ផ្អាកយូរ…ជូរមាត់ !
ឈ្មួញឈើ២នាក់មានងារឧកញ៉ា បានសម្ងំសុខស្រួលណាស់…ស្រួលយូរហើយនៅតាមព្រំដែនកម្ពុជា-វៀតណាម ទិសខេត្តស្វាយរៀង…។ ទើបនឹងបែកពាងប្រហុកថ្មីៗ
ឈ្មួញឈើ២នាក់មានងារឧកញ៉ា បានសម្ងំសុខស្រួលណាស់…ស្រួលយូរហើយនៅតាមព្រំដែនកម្ពុជា-វៀតណាម ទិសខេត្តស្វាយរៀង…។ ទើបនឹងបែកពាងប្រហុកថ្មីៗ
ឈ្មួញឈើ២នាក់មានងារឧកញ៉ា បានសម្ងំសុខស្រួលណាស់…ស្រួលយូរហើយនៅតាមព្រំដែនកម្ពុជា-វៀតណាម ទិសខេត្តស្វាយរៀង…។ ទើបនឹងបែកពាងប្រហុកថ្មីៗនេះ…ដោយសារតែឈ្មួញឈើដទៃទៀតបានផ្អាក…នៅសល់តែឧកញ៉ា២នាក់មិនទាន់ឈប់…ត្រូវបានសមត្ថកិច្ចដែលមិនពាក់ព័ន្ធបានបង្ក្រាប ។
រកឃើញនៅស្រុករំដួល ខេត្តស្វាយរៀង…ឃ្លាំងឈើមួយនៅឃុំសង្កែ ចម្ងាយប្រមាណ៨គីឡូម៉ែត្រពីច្រកទ្វារព្រំដែនបុសមន…ជាឃ្លាំងឈើរបស់ឧកញ៉ាឃ្លាំង សាយ…មានឈើ៤ឡានយីឌុប…។
ឈើរបស់ឧកញ៉ាសាយ ចេញតាមច្រកទ្វារបុសមនចូលស្រុកយួនរាប់ឆ្នាំមកហើយ…ទើបបែកពាងប្រហុកថ្មីៗនេះ ។ នៅស្រុករំដួលល្បីជាងគេឈ្មោះឧកញ៉ាសាយ ។
ចំពោះឧកញ៉ាសី ជាឈ្មួញឈើដែរ…មិនល្បីទេនៅស្រុករំដួល…មកល្បីនៅស្រុកចន្ទ្រា ខេត្តស្វាយរៀងដែរ…។
ឧកញ៉ាសីមានឃ្លាំងធំមួយនៅឃុំមេសថ្ងក ទីរួមស្រុកចន្ទ្រា…។ អ្នកស្រុកចន្ទ្រាដឹងឮច្រើនជាងគេ…ឈើរបស់ឧកញ៉ាសី ពេលដឹកមកដល់ឃ្លាំងច្រើនតែពេលយប់…ចូលចតមួយសន្ទុះសិន…ជិតភ្លឺដឹកបន្តតាមច្រកទ្វារព្រំដែនសំរោង ដោយសុខស្រួលល្អ…ពីឃ្លាំងឈើរបស់ឧកញ៉ាសី នៅស្រុកចន្ទ្រាឆ្ពោះទៅព្រំដែនសំរោងមានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ។
ដល់ល្បីខ្លាំងពេកទៅ…មានដំណឹងថា អាជ្ញាធរខេត្តស្វាយរៀងបញ្ជាឱ្យផ្អាកមួយរយៈសិន…ផ្អាកមែនទែន ឬផ្អាកសិនមិនទាន់ដឹងទេ…យូរៗជូរមាត់ចេញម្តងទេ…កុំមាត់ !
ចំណែកអស់លោកដែលជូរមាត់ជាងគេ គឺសមត្ថកិច្ចគ្រប់ស្ថាប័ននៅតាមផ្លូវជាតិលេខ៨…នៅច្រកទ្វារបុសមន…ច្រកទ្វារសំរោង…៕
អាឡេវ
ចែករំលែកព័តមាននេះ