ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ដាក់​ពង្រាយ​មី​ស៊ី​ល​បណ្តែត​ថ្មី​ធុន SSC-8

7 ឆ្នាំ មុន

កាសែត​ញូ​វ​យ៉​ក​ថែម ​អះអាង​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ថា ប្រទេស​រុ​ស្ស៊ី​បាន​ដាក់​ពង្រាយ​ជា​សម្ងាត់​នូវ​មី​ស៊ី​ល​បណ្តែត​ថ្មី​មួយ ដែល​រំលោ.ភ​បំពាន​ដល់​សន្ធិសញ្ញា​ឆ្នាំ​១៩៨៧ ស្តី​ពី​កម្លាំង​នុយក្លេអ៊ែរ​រយៈ​មធ្យម INF ។

កាសែត​ញូ​វ​យ៉​ក​ថែម ​អះអាង​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ថា ប្រទេស​រុ​ស្ស៊ី​បាន​ដាក់​ពង្រាយ​ជា​សម្ងាត់​នូវ​មី​ស៊ី​ល​បណ្តែត​ថ្មី​មួយ ដែល​រំលោភ​បំពាន​ដល់​សន្ធិសញ្ញា​ឆ្នាំ​១៩៨៧ ស្តី​ពី​កម្លាំង​នុយក្លេអ៊ែរ​រយៈ​មធ្យម INF ។

កាសែត​អា​មេ​រិ​ក​នេះ​សរសេរ​ថា ការ​ដាក់​ពង្រាយ​មី​ស៊ី​ល SSC-8 ញ៉ាំង​ឱ្យ​មានការ​ប្រឈម​ធ្ងន់ធ្ងរ​មួយ​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​លោក​ដូ​ណា​ល់ ត្រាំ និង​ទំនាក់ទំនង​រុ​ស្ស៊ី​-​អា​មេ​រិ​ក ។ ដោយ​ស្រង់​សម្តី​របស់​បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក កាសែត​នេះ​គូសបញ្ជាក់​ថា ក្រុង​មូ​ស្គូ​បាន​ដាក់​ពង្រាយ​កងវរសេនាតូច​ចល័ត​២​ បំពាក់​ដោយ​មី​ស៊ី​ល SSC-8 ដោយ​កងវរសេនាតូច​មួយ​ ស្ថិត​នៅ​ទីតាំង​សាកល្បង KAPOUSTINE YAR ជិត​ទីក្រុង​វ៉ុល​ហ្គោ​រ៉ាត ហើយ​កងវរសេនាតូច​មួយទៀត​ស្ថិត​នៅ​ទីតាំង​នោះ​ដែរ មុន​ពេល​បញ្ជូន​នា​ខែធ្នូ​កន្លង​ទៅ ឆ្ពោះទៅ​កាន់​កន្លែង​ពុំ​បញ្ជាក់​មួយ ។

រដ្ឋការ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​អះអាង​រួច​ហើយ​កាលពី​ឆ្នាំ​២០១៤​ថា រុ​ស្ស៊ី​សាកល្បង​មី​ស៊ី​ល​នេះ ​ដោយ​រំលោភ​បំពាន​លើ​សន្ធិសញ្ញា INF ។ សន្ធិសញ្ញា​នេះ ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​កាលពី​ឆ្នាំ​១៩៨៧ ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​រ៉ូ​ណា​ល់​រី ហ្គេ​ន និង​សម​ភាគី​សូ​វៀត លោក​មី​ខា​អីុ​ល ហ្គ័​របា​ឆូវ ។ សន្ធិសញ្ញា​នេះ ​សំដៅ​លុប​បំបាត់​ចោល​រាល់​មី​ស៊ី​ល​បណ្តែត និង​បាលី​ស្ទិ​ក​បាញ់​ចេញពី​ដី ។

រុ​ស្ស៊ី​នៅ​ពុំ​ទាន់​បញ្ចេញ​ប្រតិកម្ម​តប​ភ្លាម​ៗ​ចំពោះ​អត្ថបទ​នេះ​ របស់​កាសែត​ញូ​វ​យ៉​ក​ថែម​នៅឡើយ ។ ទោះបី​មានការ​ចោទប្រកាន់​ពី​ការ​លួច​ខាង​ព័ត៌មានវិទ្យា​ពី​សំណាក់​រុ​ស្ស៊ី​ពេល​​មាន​យុទ្ធនាការ​បោះ​ឆ្នោត​អា​មេ​រិ​ក ក៏​លោក​ដូ​ណា​ល់ ត្រាំ សន្យា​កែ​លម្អ​ទំនាក់ទំនង​ជាមួយ​វិមាន​ក្រឹម​ឡាំង ពិសេស​ដើម្បី​ពង្រឹង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម ។

ការ​លាតត្រដាង​នេះ​របស់​កាសែត​ញូ​វ​យ៉​ក​ថែម​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​លាលែង​ពី​តំណែង​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក MICHAEL LLYNN ដែល​ទទួល​ការ​ចោទ
ប្រកាន់​ថា បាន​ពិភាក្សា​ពី​ទណ្ឌកម្ម​អា​មេ​រិ​កប្រឆាំង​ក្រុង​មូ​ស្គូ​ជាមួយ​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​សហរដ្ឋ​អា​មេ​រិ​ក​ប៉ុន្មាន​ថ្ងៃមុន លោក​ត្រាំ ចូល​កាន់​តំណែង ៕