ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​ក្លាយជា​ទុក្ខ ! ផ្អើល​ខារ៉ាអូខេ សំ​រិ​ទ្ធិ មាស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​៥​នាក់​ខណៈ​ចូល​ច្រៀង​ខារ៉ាអូខេ សំ​រិ​ទ្ធិ មាស នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​វ​លេខ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ចង់​ស្ទាបភ្លៅ …

រាជធានី​ភ្នំពេញ ៖ បុរស​៥​នាក់​ខណៈ​ចូល​ច្រៀង​ខារ៉ាអូខេ សំ​រិ​ទ្ធិ មាស នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​វ​លេខ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ចង់​ស្ទាបភ្លៅ​​​នារី​ចាប់​ទឹកកក​ តែ​នាង​មិន​ព្រម​ឲ្យ​ស្ទាប​ ស្រាប់តែ​មួម៉ៅ​បោក​កែវ​បោក​ក្បាល​មេក្រូ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

ប្រភព​ព័ត៌មាន​ពី​មេការ​អ្នក​កាន់​បន្ទប់​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៦​ព្រលប់​ថ្ងៃ​កើតហេតុ​មាន​ភ្ញៀវ​បុរស​៥​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង ម៉ាក​វ៉េវ​២​គ្រឿង និង​ស្មាស់ REVO ១​គ្រឿង បាន​ចូល​ច្រៀង​ខារ៉ាអូខេ​ក្នុង​បន្ទប់​លេខ​២ ផឹកស្រា​បៀរ​អស់​១​កេស​ដោយ​មិន​បាន​យក​នារី​អូ​តេស​អង្គុយ​កំដរ​ទេ មាន​តែ​នារី​ម្នាក់​ជា​អ្នក​ចាក់​បទ​ចំរៀង និង​នារី​ចាប់​ទឹកកក​២​នាក់​ទៀត ។ លុះ​បុរស​ទាំង​៥​នាក់​ផឹកស្រា​បៀរ​អស់​១​កេស​ហើយ​បាន​ហៅ​១​កេស​ទៀត ។ ពេល​នោះ​បុរស​ទាំង​៥​នាក់​ហាក់​រៀង​ស្រវឹង​បន្តិច ហើយ​ចង់​ស្ទាប​ភ្លៅ​នារី​ចាប់​ទឹកកក តែ​នាង​មិន​ព្រម​ឲ្យ​ស្ទាប ស្រាប់តែ​ខឹង​ម៉ួ​ម៉ៅ​ស្រែ​កថា អស្ចារ្យ​អី គ្រាន់តែ​ស្រី​ខារ៉ាអូខេ​សោះ រួច​ហើយ​បាន​បោះ​ក្បាល​មីក្រូហ្វូន​ចោល​របៀប​ឌឺដង ប៉ុន្តែ​ភ្លាម​ៗ​នោះ​ក្បាល​មីក្រូហ្វូន​នៅ​ច្រៀង​កើត​នៅឡើយ​ទេ និង​បាន​បោក​កែវ​អស់​២​ទៀត ពេល​នោះ​នារី​ចាប់​ទឹកកក​នៅ​ក្នុង​បន្ទប់​បានរ​ត់ទៅ​ប្រាប់​ថៅកែ​ឲ្យ​គិតលុយ​ថ្លៃ​បែក​កែវ​អស់​២ កែវ​១​ថ្លៃ​១០​ដុល្លារ និង​គិតថ្លៃ​មីក្រូហ្វូន​៣០​ដុល្លារ ។

បន្ទាប់​ពី​ផឹកស៊ី​រួចរាល់​ហើយ​បុរស​ទាំង​៥​នាក់​បាន​ហៅ​គិតលុយ​អស់ប្រាក់​សរុប​ទាំងអស់​១៦០​ដុល្លារ ក្នុង​នោះ​ថ្លៃ​ស្រា​បៀរ​២​កេស​៦០​ដុល្លារ និង​ថ្លៃ​ខូចខាត​របស់របរ​ក្នុង​បន្ទប់​ខារ៉ាអូខេ ធ្វើ​ឲ្យ​បុរស​ទាំង​៥​នាក់​ខឹង​ម៉ួ​ម៉ៅ និង​រក​វាយ​បុគ្គលិក​ក្នុង​ហាង ព្រមទាំង​វាយ​កម្ទេច​កញ្ច្រែង​ដាក់​ស្ករ​គ្រាប់​ឲ្យ​ម្រិញគង់វាល​ចោល​ទៀត និង​មិន​ព្រម​សង​ថ្លៃ​ខូចខាត​ទេ មិនតែប៉ុណ្ណោះ​ប្រាប់​ឲ្យ​ខាង​ខារ៉ាអូខេ​ប្តឹង​ដល់​ណា​ក៏​ប្តឹង​ទៅ ទើប​ថៅកែ​ខារ៉ាអូខេ​ប្តឹង​សមត្ថកិច្ច​ចុះ​មក​ដល់​សម្របសម្រួល​ប្រាប់​ទៅ​បុរស​ទាំង​៥​នាក់​ដែល​ធ្វើ​ឲ្យ​ខូចខាត​របស់​គេ ត្រូវ​សង​សំណង​ចំនួន​១១០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ៕