ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នាំ​ក្មេង​ប្រុស​7​នាក់​ទៅ​លេង​ផ្ទះ​ល្បួង​រួមរ័ក

7 ឆ្នាំ មុន

«Mirror»​ផ្សាយ​ថា​នាង​Amanda Tompkins​ជនជាតិ​អង់គ្លេស​អាយុ​៣៩​ឆ្នាំ រស់នៅ​ខេត្ត​បាក​គី​ង​ហេម​ស៊ែរ ដែល​រៀប​ការ និង​មានកូន​ទៅ​ហើយ​នោះ​បាន​ជាប់គុក ក្រោយ​ពី​សារភាព​ថា​ល្បួង​ក្មេង​ប្រុស​៧​នាក់​ទៅ​រួមរ័ក​នៅ

«Mirror»​ផ្សាយ​ថា​នាង​Amanda Tompkins​ជនជាតិ​អង់គ្លេស​អាយុ​៣៩​ឆ្នាំ រស់នៅ​ខេត្ត​បាក​គី​ង​ហេម​ស៊ែរ ដែល​រៀប​ការ និង​មានកូន​ទៅ​ហើយ​នោះ​បាន​ជាប់គុក ក្រោយ​ពី​សារភាព​ថា​ល្បួង​ក្មេង​ប្រុស​៧​នាក់​ទៅ​រួមរ័ក​នៅផ្ទះ​របស់​ខ្លួន ក្នុង​រយៈពេល​៤​ខែ តាំងពី​ខែកុម្ភៈ ដល់​ឧសភា ២០១៦ ។

នារី​នោះ​បាន​បបួល​ក្មេង​ប្រុស​ចំនួន​២​ក្រុម ដោយ ម្នាក់​ៗ​មាន​អាយុ​មិន​ដល់​១៦​ឆ្នាំទៅ​កម្សាន្តនៅផ្ទះ​របស់​ខ្លួន ។ ឆ្លៀតពេល​នោះ​នាង​បាន​លួងលោម​ក្មេង​ប្រុស​ដើម្បី​រួមរ័ក​ម្តង ម្នាក់​ៗ ។

Amanda​សារភាព​ថា នៅ​ក្នុង​ខែកុម្ភៈ​នាង​បបួល​ក្មេង​ប្រុស​៣​នាក់​ទៅ​បន្ទប់​គេង​ចំនួន​២​លើក ដើម្បី​រួមរ័ក ហើយ​បាន​ផ្លាស់​ប្តូរ​ការ​រួមរ័ក​ជាមួយ​ក្មេង​មួយ​ក្រុម​នេះ​ក្នុង​ឱកាស​ផ្សេង​គ្នា​។ ក្រៅពី​នេះ​នាង​ព្យាយាម​រំលោភ​ក្មេង​ប្រុស​ម្នាក់​ទៀត ។

ក្នុង​រយៈពេល​២​ខែ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​៧ ឧសភា ២០១៦ នាង​Amanda​បាន​ទាក់ទាញ​ក្មេង​ប្រុស​៣​នាក់​ទៀត​ទៅ​បន្ទប់​គេង​ដូច​មុន ហើយ​លួងលោម​រួមរ័ក​ដែរ ។

បច្ចុប្បន្ន​រឿង​ក្តី​របស់​នាង​Amanda​ត្រូវ​តុលាការ​បើក​សវនាការ ដោយ​ពី​ដំបូង​នាង​សារភាព​ពី​កំហុស​រំលោភ​លើ​រាង​កាយ និង​ផ្លូវចិត្ត​សរុប​១០​ករណី រួម​មាន រួមរ័ក​ជាមួយ​ក្មេង​ប្រុស​៧​ករណី និង​ព្យាយាម​ចាប់រំលោភ​ចំនួន​៣​ករណី ។

ក្រោយ​ពេល​ចប់​សវនាការ​កាត់ក្តី នាង​Amanda​ត្រូវ​បញ្ជូន​ទៅ​ឃុំឃាំង​រង់ចាំ​ការ​ពិចារណា​ទោស​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ និង​កំណត់​កាត់ក្តី​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៣១ មីនា ៕