ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ខេត្តសៀមរាប ​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្ររុន​តា​ឯក

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​នា​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ ២០២២​នេះ ក្រុមការងារ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត

ខេត្ត​សៀម​រា​ប ៖ ​នា​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ ២០២២​នេះ ក្រុមការងារ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្តសៀមរាប បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ភូមិសាស្ត្រ​ក្នុងភូមិ​អភិវឌ្ឍន៍​រុន​តា​ឯក ដែល​ប្រជាពលរដ្ឋ​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​ចេញពី​តំបន់​រមណីយ​ដ្ឋា​ន​អង្គរ ដើម្បី​ត្រៀម​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា ពលរដ្ឋ​នៅ​ទៅ​ទីនោះ នា​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​សម្តេច ឯកឧត្តម ជា​ថ្នាក់ដឹកនាំ​កំពូល​ៗ​ជា​ច្រើន​ស្ថាប័ន បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។

​ក្នុងភូមិ​អភិវឌ្ឍន៍​រុន​តា​ឯក សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី លើ​ផ្ទៃ​ទំហំ​ប្រមាណ​ជា​១​ពាន់​៤៦​ហិ​កតា នៅ​តំបន់​រុន​តា​ឯក ​ស្ថិត​នៅ​ភូមិ​តានី ឃុំ​រុន​តា​ឯក នៃ​ស្រុក​បន្ទាយ​​ស្រី អាច​នឹង​ក្លាយទៅជា​ភូមិ​អភិវឌ្ឍន៍​ដ៏​សំបូរ​បែប ដែល​ពុំ​ធ្លាប់​មាន សម្រាប់​ត្រៀម​ទទួល​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា ដែល​ស្ម័គ្រ ចិត្ត​ផ្លាស់​ប្ដូរ​ទីលំនៅ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​ទៅ​កសាង​អនាគត​លើ​ទឹកដី​ថ្មីស្រឡាង​មួយ ។

មក​ដល់​បច្ចុប្បន្ន​នេះ​កង​វិស្វកម្ម​នៃ​សម្ដេច​តេ​ជោ ក្រោម​ការ​រៀបចំ​ដោយ​ក្រុមការងារ​តម្រង់​ទិស​ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​និង​តំបន់​ដទៃ​ទៀត ស្ថិត​ក្រោម​ការ គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ប្រើ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ឈូស​ឆាយ​សំអាត​ផ្ទៃដី ធ្វើ​ផ្លូវ​យ៉ាង​ធំ​ទូលាយ ខ្វាត់ ខ្វែង រៀបចំ​ប្រព័ន្ធ​ផ្លូវទឹក ព្រមទាំង​បែង​ចែង​ដី​ជា​ផ្នែក​ៗ ហើយ​ដាក់​លេខ​សំគាល់ ដើម្បី​រង់ចាំ​ប្រជាពលរដ្ឋ ដែល​បាន​ចាប់ឆ្នោត​រួច​ហើយ​មក​ទទួលយក​ដី ដើម្បី​ពិនិត្យ​និង​ស្វែងរក​ប្លង់​ដី​របស់​ខ្លួន​ផ្ទាល់​តែ​ម្តង​។

តាម​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សម័យ​ទំនើប​របស់​ក្រុមការងារ​តម្រង់​ទិស​ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​និង​ដីធ្លី​នោះ សម្រាប់​ទទួល​ប្រជាពលរដ្ឋ ដោយ​បែងចែក​ផ្ទៃដី​ចំនួន ៦០០៥​ឡូ​តិ៍ ដោយ​ក្នុង​គំរោង​មាន​ទាំង​សាលារៀន ចាប់​តាំង ពី​ថ្នាក់បឋមសិក្សា រហូត​ដល់​ថ្នាក់ វិទ្យា ល័យ មាន​មណ្ឌល​សុខភាព មាន​គំរោង​រៀបចំ​ទីផ្សារ ទី​អារាម​វត្ត សម្រាប់​ព្រះសង្ឃ​នៃ​ព្រះពុទ្ធ​សាសនា ព្រមទាំង​អាគារ​រដ្ឋ បាល​ថែម​ទៀត យើង​អាច​ជឿជាក់​បាន​ថា អនាគត រុន​តា​ឯក​នឹង​ក្លាយទៅជា​ភូមិ​អភិវឌ្ឍន៍​និង​ជាទី​ប្រជុំជន​ថ្មី​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។

មាន​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​ស្ម័គ្រចិត្ត​ផ្លាស់​ប្ដូរ​លំនៅ​ដ្ឋា​ន​ចេញពី​តំបន់​អង្គរ ដោយ​បាន​ចាប់ ឆ្នោត​ទទួលយក​ដី​ថ្មី​ទំហំ​២០​គុណ ៣០ ម៉ែត្រ​រួច​ហើយ​នោះ បាន​នាំ​គ្នា​ជា​បន្ត បន្ទាប់​ទៅ​ពិនិត្យ​មើល​ទីតាំង​ដី​របស់​ពួក​គាត់​កន្លង​មក ។

ភូមិ​អភិវឌ្ឍន៍ រុន​តា ឯក ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា៣០គីឡូម៉ែត្រ នៅ​ភាគ​ឦសាន​ពី​ទីរួមខេត្ត​សៀមរាប ចំពោះ​ស្ថានភាព​ភូមិសាស្ត្រ​នៅ​ទីនោះ ពិតជា​មាន​សក្តានុពល​សម្រាប់​អនាគត ពីព្រោះ​នៅ​ជុំវិញ​ទីនោះ មិន​ឆ្ងាយ​ប៉ុន្មាន សុទ្ធតែ​ជា​កន្លែង​ដែល​អាច​ទាក់ទង​និង​ការ​រក​ចំណូល​សេដ្ឋកិច្ច សម្រាប់​គ្រួ​សារបាន ដូច​ជា​នៅ​ប៉ែក​ខាង កើត​មិន​ឆ្ងាយ​ប៉ុន្មាន គឺជា​រមណីយ​ទេស ចរណ៍​ធម្មជាតិ​បឹង​ត្រាវ​កុដិ និង​តំបន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី នា​ទឹកដី​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​។

ចំណែក​នៅ​ប៉ែក​ខាងជើង មិន​ឆ្ងាយ​ប៉ុន្មាន គឺជា​តំបន់​ទេ​ចរណ៍​ភ្នំ​គូលែន ហើយ​នៅ​ជុំវិញ​តំបន់​រុន​តា​ឯក​ទាំងមូល គឺ​សុទ្ធតែ​ជា​តំបន់​បៃតង តំបន់កសិកម្ម ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ចូល​ចិត្ត​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​គឺ​មាន​ភាព​ងាយស្រួល ចំណែកឯ​អ្នក​ចង់​ប្រកប របរ​រកស៊ី​ក៏​អាច​រក​ចំណូល​បាន​ក្នុង​ទីប្រជុំ ជន​ថ្មី ហើយ​អ្នក​ដែល​ចង់​បំរើ​សេវាកម្ម​ទេសចរណ៍​ក៏​មាន​សក្តានុពល​យ៉ាងច្រើន​លើ​មុខរបរ​ផ្សេង​ៗ​ជា​ច្រើន​ថែម​ទៀត​ផង ។

គួរ​រំលឹក​ថា គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ ២០២២​នេះ ក្រុមការងារ​សម្អាត​ដី​ឡូ​តិ៍ នៅ​តំបន់​អភិវឌ្ឍន៍​ធម្មជាតិ​ភូមិ​រុន​តា​ឯក បាន​ចំនួន ២,៦​ហិ​កតា​ហើយ នៅ​ក្នុង​តំបន់​ចំនួន​៧ (​សរុប​រួម​បាន​ចំនួន ៧៨,៣ ហិ​កតា​) និង​បន្ត​សម្អាត​ទំនប់​ស្រះស្រង់​ខាងត្បូង​បាន​ប្រវែង​១៥០ ម៉ែត្រ (​សរុប​រួម​បាន​ចំនួន ៧០៨ ម៉ែត្រ​)​។

ដោយឡែក បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ២៥៥ គ្រួសារ ស្ថិត​នៅ​តំបន់ (​អក្សរ K ) មក​ពី​ភូមិ​ត្រពាំង​សេស និង​ភូមិ​ទក្សិណ​ខាងត្បូង​នោះ នា​ពេល​នេះ ពួក​គាត់​បាន​សាទរ​ព្រម​ទទួល យក​ដី​ឡូ​តិ៍ និង​បាន​ទៅ​ពិនិត្យ​ឃើញ​ដី​គ្រប់​ៗ​គ្នា​ហើយ​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិធម្ម ជាតិ រុន​តា​ឯក ពិសេស​ការ​ដាំ​ដើមឈើ​ហូប​ផ្លែ នឹង​ជូន​គ្រប់​ដី​ឡូត៍​ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ