ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនជាតិ​អង់គ្លេស​ដែល​បញ្ជា​ឲ្យ​​ពួក​​សង្គម​ងងឹត​សម្លា.ប់​គូវិវាទ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ចាប់​បញ្ជូន​ខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៥ ខែកុម្ភៈ …

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ចាប់​បញ្ជូន​ខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ឃាតកម្ម​មួយ​នៅ​ក្រៅប្រទេស ។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ ។

ពាក់ព័ន្ធ​ករណី​នេះ បើ​តាម​នគរបាល​អន្តោប្រវេសន៍​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​បាន​បង្ហើប​ថា នា​ពេល​កន្លង​មក ជនសង្ស័យ​មាន​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថៃ ហើយ​ជន​នេះ​បាន​បញ្ជា​ឲ្យ​ជន​សង្គម​ងងឹត​ជា​ដៃជើង​សម្លាប់​គូវិវាទ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ។ បន្ទាប់​មក​ជន​នេះ​បាន​រត់គេច​មក​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​តែ​ម្ដង ៕