សណ្ឋាគារ​នៅ​ខេត្ដសៀមរាប​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុង​លោក


វេ​ប​សាយ​«Tripadrisor» របស់​អា​មេ​រិ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​រៀប​ចំណាត់ថ្នាក់​សណ្ឋាគារ​ដ៏​ល្បី​នៅ​លើ​ពិភពលោក ដើម្បី​ទទួល​ពានរង្វាន់​ទេសចរណ៍​ប្រចាំឆ្នាំ​២០១៧(Travellers Choice Awards 2017) ។

ចំណាត់ថ្នាក់​សណ្ឋាគារ​ទាំង​១០​ដ៏​ល្បី​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ ក្នុង​នោះ​ក៏​មាន​សណ្ឋាគារ​«Shinta Mani Resort» ស្ថិត​នៅ​ខេត្ដសៀមរាប​របស់​កម្ពុជា ជាប់​ក្នុង​លំដាប់ថ្នាក់​ទី​៧​ដែរ ។ ភាព​ស្រស់​ស្អាត​ប្រកបដោយ​ទេសភាព​, គុណភាព និង​អនាម័យ រួម​ទាំង​បដិសណ្ឋាកិច្ច​ល្អ គឺជា​វិធី​ទាក់ទាញ​អ្នកទេសចរ​ឱ្យ​ពេញចិត្ដ​ចូល​ស្នាក់​នៅ ។ កាលពី​ឆ្នាំ​២០១៦«ShintaMani Resort» របស់​កម្ពុជា​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​ទី​២​ម្ដង​មក​ហើយ ។

សណ្ឋាគារ​ជាប់​ចំណាត់ថ្នាក់​ទាំង​១០​នៅ​លើ​ពិភពលោក​រួម​មាន ៖
១-​សណ្ឋាគារ​ Aria Hotel Budapest នៅ​ក្រុង​ប៊ុ​យ​ដា​ប៊ែ​ស ប្រទេស​ហុង​គ្រី ។
២-​សណ្ឋាគារ​ Mandapa ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។
៣-​សណ្ឋាគារ​ Turin Palace Hotel នៅ​ទីក្រុង​ទុ​យ​រី​ន ប្រទេស​អីុតា​លី ។
៤-​សណ្ឋាគារ​ Hotel The Serras នៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ។
៥-​សណ្ឋាគារ ​Bolto Prague Hotel នៅ​ទីក្រុង​ប្រាក ប្រទេស​ឆែក ។
៦-​សណ្ឋាគារ​ Portrait Firence នៅ​ក្រុង​ផ្លូ​រ៉​ង់ ប្រទេស​អីុ​តា​លី ។
៧-​សណ្ឋាគារ​ Shinta Mani Resort នៅ​ខេត្ដសៀមរាប ប្រទេស​កម្ពុជា ។
៨-​សណ្ឋាគារ​ Hanoi La Siesta Hotel នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម ។
៩-​សណ្ឋាគារ​ Tulemar Bungalows & Villas នៅ​ខេត្ដ​ពុន​តា​រ៉េ​ណាស់ ប្រទេស​កូ​ស្ដា​រី​កា ។
១០-​សណ្ឋាគារ ​JA Manafaru ប្រទេស​ម៉ា​ល់​ឌី​វ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ