ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្អាក​នាំ​ចូល​ធ្យូងថ្ម​កូរ៉េ​ខាងជើង

7 ឆ្នាំ មុន

ក្នុង​កំណត់ហេតុ​មួយ​ចេញផ្សាយ​ជា​សាធារណៈ​ក្រសួងពាណិជ្ជកម្ម​ចិន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ​ថា ចិន​នឹង​ផ្អាក​ការ​នាំ​ចូល​ធ្យូងថ្ម​មក​ពី​កូរ៉េ​ខាងជើង​ចាប់ពី​ថ្ងៃ​ទី​១៩ កុម្ភៈ​ទៅ ។

ក្នុង​កំណត់ហេតុ​មួយ​ចេញផ្សាយ​ជា​សាធារណៈ​ក្រសួងពាណិជ្ជកម្ម​ចិន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ​ថា ចិន​នឹង​ផ្អាក​ការ​នាំ​ចូល​ធ្យូងថ្ម​មក​ពី​កូរ៉េ​ខាងជើង​ចាប់ពី​ថ្ងៃ​ទី​១៩ កុម្ភៈ​ទៅ ។

ក្រសួង​នោះ​បញ្ជាក់​ថា ការ​ផ្អាក​នេះ​នឹង​ស្ថិត​ជា​ធរមាន​រហូត​ដល់​ថ្ងៃ​ទី​៣១ ធ្នូ ។ ពុំ​មានការ​ពន្យល់​ពី​ហេតុផល​នៃ​ការ​សម្រេចចិត្ត​នោះ​របស់​អាជ្ញាធរ​ចិន​ឡើយ ក៏​ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP គូសបញ្ជាក់​កាលពី​ស​ប្តា​ហ៍​មុន​ថា​បណ្តា​ទំនិញ​ធ្យូងថ្ម​កូរ៉េ​ខាងជើង​ត្រូវ​បាន​ច្រាន​ចេញ​វិញ​នៅ​កំពង់​ផែ WENZHOU របស់​ចិន ។

វិធានការ​នេះ​ត្រូវ​បាន​ចាត់​ក្រោយ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ឆ្ងាយ​របស់​កងទ័ព​កូរ៉េ​ខាងជើង​ជា ការ​សាកល្បង​មី​ស៊ី​ល​ប្រភេទ​នោះ​លើក​ដំបូង​ចាប់តាំងពី​លោក​ដូ​ណា​ល់ ត្រាំ ចូល​កាន់កាប់​សេត​វិមាន​មក ។

ចិន​ធ្លាប់​គូសបញ្ជាក់​កាលពី​ខែមេសា ឆ្នាំ​២០១៦​ថា ខ្លួន​នឹង​ផ្អាក​ការ​នាំ​ចូល​ធ្យូងថ្ម​កូរ៉េ​ខាងជើង​ជា​ការ​អនុវត្ត​ទណ្ឌកម្ម​ដែល​សម្រេច​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ដើម្បី​រារាំង​ក្រុង​ព្យុ​ង​យ៉ាង​កុំឱ្យ​អាច​មាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ដល់​កម្ម​វិធិ​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក​របស់​ខ្លួន ។

កូរ៉េ​ខាងជើង​កាលពី​ឆ្នាំ​២០១៦ ជា​អ្នក​ផ្គត់ផ្គង់​ធ្យូងថ្ម​ធំ​ទី​៤​ដល់​ចិន​ក្នុង​ទំហំ​២២,១៨​លាន​តោន​ដែល​មានការ​កើនឡើង​១៤,៥%​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ៕