ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ពបុរសម្នាក់​ត្រូវគេ​ដឹកមកទុកនៅ​វត្ត​ស្ទឹង​មាន​ជ័យ ខណៈគណៈកម្មការអាចារ្យប្រកាសរកសាច់​ញាតិ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២២ មាន​សាកស.ព​បុរស​ម្នាក់ ​មិន​ស្គាល់​អត្តសញ្ញាណ

រាជធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២២ សាកស.ព​បុរស​ម្នាក់ ​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សាកស.ព​បុរស​មួយរូប​ខាងលើ​​នោះ​មាន​អាយុ​ចន្លោះ​ពី​៣០​ទៅ​៤០​ឆ្នាំ កម្ពស់​១​,​៦០ម៉ែត្រ​ ទៅ​១,​៧០ម៉ែត្រ ​សម្បុរ​ស​ណ្តែក​​បាយ សក់ស្លូត​វែង ពុកមាត់​តិច​ៗ ស្លៀក​ខោខ្លី​ពណ៌ខ្មៅ ដៃ​ខាងឆ្វេង​មាន​ពាក់​នាឡិកា ពណ៌ខ្មៅ ខ្សែ​ស្បែក និង​មាន​​សាក់​រូប​នាគ ពី​ស្មា​ដល់​កដៃ ។

អាស្រ័យ​ដូច​បាន​រៀបរាប់​តាម​ភិនភាគ​ខាងលើ ប្រសិនជា​សាច់ញាតិ ក្រុម​គ្រួសារ បងប្អូន មិត្ត​ភ​ក្តិ បានដឹង​នូវ​សេចក្តីជូនដំណឹង​នេះ​ហើយ សូម​​​រួសរាន់​​ទៅ​ទាក់ទង​គណៈកម្មការ​ឈាបន​ដ្ឋា​ន​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ទទួលយក​ស.ព​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ។

​សូម​បញ្ជាក់​ថា គណៈកម្មការ​ឈាបនដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ មិន​អា​ចត​ម្ត​ល់​សាកស.ពទុក​ឱ្យ​​លើស​រយៈពេល​៧​ថ្ងៃ​នោះ​បាន​ទេ ហើយ​ប្រសិន​ជា​ដល់​ថ្ងៃ​កំណត់ មិនឃើញ​មាន​សាច់ញាតិ​ ឬ​ក្រុម​គ្រួសារ​ទៅ​ទទួលយក​​ទេ​ គណៈកម្មការ​អាចារ្យ​ព្លុក​​សម្រេច​បូជាស.ព​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ