ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​​១៣នាក់​ជា​មុខសញ្ញា​កា.ប់​ប្ល.ន់​កក្រើក​​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ក្រុម​ជនសង្ស័យ​មុខសញ្ញា​កា.ប់​ប្ល.ន់​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​

ខេត្តបន្ទាយមានជ័យ ៖ ​ក្រុម​ជនសង្ស័យ​មុខសញ្ញា​កា.ប់​ប្ល.ន់​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​១៣​នាក់ នៅ​ថ្ងៃ​ទី​១០​ខែ​ក​ញា្ញ​ឆ្នាំ​២០២២ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បញ្ជូន​ទៅ​ស្នងការ​ដើម្បី​ចាត់ការ​បន្ត ។

​លោក​សៅ សា​រឿ​ន ​អធិការ​នគរ​បា​ល​ក្រុង​​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា​ ​ក្រោយ​ទទួល​បណ្តឹង​ពី​ឈ្មោះ លឹ​ម ម៉ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដុ​ង​អារ​ញ្ញ័ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត ថា កាលពី​យប់​ថ្ងៃ​ទី​៥​ខែ ក​ញា្ញ ២០២២​ វេលា​ម៉ោង​៨​យប់ ​​ជនរងគ្រោះ​ និង​ជា​មិត្ត​ភក្តិ​ឈ្មោះ​លួ​យ សំបូ ភេទ​ប្រុស ជិះ​ម៉ូតូ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ជា​មិត្ត​ភក្តិ ក៏ឃើញ​មាន​ម៉ូតូ​មួយ​ក្រុម​ជាង១០គ្រឿង​បើក​ហ៊ោកញ្ជ្រៀវ​តាម​ផ្លូវ ពេល​ខ្លួន​និង​មិត្ត​ភក្តិ​ជិះ​ដល់​វត្ត​ម៉ុង​ចិន ​ស្រាប់តែ​ឃើញ​ក្រុម​ម៉ូតូ​នោះ​ជិះ​មក​តាម​ក្រោយ ខ្លះ​បិទ​​ភ្លើង ខ្លះ​បើកភ្លើង​ជិះ​ដេញ​ពីក្រោយ​យ៉ាង​លឿន ​។

​​លោកអធិការ​បានបន្ត​ថា បន្ទាប់ពីបុរសរងគ្រោះ​ឃើញ​បែប​នេះ​ក៍​បើក​ម៉ូតូ​យ៉ាង​លឿន​ដល់​បុរី​ខេ អិន ផ្តួល​ម៉ូតូ​ហើយ​រត់​យករួចខ្លួន ខ​ណះ​នោះ​ក្រុម​នេះ បាន​កា.ប់​មិត្ត​ភ​ក្តិ​ខ្លួន ឈ្មោះ លួ​ម​សំបូរ​ត្រូវ​ខ្នង​និង​ក្បាល​ ពីក្រោយ​រង​របួសធ្ងន់ ក្រោយមក​បាន​រយៈពេល​កន្លះ​ម៉ោង​​ ជនរងគ្រោះ​​ក៍បាន​ហៅ​ម៉ូតូឌុប​ជិះ​ទៅ​ផ្ទះ​នៅ​ភូមិ​ដុ​ង​អារ​ញ្ញ័ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​ម៉ូតូ​ត្រូវ​បាន​ជនសង្ស័យ​ជិៈ​យក​ទៅ​បាត់​. ម៉ូតូ​ម៉ាក C125​ ព​ណ៍​ក្រហម​ ស៊េរី​​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ 1S 6129 ។

​លោកអធិ​ការ​​បន្ថែម​ថា ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នគរបាល​ជំនាញ ព្រហ្មទណ្ឌ​នគរបាល​ក្រុង បាន​ធ្វើ​ការ​​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ​ និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​នៅ​វេលា​ម៉ោង​០៥​និង​០៣​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២២ មាន​ឈ្មោះ ឃុន សុខ​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត នាំ​មក​សាកសួរ​។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់​ចំណុច​ម្ដុំ​វត្ត​ពុទ្ធភូមិ​សុមា​រ៉ា​ម​ជាយ​ដែន ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ជនសង្ស័យ​​រួម​មាន​ ទី​១-​ឈ្មោះ ឡី យ៉េ​ត ហៅ​ប៊ី​ហ្សូ​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី​ធី ​ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ទី​២-​ឈ្មោះ​កុ​ល សំ​ណិ​ត ហៅ​ណិ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ទី​៣-​ឈ្មោះ​អ៊ី គឹ​ម​អេ​ង ហៅ​អៀង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អុរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ទី​៤-​ឈ្មោះ យី​ម ទី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ទី​៥-​ឈ្មោះ ហួត លី​ម៉ិ​ញ ហៅ​សីហា អាយុ​១៧​ឆ្នាំ ភេទ​ប្រុស ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ទី​៦-​ឈ្មោះ​សុវណ្ណ ធៀន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត និង​ទី​៧-​ឈ្មោះ​ផល បុរី ហៅ​បែន​ថែ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ព្រមទាំង​បាន​ដកហូត​សម្ភារៈ​វត្ថុ​តាង​មាន កាំបិត​ផ្គាក់​ចំនួន​៤​ដើម ម៉ូតូ​ចំនួន​៤​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ព​ណ៍​ខ្មៅ រួច​យក​មក​អធិការដ្ឋាន​ដើម្បី​សួរនាំ​។

​អធិការ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៨​នាក់​នេះ​មក កម្លាំង​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ពន្លាត​ដែនដី ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​បន្ថែម​ទៀត រួម​មាន ​ទី​១-​ឈ្មោះ ហេង លី​ហ៊ា​ង ហៅ​វែង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ទី​២-​ឈ្មោះ​ឆេ​ង រ៉ូ​បឺត ហៅ​បឺត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ​ទី​-៣ ឈ្មោះ​លី ដា ហៅ​កាក់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ទី​៤-​ឈ្មោះ​ចាន់ រិ​ទ្ធី ហៅ​ច​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត និង​ទី​៥-​ឈ្មោះ​ផល ផា​សិទ្ធ ហៅ​ជ្រុ​យ អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។ ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​១៣​នាក់ និង​វត្ថុ​តាង​កម្លាំង​ជំនាញ​អធិការដ្ឋាន​បាន​រៀបចំ​សំណុំរឿង ប​ញ្ជួ​ន​ទៅ​ស្នងការដ្ឋាន​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ