ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពាណិជ្ជកម្ម​ថៃ​ចង់​ឃើញ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​-​ថៃ​វិនិយោគ​រួម​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សភាពាណិជ្ជកម្ម និង​សហ​គ្រាន​ធុន​តូច​និង​មធ្យ​នៃ​ប្រទេស​ថៃ បាន​នាំ​ពាណិជ្ជករ​មក​កម្ពុជា ដើម្បី​ចង់ឱ្យ​ពាណិជ្ជករ​ប្រទេស​ទាំង​ពីរ​រួមដៃគ្នា​ផលិត​នូវ​ផលិតផល​សម្រាប់​ដាក់​នៅ​លើ​ទីផ្សារ​

រាជធានី​ភ្នំពេញ ៖ សភាពាណិជ្ជកម្ម និង​សហ​គ្រាន​ធុន​តូច​និង​មធ្យ​នៃ​ប្រទេស​ថៃ បាន​នាំ​ពាណិជ្ជករ​មក​កម្ពុជា ដើម្បី​ចង់ឱ្យ​ពាណិជ្ជករ​ប្រទេស​ទាំង​ពីរ​រួមដៃគ្នា​ផលិត​នូវ​ផលិតផល​សម្រាប់​ដាក់​នៅ​លើ​ទីផ្សារ​ប្រទេស​ទាំង​ពីរ និង​ស្វែងរក​ទំនិញ​កម្ពុ​ជាមួយ​ចំនួន​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ទៀត ។ នេះ​បើ​តាម​ប្រធាន​អនុ​គណៈកម្មការ​សភាពាណិជ្ជកម្ម​ថៃ​សម្រាប់​ប្រទេស CLMV ។

ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ម្សិលមិញ​នេះ អ្នកស្រី ដួងចៃ ច័ន្ទ​ថន ប្រធាន​អនុ​គណៈកម្មការ​សភាពាណិជ្ជកម្ម​ថៃ​សម្រាប់​ប្រទេស​CLMV បានឱ្យ​ដឹង​ថា សភាពាណិជ្ជកម្ម​ថៃ បាន​នាំ​ព​ណិ​ជ្ជ​ករ​ថៃ​ជាង​៣០​ក្រុមហ៊ុន​ចូលរួម​នៅ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ពេល​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ថៃ​បានដឹង​ពី​ព័ត៌មាន​វិនិយោគ​ផ្សេង​ៗ​នៅ​កម្ពុជា ។

អ្នកស្រី​បន្ត​ថា ក្នុង​ជំនួប​នេះ ខាង​សហគ្រាស​ធុន​តូច​និង​មធ្យម​ថៃ ចាប់អារម្មណ៍​ចង់​ធ្វើការ​វិនិយោគ​នៅ​ផ្នែក គ្រឿង​ឧបភោគបរិភោគ​និង​គ្រឿង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយសារ​មើលឃើញ​សព្វ​ថ្ងៃនេះ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​មុខទំនិញ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​មាន​ចំនួន​ច្រើន​។ អ្នកស្រី​ថា ៖ «​យើង​មិនមែន​គិត​ថា​គ្រាន់តែ​នាំ​គ្រឿង​ឧបភោគ​បរិភោគ និង​ផ​លិ​ផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ចូល​មក​កម្ពុជា​ទេ គឺ​យើង​ត្រូវការ​ចង់ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​-​ថៃ ធ្វើការ​វិនិយោគ​រួម​គ្នា​នៅ​ថ្ងៃ​ខាង​មុខ » ។លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​មួយ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ថៃ ដែល​ចង់​ធ្វើការ​វិនិយោគ ពង្រីក​ទីផ្សារ​របស់​គេ ហើយ​អាច​បង្កើន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-​ថៃ​ឱ្យ​កើនឡើង​ដល់​បី​ដង ដូចដែល​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កាលពី​ឆ្នាំ​មុន ហើយ​នេះ​ជា​ជំហាន​មួយ​ក្នុង​ការ​ធ្វើ​វិនិយោគ​ទៅ​វិញ​ទៅ​មក ។ លោក​ថ្លែង​ថា​៖ « យើង​ឃើញ​ថា បើ​គេ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា គឺ​អាច​ផ្តល់​ការងារ និង​ប្រាក់​ចំណូល​បាន​សមរម្យ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែរ»៕