ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺសា​ទឹក​ស្រុក​កំពង់លែង

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ

ខេត្តកំពង់ឆ្នាំង ៖ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ បាន​បន្ត​ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺសា​ទឹក នៅ​ភូមិ​ក្នុង និង​ភូមិ​ល្វា ក្នុង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​យក​សត្វ​គោ ក្របី​របស់​ខ្លួន​មក​ចាក់​ថ្នាំ​ជា​ច្រើន​គ្រួសារ​ផង​ដែរ​។

លោកស្រី ម៉ក់ សុខ​ឌី អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺសារ​ទឹក ជូន​សត្វ​គោ ក្របី របស់​ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់លែង​មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ ជា​លទ្ធផល​បណ្តោះអាសន្ន គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​ចាក់​ថ្នាំ​ការពារ​ជំងឺសា​ទឹក ទៅ​លើ​គោក្របី​ប្រជាពលរដ្ឋ បាន​ចំនួន​១៣៣​គ្រួសារ មាន​ចំនួន​សត្វ​សរុប​១.២២៨​ក្បាល ក្នុង​នោះ​គោ​៧៨​ក្បាល និង​ក្របី​១១៤០​ក្បាល និង​បាន​ចែក​ថ្នាំ​(Th4)​បាញ់​សម្លាប់​មេរោគ តាម​ក្រោល​ក្របី​បាន​៤៧​ក្រោល និង​ក្រោលគោ​បាន​៧​ក្រោល​។

ក្នុង​ឱកាស​នោះ​លោកស្រី ម៉ក់ សុខ​ឌី អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រញាប់​យក​គោ ក្របី មក​ចាក់​ថ្នាំ​ការពារ​ជំងឺសា​ទឹក​ឲ្យ​ទាន់​ពេលវេលា ព្រោះថា​រដូវក្តៅ​បាន​ចូល​មក​ដល់​ហើយ ទាន់​មានឱកាស​មន្ត្រី​ពេទ្យសត្វ​ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺ​កាច​សាហាវ​លើ​សត្វ​ច​ញ្ចឹ​ម​ជា​កម្លាំង​អូស​ទាញ​របស់​បងប្អូន ហើយ​ការ​ចាក់​ថ្នាំ​នេះ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ មន្ត្រី​ពេទ្យសត្វ​នឹង​បន្ត​ទៅ​ចាក់​នៅ​ស្រុក​ផ្សេង​ទៀត ហើយ​ម្យ៉ាងវិញទៀត បើ​សត្វ​គោ ក្របី របស់​បងប្អូន​ជួប​បញ្ហា​ដែល​សង្ស័យ​ថា​មាន​ជំងឺ ត្រូវ​ប្រញាប់​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ដែល​នៅ​ជិត​បងប្អូន​ឲ្យ​បាន​ឆាប់​បំផុត​៕