រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ កុម្ភៈ ខានស្អែកនេះ ប្រដាល់អន្តរជាតិពេលព្រឹករបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នឹងបើករេញឱ្យកីឡាករជើងខ្លាំង២រូបគឺ ផាន់ គ្រាន់ និងរឿង សារ័ត្ន ឡើងប៉ះថៃសាកកណ្ដាប់ដៃគ្នា ។
អ្វីដែលគេកត់សម្គាល់គឺការប្រកួតរបស់គូទាំង២រំពឹងថា នឹងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនដែលនិយមទស្សនាការប្រដាល់ដោយសារតែកីឡាករកម្ពុជា និងថៃសុទ្ធតែចង់ឈ្នះគ្នារៀងខ្លួន ។
ការប្រកួតដែលនឹងធ្វើឡើងចាប់ពីម៉ោង៨ព្រឹកក្រោមការរៀបចំរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ ត្រូវគេឃើញថា នៅតែមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ បើទោះជាពេលវេលាប្រកួតត្រូវចំព្រឹកថ្ងៃអាទិត្យដែលអ្នកណាៗក៏ចូលចិត្តដើរកម្សាន្តក្ដី ។ អ្នករៀបចំកម្មវិធីបានអះអាងថា ទូរទស្សន៍អាស៊ីអាគ្នេយ៍មិនភ័យរឿងខ្វះអ្នកទស្សនាកកកុញនោះទេ ដោយសារតែទីតាំងសង្វៀនរបស់ខ្លួនស្ថិតក្នុងទីប្រជុំជនហើយមានមនុស្សរស់នៅកុះករ ។ ក្នុងនោះសូម្បីតែការប្រកួតធម្មតារវាងកីឡាករជាតិ និងកីឡាករជាតិ ក៏មានអ្នកទស្សនាច្រើននោះដែរ ជាពិសេសអ្នកចូលចិត្តតាមដានប្រដាល់ ។
លោកថា កីឡាករកម្ពុជា២រូប គឺផាន់ គ្រាន់ និងរឿង សារ័ត្ន នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមជាមួយកីឡាករថៃនៅព្រឹកថ្ងៃអាទិត្យខានស្អែក ។ អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង៤មានបំណងប៉ះគ្នាយូរហើយ ដោយគ្រាន់តែបានដឹងថា នឹងត្រូវឡើងប្រកួតជាមួយកីឡាករថៃទាំង២រូប ទទួលយកដោយការពេញចិត្តហើយក៏បានត្រៀមខ្លួនក្នុងការប៉ះគ្នាផងដែរ។ លោកថា សម្រាប់កីឡាករកម្ពុជាសុទ្ធតែបានត្រៀមខ្លួនមុនពេលប៉ះគ្នាបន្ទាប់ពីបានចំណាយពេលច្រើនក្នុងការហ្វឹកហាត់ ទើបលោកសម្រេចដាក់ឱ្យកីឡាករកម្ពុជាឡើងប្រកួតជាអន្តរជាតិ ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា ក្នុងចំណោមកីឡាករកម្ពុជា លោកបានសម្រេចចិត្តដាក់ផាន់ គ្រាន់ មកពីក្លិបសាលវ័ន្តកីឡាដែលទើបប្រកាសថា ចង់ឡើងរេញឱ្យបានញឹកញាប់ដើម្បីកន្ត្រាក់អារម្មណ៍មហាជនបានច្រើនឡើងវិញ ឱ្យឡើងប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Sang Yout ក្នុងនាមជាគូឯកបើកឆាកសម្រាប់ប្រដាល់អន្តរជាតិនៅព្រឹកថ្ងៃអាទិត្យនោះ ។ លោកថា ជំនួបរវាងពួកគេមិនមែនជារឿងចៃដន្យនោះទេ ដោយលោកមានបំណងចង់ឱ្យគេប៉ះគ្នាជាមួយគូបរទេសនៅក្នុងព្រឹត្តិការណ៍នេះតែម្ដង ទើបលោកយល់ថា ការប្រកួតដែលនឹងធ្វើឡើងពិតជាមានអ្នកគាំទ្រភាគច្រើនពេញចិត្ត ។ លោកថា កីឡាករ ផាន់ គ្រាន់ អាចចាត់ទុកថាជាជើងខ្លាំងម្នាក់នៅលើសង្វៀនប្រដាល់អន្តរជាតិ ទើបលោកយល់ថាវត្តមានរបស់កីឡាកររូបនេះ អាចនឹងធ្វើឱ្យព្រឹតិ្តការណ៍ប្រដាល់ព្រឹកខានស្អែកទទួលការចាប់អារម្មណ៍ខ្ពស់ ។
លោកជឿជាក់ថា កីឡាកររូបនេះ នឹងបញ្ចេញសមត្ថភាពល្អដូចជាពូកែគេច និងពូកែវាយសន្ធាប់ដែលគេធ្លាប់បញ្ចេញឡើងនាពេលកន្លងមក។ លោកថា កីឡាករកម្ពុជារូបនេះមានការឈានឡើងសមត្ថភាព ហើយបើទោះជាការប្រកួតប៉ុន្មានលើកចុងក្រោយមានការប្រែប្រួលក៏នៅតែខ្លាំងផងដែរ ។ លោកនិយាយថា ផាន់ គ្រាន់ ដ្បិតថាមិនមែនជាម្ចាស់ជើងឯក ប៉ុន្តែការប្រកួតកន្លងមករបស់គេមានការទទួលស្គាល់ តែលោកក៏មិនបារម្ភរឿងគេប្រកួតមិនអស់ដៃនោះដែរ ដោយសារតែពេលកន្លងមក កីឡាកររូបនេះបើទោះជាចាញ់ក៏ល្អមើលដែរ ។ លោកថា កីឡាករថៃធ្លាប់ប្រកួតបាន៧៦លើក ឈ្នះ៦២លើក ចាញ់១៣លើក និងស្មើ១លើក ប៉ុន្តែសមត្ថភាពកីឡាកររូបនេះមិនអាចមើលស្រាលបានឡើយ ។ ដោយឡែកសម្រាប់កីឡាករកម្ពុជាធ្លាប់ប្រកួតច្រើនជាងគេដល់៨៦លើក ឈ្នះ៧២លើក ចាញ់១៣លើក និងស្មើ១លើក ។
សម្រាប់កីឡាករ រឿង សារ័ត្ន ដែលជាកីឡាករវ័យក្មេងមកពីក្លិបកងទ័ពឆត្រយោង៩១១ លោក ញាណ សុធី បញ្ជាក់ថា គេត្រូវប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Phik Rabkhav ជាជើងខ្លាំងមកពីប្រទេសថៃដូចគ្នានៅក្នុងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិនោះដែរ ។ លោកថា ការប្រកួតរបស់គូនេះ នៅមិនទាន់ដឹងថាអ្នកណាល្អជាងអ្នកណានោះទេ ក្នុងពេលដែលរឿង សារ័ត្ន ដ្បិតថាឈានឡើងតែការប្រកួតរបស់គេពេលខ្លះក៏ល្អ ហើយពេលខ្លះក៏ធ្លាក់ដៃដែលធ្វើឱ្យអ្នកគាំទ្រពិបាកស្ទង់សមត្ថភាពនៅលើសង្វៀន ។ កីឡាករថៃធ្លាប់ប្រកួត៦៦លើក ឈ្នះ៥២លើក និងចាញ់១៤លើក រីឯកីឡាករកម្ពុជាធ្លាប់ប្រកួត៥៥លើក ឈ្នះ៤៥លើក និងចាញ់១០លើកនៅលើសង្វៀន ៕
រាជធានីភ្នំពេញ ៖ ទោះបីជាក្រុមប្រឆាំងនៅក្រៅប្រទេស ទាមទារឲ្យមានការចរចាផ្នែក នយោបាយយ៉ាងណាក្តី គណបក្សកាន់អំណាចប្រកាសដាច់ណាត់ថា គ្មានការចរចាឡើយរឿង នយោបាយជាមួយ...
ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ ដោយក្នុងដៃខាងស្តាំកាន់ខ្សែភ្លើងជាប់នឹងដៃ សង្ស័យឆក់ខ្សែភ្លើងស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦...
ខេត្តកណ្តាល ៖ ប្រពន្ធ័ផ្លូវស្ពានរំដោះទឹកមួយកន្លែងនៅតាមបណ្តយផ្លូវជាតិលេខ១ បើទៅពីរាជធានីភ្នំពេញមានចម្ងាយ ប្រហែលជាង៤០គីឡូម៉ែត្រ ត្រង់ចំណុចស្ពានជប៉ុនទី១...
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្តតូចផ្ទាល់ខ្លួន បានសម្តែងប្រតិកម្មទៅនឹងដចម្លង ពីកំពង់ឆ្នាំងទៅស្រុកកំពង់លែងថា បានយកតម្លៃថ្លៃពេកអាចលើសពី...
រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ បានចុះពិនិត្យ និងធ្វើកំណត់ហេតុកិច្ចសន្យា...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ និងអ្នកប្រើប្រាស់ចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាល ក្រុងប៉ោយប៉ែត ល្បាតនៅចំណុចឡាក់គី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយ...
រាជធានីភ្នំពេញ ៖ លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងអញ្ជើញដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ចនៅ...
ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី២៣ មេសា នេះ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្ត បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធពីបទប៉ុនប៉ង...
សហរដ្ឋអាមេរិក ៖ ដោយយោងតាមប្រភពនានាកាសែតអាមេរិក DEFENSE NEWS សរសេរកាលពីថ្ងៃទី២២ មេសា ថា ដោយមានការព្រួយបារម្ភចំពោះសកម្មភាពរុស្ស៊ីនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ...
រាជធានីភ្នំពេញ៖ អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា បានដាក់ដំណើរការគម្រោងថ្មីមួយដើម្បីអបអរដល់វត្តមានស្ដ្រីដែលជាអ្នកជំនាញផ្នែកស្ទែម។ គម្រោងនេះមានឈ្មោះថា...
រាជធានីភ្នំពេញ ៖ វិស័យធនាគារនៅកម្ពុជាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយធនាគារជាច្រើនត្រូវបានបង្កើតឡើង និងកំពុងប្រតិបត្តិការផ្ដល់សេវាហិរញ្ញវត្ថុជូន...
ប្រទេសកូរ៉េទាំង២ ៖ កងទ័ពកូរ៉េខាងត្បូងកាលពីថ្ងៃទី២៣ មេសា បានបញ្ឈប់ការចាក់ផ្សាយតាមប្រដាប់បំពងសំឡេងធំៗ ដែលអំពាវនាវឱ្យកងទាហានកូរ៉េខាងជើងនៅតាមព្រំដែន...
រាជធានីភ្នំពេញ ៖ សំណុំរឿងបណ្តឹងឧទ្ធរណ៍របស់លោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួកចំនួន១០នាក់ផ្សេងទៀត ត្រូវសាលាឧទ្ធរណ៍នឹង...
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ មេសា ២០១៨ ឪពុកតារាសម្ដែងលោករក្សា ដែលមានជំងឺប្រចាំកាយជាយូរមកហើយនោះបានទទួលមរណភាព ។ ការស្លាបនោ់ះតែប៉ុន្មានម៉ោងប៉ុណ្ណោះ...
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលច្រកទ្វាអន្តរជាតិព្រំកម្ពុជា-ថៃ និងសមត្ថកិច្ចពាក់ព័ន្ធបានបើកអង្គប្រជុំដើម្បីធ្វើសេចក្ដីបញ្ជាក់ និងបំភ្លឺទៅកាន់...
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្សង្វេគបំផុតដោយបុរសជាប្តីត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅក្បែរគុម្ពចេក ចំនែកប្រពន្ធវិញបានដេកស្លាប់នៅលើផ្ទះឈើ ដោយមាន...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់នាំស្ត្រីសតិមិនគ្រប់ផឹកស្រាបៀអស់២កំប៉ុងស្រវឹងអូសដៃទៅរំលោភក្នុងបន្ទប់ទឹកម្តាយជនរងគ្រោះមកទាន់រត់គេចខ្លួន៩ថ្ងៃទើប...
ប្រទេសអាហ្វហ្គានីស្ថាន ៖ ជនស៊ីវិលជិត៦០នាក់ភាគច្រើនជាពួកស៊ីអ៊ីតបានត្រូវស្លាប់ ហើយ១២០នាក់ទៀតរងរបួសកាលពីថ្ងៃទី២២ មេសា នៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គា...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មុននេះមានប្រជាពលរដ្ឋមកពីស្រុកស្នួល ខេត្តក្រចះ ចំនួនជាង៣០០នាក់ មកកាន់រាជធានីភ្នំពេញ ដើម្បីសុំឲ្យសម្តេច...
បើសិនជាអ្នកកំពុងតែប្រើថ្នាំតាមវេជ្ជបញ្ជា អ្វីដែលចម្លែកនឹងអាចកើតឡើងចំពោះថ្នាំបីប្រភេទ ជាពិសេសវាប៉ះពាល់ដល់ការចងចាំ និងភាពវៃឆ្លាតរបស់មនុស្សតែម្តង...