ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​រវាង​បណ្តា​ក្រុម​អ៊ិ​ស្លា​ម​និយម​នៅ​ភាគ​ពាយ័ព្យ​ស៊ី​រី

7 ឆ្នាំ មុន

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​រាយការណ៍​ថា ការ​ប្រយុទ្ធ​គ្នា​នានា​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ នៅ​ភាគ​ពាយ័ព្យ​ស៊ី​រី ​រវាង​ពួក​ឧទ្ទាម​ស្និទ្ធ​នឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ក្រុម​អ៊ិ​ស្លា​ម​និយម​មួយទៀត ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​រាយការណ៍​ថា ការ​ប្រយុទ្ធ​គ្នា​នានា​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ នៅ​ភាគ​ពាយ័ព្យ​ស៊ី​រី ​រវាង​ពួក​ឧទ្ទាម​ស្និទ្ធ​នឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ក្រុម​អ៊ិ​ស្លា​ម​និយម​មួយទៀត ។

ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម DJOUND AL AQSA និង​ក្រុម TAHRIR AL CHAM ដែល​កើត​មាននៅ​ភាគ​ខាងជើង​ខេត្ត​ហា​ម៉ា និង​នៅ​ភាគ​ខាងត្បូង​ខេត្ត​អីុ​ដ​លី​បជិតខាង​ត្រូវ​បាន​អះអាង​ប្រាប់​រ៉​យ​ទ័​រ ដោយ​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ក្រុម​កងទ័ព​ស៊ី​រី​សេរី ASL ជា​ក្រុម​ឧទ្ទាម​និយម​កណ្តាល​មួយ ។ អ្នក​ទទួលខុសត្រូវ​រូប​នេះ​បន្ត​ថា ក្រុម ASL ពុំ​បាន​ចូល​រួម​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ទាំងនេះ​ទេ ។

ចាប់តាំងពី​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​វាយ​រំដោះ​ក្រុង​អា​ឡែ​ប​ទាំងមូល​កាលពី​ខែធ្នូ​មក ពួក​ឧទ្ទាម​ជា​ច្រើន​ក្រុម​បែកបាក់​គ្នា​ហើយ​ប្រឆាំង​គ្នា​នៅ​ភាគ​ពាយ័ព្យ​​ប្រទេស ដើម្បី​ដណ្តើម​ត្រួតត្រា​ដែនដី និង​ប្រភព​ធនធាន​នានា ។

ម្យ៉ាងវិញទៀត ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​កើត​មាន​រវាង​កងទ័ព​ស៊ី​រី និង​ពួក​បះបោរ​នៅ​ទីក្រុង​ដី​រ៉ា​អា ជាទី​ក្រុង​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស​ក្បែរ​ព្រំដែន​ហ្ស៊​ក​ដា​នី ។

ពួក​ឧទ្ទាម​ក្រុម ASL និង​បណ្តា​ចលនា​ជី​ហា​ដ​ចាប់តាំងពី​ថ្ងៃ​ទី​១២ កុម្ភៈ មក ខិតខំ​វាយប្រហារ​ដណ្តើម​យក​សង្កាត់​យុទ្ធសាស្ត្រ MANCHIYA ដើម្បី​រារាំង​កងទ័ព​រដ្ឋាភិបាល​មិន​ឱ្យ​បើកផ្លូវ​ពាណិជ្ជកម្ម​មួយ​រវាង​ព្រំដែន​ហ្ស៊​ក​ដា​នី និង​ក្រុង​ដា​ម៉ាស់ ៕