ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! មិន​គួរ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​មាន​ច្រើន​ដល់​ម្ល៉ឹង​សោះ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង បាន​ចុះ​ត្រួតពិនិត្យ​តាម​ស្តង់​លក់ដូរ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង ដោយ​រក​ឃើញ និង​ដកហូត​ …

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង បាន​ចុះ​ត្រួតពិនិត្យ​តាម​ស្តង់​លក់ដូរ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង ដោយ​រក​ឃើញ និង​ដកហូត​បាន​ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ ។

សកម្មភាព​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នេះ ដឹកនាំ​ដោយ​លោក ប្រាក់ ករុណា ប្រធាន​ទីផ្សារ​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង ក្រោយ​មការ​បញ្ជា​ចាត់ចែង​ដោយ​លោក អ៊ុត សុភាព ប្រធាន​សាខា​ខេត្ត ក្នុង​គោលបំណង​ដើម្បី​ការពារ​និង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​ទំនិញ​ទាំងនោះ និង​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។

លោក ប្រាក់ ករុណា បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នេះ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ពន្យល់​ណែនាំ និង​បង្ហាញ​ដល់​ក្រុម​អាជីវករ​អំពី​វិធីសាស្ត្រ​ថែទាំ ការ​ដាក់​តាំង​លក់ និង​ការ​រក្សា​ទុក​មុខទំនិញ​ឲ្យ​ស្រប​ទៅ​តាម​លក្ខណៈ​ស្តង់ដារ និង​ផ្តោត​ទៅ​លើ​អនាម័យ​ផង​ដែរ ព្រមទាំង​បាន​បង្រៀន​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ អំពី​របៀប​មើល​កាលបរិច្ឆេទ​នៃ​ទំនិញ សម្រាប់​ជា​គុណប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទៀត​ផង ។

ដោយឡែក សម្រាប់​ប់​ទំនិញ​ខូចគុណភាព​ដែល​ត្រូវ​មន្ត្រី​ជំនាញ​កាំ​កុង​រក​ឃើញ និង​ដកហូត​បាន​នោះ​មាន​ចំនួន​៧​មុខ ស្មើនឹង​៥០,៦៥​គីឡូក្រាម ដែល​ក្នុង​នោះ​រួម​មាន ទឹក​គោ​ជល់​ដប​ជ័រ​ផលិត​នៅ​វៀតណាម​ចំនួន​១០២​ដប ទឹកក្រូច​កូកាកូឡា​១២​ដប ទឹកសេរ៉ូ​រូប​សេក​១១​ដប តែ​ក្រូចឆ្មា​៣​ប្រអប់ ស្ករ​គ្រាប់​ត្រាវ​៤​កញ្ចប់ នំ​ឆ្អឹង​ខ្លា​៦​កញ្ចប់ ព្រមទាំង​ចាហួយ​ដូង យីហោ ហេង ហេង ចំនួន​២០០​កញ្ចប់​ផង​ដែរ​៕