ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​អ្នកមាន​ទ្រព្យ​ស្តុក ខាតបង់​អស់​ជាង​១០​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​អគ្គី​ភ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំបុក

ខេត្តក្រចេះ ៖ ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​អគ្គី​ភ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំបុក អាជ្ញាធរ​ឃុំ ស្រុក​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋរ​ស់ត្រូវ​មានការ​យក ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​អគ្គី​ភ័យ ខណៈ​ដែល​ឃុំ​នៅ​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ​ត្រូវ​គេ​មើលឃើញ​ថា ករណី​គ្រោះ​អគ្គី​ភ័យ​ត្រូវ​បាន​កើត​មាន​ញឹក​ញាប់​​​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​ក្នុងអំឡុងពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ។

គ្រោះ​អគ្គី​ភ័យ​មួយទៀត​បាន​ឆេះ​លើ​ផ្ទះ​គ្រួសារ​អ្នកមាន​ទ្រព្យធន​សម្បត្តិ​ស្តុកស្តម្ភ​មួយ​នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ក្នុង​មហន្តរាយ​គ្រោះ​អគ្គី​ភ័យ​មួយទៀត​នេះ បាន​បង្ក​ឲ្យ​ខាតបង់​សម្ភារ​​សរុប​អស់​ជាង​១០​ម៉ឺន​ដុល្លារ ។

គ្រោះ​អគ្គី​ភ័យ​ដែល​នគរបាល​មិន​ទាន់​បាន​កំណត់​ថា ផ្តើម​ចេញពី​អ្វី​ឲ្យ​ប្រា​ដក​នៅឡើយ​នោះ​បាន​បង្ក​ការ​ផ្អើល​ឆោ​រ​ឡោ​ពី​ពលរដ្ឋ​ក្នុងភូមិ​ក៏​ដូច​ជា​នគរបាល​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ កុម្ភៈ ។ ជាមួយ និង​ហេតុការណ៍​នេះ​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ជាង​២០​ឡាន​ដើម្បី​ជួយ​សង្គ្រោះ​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆាបឆេះ​រាលដាល​បន្ត ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក អ៊ុ​ន ហយ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំបុក​បាន​ឲ្យ​ដឹង​ថា ម្ចាស់​លំនៅ​ឋាន​រង​គ្រោះ​មួយ​នេះ​ឈ្មោះ ទីវ បុរី អាយុ​៤៧​ឆ្នាំ ជា​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​នៅ​ក្នុងភូមិ​មាន​របរ​រកស៊ី​ចង់ការ​ប្រាក់ ។ បាន​រង​ការ​ឆេះ​លំនៅ​ឋាន​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ទំហំ​៧,៥​មែ​ត្រ​គុណ​២០​មែ​៉​ត្រ ចំនួន​៤​ដំបូល ។

ក្រៅពី​ការ​ឆេះ​លំនៅ​ឋាន​នេះ​ក៏​នៅ​មាន​សម្ភារ​សម្រាប់​ប្រើស​ប្រាស់​ជា​ច្រើន​ដូច​ជា ឈើប្រណិត​ជា​ច្រើន​មែ​៉​ត្រ​គូប និង​សម្ភារ​លុយកាក់​អស់​ស​ន្ឋឹ​កស​ន្ឋា​ប់ ប៉ាន់​ប្រមាណ​មិន​ក្រោម​ពី​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ​ទេ ៕