ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ឃុំខ្លួន​ចៅសង្កាត់​រង​មក​ពី CNRP

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន «​កោះសន្តិភាព​» បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក​ចៅ វាសនា …

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន «​កោះសន្តិភាព​» បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក​ចៅ វាសនា ចៅសង្កាត់​រង​ទី​២ សង្កាត់​ប៉ោយ​ប៉ែ​ត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​តុលាការ​ខេត្តបន្ទាយមានជ័យ កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ ពាក់ព័ន្ធ​ការ​ចោទ ប្រកាន់ ពី​បទ ញុះញុង​ដល់​ក្រុម​កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយ​ប៉ែ​ត​ឲ្យ​ធ្វើ​បាតុកម្ម នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ប៉ោយ​ប៉ែ​ត តាំងពី​ឆ្នាំ​២០១៥ កន្លង​មក ។

ប្រភព​បន្ត​ថា ក្រោយ​តុលាការ​ឲ្យ​លោក ចៅ វាសនា ចូល​បំភ្លឺ​សួរនាំ​រួច​មក តុលាការ​សម្រេច​ឃុំខ្លួន​លោក ចៅ វាសនា ដាក់​ពន្ធនាគារ​ជា​បណ្តោះ​ផង​ដែរ ៕