ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​ជា​ច្រើន​ត្រឡប់ ស្លា.ប់​និង​របួស​រដូករណែល​ពេញ​ផ្លូវ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បណ្ដាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​រថយន្ត​ឡើង​សំប៉ែត​ស្ទើរ​ដូច​ចេកចៀន ឯ​អ្នក​ជិះ​ក្នុង​រថយន្ត​​ស្លា.ប់​ និង​របួស​ …

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បណ្ដាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​រថយន្ត​ឡើង​សំប៉ែត​ស្ទើរ​ដូច​ចេកចៀន ឯ​អ្នក​ជិះ​ក្នុង​រថយន្ត​​ស្លាប់​ និង​របួស​​រដូករណែល​ពេញ​ផ្លូវ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​សង្កែ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពី​នគរបាល​ចរាចរណ៍​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយ​ខ្លួនឯង គឺ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ខណៈ​ដល់​ផ្លូវ​កោង​កាច់ចង្កូត​មិន​ទាន់​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ស្លាប់ និង​របួស​រដូករណែល​ពេញ​ផ្លូវ​តែ​ម្តង ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន ១-​ឈ្មោះ ហួរ សុខ​ផៃ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១៣​មក​រា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ជា​អ្នកបើកបរ (​ស្លាប់​), ២-​ឈ្មោះ ធិ​ញ ចាន់​ធឿ​ន ភេទ​ស្រី មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ (​ស្លាប់​), ៣-​ឈ្មោះ ជុំ គឹ​ម​ហ្គេ​ច ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​គរ ឃុំ​ដំណាក់​លួង ស្រុក​បាត់ដំបង (​ស្លាប់​) និង​ស្រី​ម្នាក់​ទៀត​របួសធ្ងន់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​មិន​អាច​សួរនាំ​បាន ៕