ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល​ឡុ​ង សំណាង និង ទេស សំខាន់ ប៉ះ​ថៃ​លើស​ង្វៀ​នខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៨ កុម្ភៈ ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ មិន​មានការ​ប្រកួត​សន្សំ​ពិន្ទុ​ទៀត​ទេ ដោយ​ត្រូវ​សម្រាក​មួ​យស​ប្ដា​ហ៍ បន្ទាប់​ពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រដូវ​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៨ កុម្ភៈ ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ មិន​មានការ​ប្រកួត​សន្សំ​ពិន្ទុ​ទៀត​ទេ ដោយ​ត្រូវ​សម្រាក​មួ​យស​ប្ដា​ហ៍ បន្ទាប់​ពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​២​បញ្ចប់​បាន​៤​ស​ប្ដា​ហ៍​វគ្គ​ទី​២​មុន​ឆ្ពោះទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​មហាជន​ភាគច្រើន​ផ្ដោត​ការ​ចាប់អារម្មណ៍ ខណៈ​ដែលស​ប្ដា​ហ៍​នេះ សមាសភាព​ខាង​កីឡាករ​កម្ពុជា​ដែល​ឡើង​ប្រកួត​មិត្ដភាព​សុទ្ធតែ​ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ ដោយ​តម្រូវ​ឱ្យ​កីឡាករ​ឡុ​ង សំណាង និង​ទេស សំខាន់ ប៉ះ​ជាមួយ​ថៃ ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​នេះ​ត្រូវ​គេ​មើលឃើញ​ថា មានការ​គាំទ្រ​ដាច់​ឆ្ងាយ​ជាង​ការ​ប្រកួត​អន្តរជាតិ​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​សុទ្ធតែ​ល្អ​ៗ និង​ល្បីឈ្មោះ ដោយ​សូ​ម្បី​តែ​ការ​ប្រកួត​មិត្តភាព​នៅ​ស​ប្ដា​ហ៍​នេះ​ក៏​ត្រូវ​គេ​រំពឹង​ខ្ពស់​ណាស់​ដែរ ។ កីឡាករ​កម្ពុជា​២​រូប គឺ​ឡុ​ង សំណាង និង ទេស សំខាន់ គឺជា​សមាសភាព​ត្រូវ​ប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ប៉ះ​គ្នា​ក្នុង​ស​ប្ដា​ហ៍​នេះ​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ ដោយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​កិត្តិយស ហើយ​អ្នក​ចាញ់​នឹង​ត្រូវ​បាក់មុខ​មិន​ខុស​គ្នា​នឹង​កីឡាករ​ដែល​ប្រកួត​ដណ្ដើម​ពិន្ទុ ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​អះអាង​ថា សម្ងំ​ហ្វឹកហាត់​ច្រើន​ថ្ងៃ​ដោយសារ​តែ​គេ​មិន​ចង់​បាក់មុខ​នៅ​លើ​សង្វៀន​អន្តរជាតិ​ខា​រ៉ា​បាវ​ដែល​មាន​អ្នក​ទស្សនា​កុះករ​រៀង​រាល់
ស​ប្ដា​ហ៍ ។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា​កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​ដណ្ដើម​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​មិត្តភាព​កំដរ​រេញ​មួ​យស​ប្ដា​ហ៍​នេះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ក៏​ប្រកាស​ថា មិន​ធ្វើ​ដំណើរ​មក​ប្រកួត​យក​ចាញ់​ទៅ​វិញ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា ជើង​ខ្លាំង​២​រូប​ខាងលើ​នឹង​បើក​ឆាកប្រយុទ្ធ​សម្រាប់​ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​សៅរ៍​ខានស្អែកនេះ ដើម្បី​ឱ្យ​កីឡាករ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​សន្សំ​កម្លាំង​ទៅ​ដណ្ដើម​ខ្សែក្រវាត់​បន្ត ។ លោក​ថា កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា​ដែល​ទើប​មានឈ្មោះ​ទៅ​ប្រកួត​វគ្គ​៤​នាក់​នៅ​ប៉ុស្ដិ៍​លេខ​៥ ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឈ្មោះ​Vath Chharasak ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​មិត្តភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ជំនួប​រវាង​ពួក​គេ​គឺ​បាន​កើតឡើង​ដោយ​មានការ​ព្រាង​ទុកជា​យូរ​មក​ហើយ ដើម្បី​ឱ្យ​ពួក​គេ​ស្ទាបស្ទង់​សមត្ថភាព​គ្នា ។ លោក​ថា កីឡាករ ឡុ​ង សំណាង ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​នា​ពេល​កន្លង​មក ទើប​ការ​ប៉ះ​ប្រកួត​មិត្តភាព​នៅ​លើស​ង្វៀ​នខា​រ៉ា​បាវ លោក​ថា​កីឡាករ​រូប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់ចិត្ត ហើយ​ជាប់​ចិត្តនឹង​ការ​ប្រកួត​ដែល​ប្រកាស​ធ្វើ​ឡើង ។ លោក​ថា ព្រឹត្តិការណ៍​ដែល​បាន​ទទួល​ជោគជ័យ​ក្រោយ​ការ​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​រដូវ​កាល​ទី​១​នេះ កាន់តែ​មាន​សន្ទុះ​ចាប់អារម្មណ៍​ទ្វេ​ដង បន្ទាប់​ពី​ក្រុមការងារ​ប្រកួត​សម្រេច​ដាក់​កីឡាករ​កម្ពុជា​៤​រូប និង​ថៃ​៤​រូប​សុទ្ធតែ​ខ្លាំង​ឱ្យ​ឡើង​ប្រកួត​គ្នា ។ លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​រប​ស់ឡុង សំណាង ទើប​សម្រេច​ជ្រើស​ភ្លាម​ឱ្យ​ឡើង​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ឱ្យ​អ្នកគាំទ្រ​ជាប់ចិត្ត​មិន​ខុស​គ្នា​ពី​ការ​ប្រកួត​សន្សំ​ពិន្ទុ ។

ទោះបី​យ៉ាងណា លោក​មិន​ហ៊ាន​ប៉ាន់​ស្មានថា​គេ​នឹង​ឈ្នះ​ការ​ប្រកួត​នោះ​ទេ ដោយ​ត្រឹមតែ​ហ៊ាន​រំពឹង​ថា ពួក​គេ​នឹង​ប្រកួត​គ្នា​អស់ពី​សមត្ថភាព​ប៉ុណ្ណោះ ។ កីឡាករ​ថៃ​Pha Yaklek លោក​ថា​ធ្លាប់​ប្រកួត​៦១​លើក ឈ្នះ​៥១​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​៥៤​លើក ឈ្នះ​៤៤​លើក ចាញ់​៧​លើក និង​ស្មើ​៣​លើក​នៅ​លើ​សង្វៀន ។

សម្រាប់​កីឡាករ ទេស សំខាន់ លោក ញាណ សុធី បញ្ជាក់​ថា គេ​គឺជា​គូ​ឯក​សម្រាប់​ព្រឹត្តិការណ៍​មិត្តភាព​របស់​ភេសជ្ជៈ​ខា​រ៉ា​បាវ​ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Aram Boy ។

លោក​ថា ការ​ប្រកួត​របស់​គូ​នេះ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ទទួល​បាន​កិត្តិយស​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ក៏​ល្អ ហើយ​កីឡាករ​ថៃ​ក៏​មានកេរ្តិ៍ឈ្មោះ​មិនធម្មតា ។

លោក​ថា គូ​ទាំង​ពីរ​មានបទពិសោធន៍​ប្រហែល​គ្នា ហើយ​កម្លាំង​ប្រយុទ្ធ​ក៏​មិន​ចាញ់​គ្នា​ដែរ ទើប​លោក​យល់​ថា​ការ​ប៉ះ​គ្នា​របស់​ពួក​គេ​នឹង​ទាក់ទាញ​ខ្លាំង ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៤​លើក ឈ្នះ​៥៩​លើក និង​ចាញ់​១៥​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៧៩​លើក ឈ្នះ​៦៥​លើក ចាញ់​១០​លើក និង​ស្មើ​៤​លើក ៕