ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រដ្ឋបាល​ក្រុង​បន្ត​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​ជុំវិញ​ផ្សារ​លើ មិន​អនុញ្ញាត​ឲ្យ​អាជីវករ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ព្រះសីហនុ

អភិបាល​នៃ​គណៈ​អភិបាល​ក្រុងព្រះ​សីហនុ​​ក្រុង​ថ្មី លោក សរ កក្កដា បាន​ចង្អុលបង្ហាញ​ឲ្យ​លោក គង់ សសុ​ផា​ន់​ណ្ណៈ ដែល​ជា​នាយករង​រដ្ឋបាល​ក្រុង ឲ្យ​បន្ត​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ចុះ​ពិនិត្យ ណែនាំ និង​ជំរុញ​បន្ថែម​លើ​

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២២ នេះ អភិបាល​នៃ​គណៈ​អភិបាល​ក្រុងព្រះ​សីហនុ​​ក្រុង​ថ្មី លោក សរ កក្កដា បាន​ចង្អុលបង្ហាញ​ឲ្យ​លោក គង់ សសុ​ផា​ន់​ណ្ណៈ ដែល​ជា​នាយករង​រដ្ឋបាល​ក្រុង ឲ្យ​បន្ត​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ចុះ​ពិនិត្យ ណែនាំ និង​ជំរុញ​បន្ថែម​លើ​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ បរិស្ថាន នៅ​ចំណុច​ទីតាំង​ជុំវិញ​ផ្សា​រលើ​នេះ ឱ្យ​មាន​ប្រសិទ្ធ​ភាព​។

លោក គង់ សសុ​ផា​ន់​ណ្ណៈ បាន​ប្រាប់​ឱ្យ​ដឹង​ថា ព្រឹក​នេះ ឃើញ​ថា​បងប្អូន​អាជីវករ​ដែល​រស់នៅ និង​លក់ដូរ​តាម​បណ្តោយ​ផ្លូវ​ជុំវិញ​ផ្សា​រលើ​ជា​ច្រើន បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​រក្សា​សណ្តាប់​ធ្នាប់ អនាម័យ​បរិស្ថាន ប៉ុន្តែ​នៅ​តែ​មាន​បងប្អូន​មួយ​ចំនួន​មិន​ទាន់​បាន​ចូលរួម​សហការ និង​​នៅ​តែ​ដាក់​សម្ភារៈ​លក់ដូរ ចត​រថយន្ត​-​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ដដែល ជា​ហេតុ​បណ្តាល​ឱ្យ​ស្ទះចរាចរណ៍ និង​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​។

លោក គង់ សសុ​ផា​ន់​ណ្ណៈ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​បងប្អូន​អ្នក​លក់ដូរ​មួយ​ចំនួន​ដែល​នៅ​តែ​រឹងទទឹង​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការ​រៀបចំ​រៀបចំ​សណ្តាប់ធ្នាប់ នឹង​ចាត់វិធានការ​រដ្ឋបាល ចាប់​យក​សម្ភារៈ​បងប្អូន​យក​ទៅ​រក្សា​ទុក​នៅ​សាលាក្រុង​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូច​ខាត​ឡើយ​។

អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​សហការ ដើម្បី​​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ រក្សា​អនាម័យ​-​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង របស់​យើង​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ