ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ចាប់​ឃុំខ្លួន​ប៉ុណ្ណឹង​ហើយ នៅ​ញ​ញឹ​ស្រស់​ទៀត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក ចៅ វាសនា ចៅសង្កាត់​រង​ទី​២ សង្កាត់​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បង្គាប់​ឱ្យ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​រយៈពេល​៦​ខែ …

ខេត្តបន្ទាយមានជ័យ ៖ លោក ចៅ វាសនា ចៅសង្កាត់​រង​ទី​២ សង្កាត់​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បង្គាប់​ឱ្យ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​រយៈពេល​៦​ខែ យោង​តាម​សំណុំរឿង​លេខ​៣៦៤ ចុះ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ចៅក្រម​ស៊ើបសួរ ឯក ប៉ូ​លី​ហ្វី​ស ចុះ​ថ្ងៃ​ទី​១៣ ខែ​កម​រា ឆ្នាំ​២០១៧ ។

គួរ​កត់​សម្គាល់ថា លោក​ចៅ វាសនា ចៅសង្កាត់​រង​ទី​២ សង្កាត់​ប៉ោយ​ប៉ែ​ត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​អាណត្តិ​ទី​៣ ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ថ្នាក់លើ​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​ទី​១ នៃ​សង្កាត់​ប៉ោយ​ប៉ែ​ត​ផង​ដែរ ។

លោក​ចៅសង្កាត់​រង​ទី​២ សង្កាត់​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​តុលាការ​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់​ពី​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការខេត្ត ហើយ​ត្រូវ​ជាប់ចោទ​ពី​បទ​ញុះញង់​ដល់​ក្រុម​កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឲ្យ​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៥ កន្លង​ទៅ ។

យោង​តាម​ដីកា​តុលាការ​ខេត្តបន្ទាយមានជ័យ បាន​ចោទប្រកាន់​លោក ចៅ វាសនា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ សមគំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​ស្ថាន​ទម្ងន់​) និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ មាត្រា​២៩ មាត្រា​៤១០ មាត្រា​៤១១ កថាខណ្ឌ​ទី​១ ចំណុច​ទី​១ និង​ទី​៤ មាត្រា​៤១២ កថាខណ្ឌ​ទី​១ មាត្រា​៤១៣ មាត្រា​៤១៤ នៃ​ក្រមព្រហ្មទណ្ឌ ។ បន្ទាប់​មក​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​រយៈពេល​៦​ខែ​ជា​បណ្តោះអាសន្ន គិត​ចាប់ពី​ឃាត់ខ្លួន​តែ​ម្តង ៕