ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​សារធាតុចិញ្ចឹម​ទាំង​4អាច​បង្ក​ឱ្យ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត

7 ឆ្នាំ មុន

អ្វី​ដែល​យើង​បរិភោគ និង​ផឹក​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​រចនាសម្ព័ន្ធ​នៃ​ខួរក្បាល ដែល​ជា​លទ្ធផល​ក៏​មាន​ឥទ្ធិពល​លើ​មុខងារ​ខួរក្បាល​ផង​ដែរ ។

វា​រួម​ទាំង​ការ​សំយោគ និង​មុខងារ​នៃ​សារធាតុ​បញ្ជូន​សញ្ញា​

អ្វី​ដែល​យើង​បរិភោគ និង​ផឹក​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​រចនាសម្ព័ន្ធ​នៃ​ខួរក្បាល ដែល​ជា​លទ្ធផល​ក៏​មាន​ឥទ្ធិពល​លើ​មុខងារ​ខួរក្បាល​ផង​ដែរ ។

វា​រួម​ទាំង​ការ​សំយោគ និង​មុខងារ​នៃ​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ ព្រមទាំង​វត្តមាន ឬ​អវត្តមាន​នៃ​ការ​រលាក​។ គ្រូពេទ្យ​ជំនាញ​វិកលចរិត​ភាគច្រើន​បរាជ័យ​ក្នុង​ការ​ឱ្យ​តម្លៃ​ចំពោះ​តួនាទី​នៃ​អាហារូបត្ថម្ភ​ចំពោះ​សុខភាព​ផ្លូវចិត្ត​។ ថ្នាំ​តែ​មួយ​មុខ​មិន​អាច​ជួយ​អ្នក​បាន​ទេ​ប្រសិនបើ​អ្នក​ទទួលទាន​តែ​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់ ។

សារជាតិ Serotonin Dopamine និង Norepinepherine គឺជា​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​ទាំង​បី​ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត ។

ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ផលិត និង​មុខងារ​របស់​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​មាន​ស្ថិរភាព យើង​ត្រូវការ​បរិមាណ​សារធាតុចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ ។ កង្វះ​សារធាតុចិញ្ចឹម និង​វីតាមីន​នឹង​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ទាក់ទង​នឹង​អារម្មណ៍​ដូច​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ ខាងក្រោម​នេះ​គឺជា​សារធាតុចិញ្ចឹម​មួយ​ចំនួន​ដែល​អ្នក​គួរ​ទទួលទាន​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ។

១-​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣
អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជំនួយ​ដល់​មុខងារ​ណឺរ៉ូន និង​បន្ថយ​ការ​រលាក ដែល​ជា​មូលហេតុ​ដែល​ការ​ស្រាវជ្រាវ​គាំទ្រ​តួនាទី​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក្នុង​ការ​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត (​និង​ជំងឺ​ទាក់ទង​នឹង​អារម្មណ៍​ផ្សេង​ទៀត​) ។

អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ DHA មាន​សារសំខាន់​សម្រាប់​រចនាសម្ព័ន្ធ​កោសិកា​ខួរក្បាល (​ណឺរ៉ូន​) ។ ប្រសិនបើ​របប​អាហារ​របស់​អ្នក​មិន​មាន​អាស៊ីត​ខ្លាញ់​នេះ​គ្រប់គ្រាន់ ខ្លាញ់​ដទៃ​ទៀត​នឹង​ដណ្តើម​កន្លែង​របស់​វា ដូច​ជា​ជាតិ​ខ្លាញ់​មិន​ឆ្អែត​ដែល​អាច​បង្ក​បញ្ហា ។ ជាតិ​ខ្លាញ់​មិន​ឆ្អែត​អាច​បង្កើន​ការ​រលាក និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត ។

២-​អីុ​យ៉ូ​ត
អីុ​យ៉ូ​ត​ត្រូវ​បាន​គេ​គិត​ថា​ជា​វីតាមីន​D ប្រភេទ​ថ្មី ។ អីុយ៉ូ​ត​មាន​សារសំខាន់​សម្រាប់​ក្រ​ពេញទី​រ៉ូ​អីុ​ត ដែល​ជា​ក្រពេញ​ដ៏​ចម្បង​ក្នុង​ការ​រំលាយ​អាហារ ។ ពួក​យើង​ភាគច្រើន​ទទួល​ទាន​​ជាតិ​អ៊ីយ៉ូត​មិន​គ្រប់គ្រាន់ ដោយសារ​វា​ភាគច្រើន​ត្រូវ​បាន​យក​ចេញពី​អាហារ​របស់​យើង ។ ជាតិ​អ៊ីយ៉ូត​ជា​មធ្យម​ត្រូវ​បាន​គេ​កាត់​បន្ថយ​ពី​៨០០ មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​ទៅ​១៣៨-៣៥០ មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អ៊ីយ៉ូត​មាន​សារាយ ត្រី cod និង​អំបិល​អីុយ៉ូ​ដ​។

៣-​ស័ង្កសី
 ស័ង្កសី​សំខាន់​សម្រាប់​ការ​ផលិត និង​មុខងារ​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ ។ ស័ង្កសី​ក៏​មានការ​ចាំបាច់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​និង​ប្រព័ន្ធ​ភាពស៊ាំ ។ ស័ង្កសី​ភាគច្រើន​បំផុត​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​។ បំពង់​រំលាយ​អាហារ​ដែល​មាន​សុខភាព​ល្អ​ក៏​ចាំបាច់​ចំពោះ​សុខភាព​ផ្លូវ​ចិត្តល្អ​ផង​ដែរ ព្រោះ​សារធាតុ serotonin ប្រហែល​៩0% និង dopmine ប្រហែល​៥0% ត្រូវ​បាន​ផលិត​នៅ​ក្នុង​ពោះវៀនតូច​។ អាហារ​ដែល​សម្បូរ​ស័ង្កសី​មាន​អយ​ស្ទ័​រ ក្តាម សាច់​គោ សាច់​ចៀម សាច់​ជ្រូក សាច់​មាន់ បន្លែ គ្រាប់ស្វាយចន្ទី និង​វីតាមីន​ចម្រុះ ជាមួយ​សារធាតុ​រ៉ែ ។

៤-​ម៉ា​ញ៉េ​ស្យូ​ម
ម៉ា​ញ៉េ​ស្យូ​ម​ជួយ​ភ្ញោ​ច​អង់​ហ្ស៊ី​ម​ដែល​ចាំបាច់​សម្រាប់​ការ​ផលិត​សារធាតុ serotonin dopamine និង norepinepherine ។ ថ្នាំ​គ្រាប់​ម៉ាញេស្យូម​អាច​ជួយ​បំពេញតម្រូវការ​ម៉ាញេស្យូម​អប្បបរមា​ប្រចាំ​ថ្ងៃ​របស់​យើង និង​ជួយ​កាត់​បន្ថយ​បញ្ហា​ធ្លាក់​ទឹកចិត្ត​ដោយ​ចៀសវាង​បញ្ហា​កង្វះ​ម៉ាញេស្យូម ។ អាហារ​ដែល​សម្បូរ​ម៉ាញេស្យូម​មាន​គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ​រុក្ខជាតិ បន្លែ​ពណ៌​បៃតងចាស់ និង​សូកូឡា​ខ្មៅ ៕