ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​រស​ប្តា​ហ៍ បង្ក្រាប​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀ.ន​បាន​៤៥៦​ករណី ឃាត់ខ្លួន​១.០៤៣​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​រយៈពេល​ពី​រស​ប្តា​ហ៍​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​៤៥៦​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​១.០៤៣​នាក់ និង​ចាប់​ …

រាជធានី​ភ្នំពេញ ៖ បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​រយៈពេល​ពី​រស​ប្តា​ហ៍​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​៤៥៦​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​១.០៤៣​នាក់ និង​ចាប់​សារធាតុ​ញៀន​សរុប​៥.២២៩,៦៣​ក្រាម ។ នេះ​បើ​យោង​តាម​របាយការណ៍​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អឌ្ឍមាស ខែកុម្ភៈ នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បាន​ឲ្យ​មាន​ប្រសាសន៍​ថា ករណី​នៃ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ក្នុង​ដើមខែ​កុម្ភៈ មានការ​ថយ​ចុះ ៤៥៦/៥៨៨​ករណី ថយ​១៣២​ករណី ទោះបីជា​មានការ​ថយ​ចុះ​ក៏​ពិតមែន កម្លាំង​សមត្ថកិច្ច​ត្រូវ​តែ​បន្ត​តាមដាន​រាល់​គោលដៅ ដើម្បី​ចាត់វិធានការ​ក្នុង​ការ​បោសសំអាត​ជា​ដាច់ខាត ។

នៅ​ក្នុង​ឱកាស​នោះ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ក៏​បាន​ឲ្យ​លេខាធិការដ្ឋាន​រៀបចំ​ស្ប៉ត​វិ​ដេ​អូ​ជា​សាច់​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ផលវិបាក​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន សម្រាប់​ដាក់​ផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។ ហើយ​ត្រូវ​ពង្រឹង​ទំនាក់ទំនង​រវាង​លេខាធិការដ្ឋាន​ជាមួយ​គណៈកម្មការ និង​អនុ​គណៈកម្មការ​ចម្រុះ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​-​ខេត្ត ដើម្បី​ក្ដាប់ និង​ធ្វើ​របាយការណ៍​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា លទ្ធផល​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​រយៈពេល​២​ស​ប្ដា​ហ៍ បង្ក្រាប​បាន​៤៥៦/៥៨៨​ករណី ថយ​១៣២​ករណី ស្មើនឹង​២២,៤៤% (​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ខែមករា​) ឃាត់ខ្លួន​១.០៤៣/១.៤១៦​នាក់ (​ស្រី​៩៧/៩១​នាក់​) ចាប់​សារធាតុ​ញៀន​សរុប​៥.២២៩,៦៣​ក្រាម បំផ្លាញ​កញ្ឆា​៥០.២២៣​ដើម ដកហូត​ម៉ូតូ​១៩​គ្រឿង រថយន្ត​២​គ្រឿង អាវុធ​ខ្លី​១​ដើម និង​ទូរស័ព្ទ​ដៃ ៧៣​គ្រឿង ក្នុង​នោះ​ករណី​ជួញដូរ​២៧៥/៣២៦​ករណី ឃាត់ខ្លួន​៥០១/៧១៥​នាក់ (​ស្រី ៦៧/៥៥​នាក់​) និង​ប្រើប្រាស់​១៨០/២៣១​ករណី ឃាត់ខ្លួន​៥៤២/៦៩៨​នាក់ និង​បង្ក្រាប​ករណី​ដាំ​ដុះ​១​ករណី ។ ដោយឡែក​បង្ក្រាប​តាម​ដីកា​ចំនួន​៤​ដីកា ឃាត់ខ្លួន​៤​នាក់ (​ករណី​ជួញដូរ​) ។

កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​ផែនការ​ស្តី​ពី យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ រយៈពេល​៦​ខែ (​ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ទទួល​បាន​លទ្ធផល​ល្អ​ឡើង​ថែម​ទៀត ។ ហើយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន និង​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​អនុប្រធាន ៕