ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​រឿង​អគារ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ​កំពុង​រត់ការ​រក​អ្នកទិញ

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រហែលជា​ចង់បាន​អគារ​រដ្ឋបាល​ថ្មី​ដែល​នៅ​ដាច់​ដោយឡែក​ពី​ផ្ទះល្វែង​ដូច​សព្វ​ថ្ងៃនេះ​ហើយ​យ៉ាង ទើប​លេចឮ​ដំណឹង​ថា «កំពុង​រត់ការ​រក​អ្នកទិញ​ទីតាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ​បច្ចុប្បន្ន» ​។ អគារ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ ​ដែល​មាន​តាំងពី​យូរយាណាស់​មក​ហើយ ​ស្ថិត​ក្នុងភូមិ​១ សង្កាត់​រកា​ក្នុង…

ខេត្តតាកែវ ៖ ប្រហែលជា​ចង់បាន​អគារ​រដ្ឋបាល​ថ្មី​ដែល​នៅ​ដាច់​ដោយឡែក​ពី​ផ្ទះល្វែង​ដូច​សព្វ​ថ្ងៃនេះ​ហើយ​យ៉ាង ទើប​លេចឮ​ដំណឹង​ថា «កំពុង​រត់ការ​រក​អ្នកទិញ​ទីតាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ​បច្ចុប្បន្ន» ​។

អគារ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ ​ដែល​មាន​តាំងពី​យូរយាណាស់​មក​ហើយ ​ស្ថិត​ក្នុងភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវ​បាន​ប្រភព​ជា​ច្រើន​ខ្សឹ​ប​ខ្សៀវ​ថា ​កំពុង​រត់ការ​រក​អ្នកទិញ​។ ប្រភព​លើក​ឡើង​ថា អគារ​រដ្ឋបាល​របស់​មន្ទីរ​ផ្សេង​ៗ សុទ្ធតែ​សង់​នៅ​ទីតាំង​ដាច់​ដោយឡែក​ពី​លំនៅឋាន​​ប្រជាពលរដ្ឋ ខុស​អី​តែ​អគារ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ ដែល​នៅ​ជាប់​ជាមួយ​ផ្ទះល្វែង​ប្រជាពលរដ្ឋ​។

ប្រភព​ដដែល​ថា ប្រហែលជា​ការ​ដោះ​ដូរ​របស់​អាជ្ញាធរ​ទេ​ដឹង ព្រោះ​ទីតាំង​អគារ​បច្ចុប្បន្ន​ជា​កន្លែង​ដែល​ត្រូវប៉ាន់ មាន​តម្លៃ​ថ្លៃ​ណាស់ បើ​ទៅ​រក​ទីតាំង​ថ្មី​សាងសង់​ប្រហែលជា​សល់​លុយ​បាន​ច្រើន​។

ជុំវិញ​ការ​បែកធ្លាយ​លក់​អគារ​មន្ទីរ​ពាណិជ្ជកម្ម​នេះ លោក ទេស សុផល ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​ចូល​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា ជា​ព័ត៌មាន​មិន​ពិត ហើយ​អាជ្ញាធរ​ក៏​មិន​មាន​គម្រោង​ដោះ​ដូរ​ទៅ​រក​កន្លែង​ថ្មី​ណាមួយ​នោះ​ទេ​៕​

អត្ថបទសរសេរ ដោយ