​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាង​កាយ ។

៣-​ជួយ​ព្យាបាល​ជំងឺមហារីក ៖ ដោយសារ​តែ​ជីរ​ម្រះព្រៅ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ជំងឺមហារីក និង​មាន​ភ្នាក់ងារ​ប្រឆាំង​អុកស៊ីតកម្ម វា​អាច​ជួយ​ព្យាបាល​ជំងឺមហារីក ។ យោង​ង​តាម​ការ​សិក្សា ការ​ទទួលទាន​ជីរ​ម្រះព្រៅ​ជា​រៀងរាល់ថ្ងៃ​មាន​អត្ថប្រយោជន៍​វិជ្ជមាន​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​សុដន់ និង​មាត់ ដែល​ជា​ទូទៅ​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ការ​ជក់​ថ្នាំជក់់ ។

៤-​ព្យាបាល​ជំងឺ​ដែល​ទាក់ទង​នឹង​ក្រពះ ៖ មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ជំងឺ​ក្រពះ​ដូច​ជា​ជំងឺ​ដំបៅ​ក្រពះ ហើមពោះ ។​ល​។ ស្លឹក​ជីរ​ម្រះព្រៅ​អាច​ជួយ​ក្នុង​ការ​ព្យាបាល​បញ្ហា​ដូច​ជា​ដំបៅ​ក្រពះ ឡើង​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ទល់លាមក ល​។ វា​ទប់ស្កាត់​ការ​ហើមពោះ និង​ជួយ​ពង្រឹង​បំពង់​រំលាយ​អាហារ ។

៥-​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ៖ ដោយសារ​តែ​ជីរ​ម្រះព្រៅ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម វា​អាច​ជួយ​ទប់ស្កាត់​កម្រិត​ជាតិ​ស្ករ​ក្នុង​រាង​កាយ​របស់​មនុស្ស​។ អ្នក​អាច​ទំពារ​ជីរ​ម្រះព្រៅ​ប៉ុន្មាន​សន្លឹក​នៅ​ពេល​ព្រឹក​ពេល​ពោះ​ទទេ ឬ​ទទួលទាន​ទឹក​ស្លឹក​ម្រះព្រៅ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​រាង​កាយ ដូច្នេះ​វា​អាច​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ៕