ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​ដោះ​លែង​អ្នកទោស​ខ្មែរ​២​នាក់​ឲ្យ​មាន​សេរីភាព

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​២​នាក់​ឱ្យ​មាន​សេរីភាព​វិញ ហើយ​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ …

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​២​នាក់​ឱ្យ​មាន​សេរីភាព​វិញ ហើយ​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែកុម្ភៈ​ឆ្នាំ​២០១៧ ។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង ១-​ឈ្មោះ ជា ចេ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង និង ២-​ឈ្មោះ ជា ម៉​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឃ្លោក ឃុំ​ត្រពាំង​គ្រ​ញួ​ង ស្រុក​ត្រពាំង​គ្រ​ញួ​ង ខេត្តតាកែវ ។ អ្នកទោស​ខ្មែរ​ទាំង​២​នាក់​នេះ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជាប់ពន្ធ​ធានា​គា​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ។

មន្ត្រី​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ទាំង​២​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​នាំ​មក​ប្រគល់​ឱ្យ​នេះ គឺ​មានទោស​ពី​បទ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ កាប់​ឈើ​នៅ​ក្នុង​ប្រទេស​ថៃ ។ មន្ត្រី​ដដែល​បាន​បញ្ចា​ក់ថា បន្ទាប់​ពី​បាន​ទទួល​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ រួច​ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ក្នុង​ថ្ងៃ​ដដែល ៕