ពូជអ្នកចម្បាំង…
និយាយដោយសច្ចធម៌…និយាយតាមការមើលឃើញនាសម័យនេះ…បើពិនិត្យទៅលើប្រវត្តិសាស្ត្រ…ខ្មែរក្លាយជាពូជអ្នកចម្បាំង…ចំណែកយួនក៏ក្លាយជាពូជអ្នកចម្បាំង
និយាយដោយសច្ចធម៌…និយាយតាមការមើលឃើញនាសម័យនេះ…បើពិនិត្យទៅលើប្រវត្តិសាស្ត្រ…ខ្មែរក្លាយជាពូជអ្នកចម្បាំង…ចំណែកយួនក៏ក្លាយជាពូជអ្នកចម្បាំង
និយាយដោយសច្ចធម៌…និយាយតាមការមើលឃើញនាសម័យនេះ…បើពិនិត្យទៅលើប្រវត្តិសាស្ត្រ…ខ្មែរក្លាយជាពូជអ្នកចម្បាំង…ចំណែកយួនក៏ក្លាយជាពូជអ្នកចម្បាំងដែរ…។
ពូជអ្នកចម្បាំងរបស់ខ្មែរ…ច្បាំងយូរៗទៅអស់ទឹក អស់ដី…ច្បាំងពីសម័យអតីតកាលរួញអស់ទឹកដី…បាត់បង់អស់ដែនដី…នៅសល់តែកម្ពុជាកណ្តាលប៉ុណ្ណោះ ហៅខ្មែរកណ្តាល…។ ខ្មែរលើនៅក្នុងទឹកដីថៃហៅខ្មែរសុរិន…ខ្មែរក្រោមនៅក្នុងទឹកដីវៀតណាមហៅកម្ពុជាក្រោម…បាត់អស់អំនួត អត់ហ៊ានទាមទារ ឬរំឭកខ្លាំងឡើងវិញឡើយ…។ ច្បាំងអស់អំនួតទីបំផុតនៅសល់ប្រមាណ៣លាននាក់ក្នុងឆ្នាំ១៩៧៩ ។ ពេលនេះកើនបាន១៥លាននាក់ហើយ ព្រោះលែងច្បាំង…
ចំណែកពូជអ្នកចម្បាំងរបស់យួន…ច្បាំងតាំងតែពីគ្មានទឹកដី…ច្បាំងយូរៗទៅយកបានប្រទេសចាមទាំងមូល…ច្បាំងយូរៗទៀតយកបានកម្ពុជាមួយចំហៀងហៅ
កម្ពុជាក្រោម…ច្បាំងទាល់តែអាមេរិកាំងរត់ប្រាស់អាយុ…។ ដល់ពេលឈប់ច្បាំងយួនកើនបានមនុស្សជាង១០០លាននាក់ ។
ពូជអ្នកចម្បាំងដូចគ្នាមែន…ប៉ុន្តែស្នាដៃខុសគ្នា…ពូជគេអ្នកច្បាំង…ច្បាំងរីកទឹកដី…ច្បាំងរីកទាំងមនុស្ស…ពូជយើងបើហ៊ានច្បាំងទៀត…សង្ស័យអស់ទាំងមនុស្ស…អស់ទាំងទឹកដី…។
ដោយប្រការហ្នឹងហើយ…គួរតែខ្មែរប្រឹងប្រែងតស៊ូឱ្យអស់លទ្ធភាពសព្វបែបយ៉ាង…រក្សាសន្តិភាពឱ្យគង់វង្ស ទោះអស់ក្នុងតម្លៃណាក៏ដោយ…ការដឹកនាំមានសន្តិភាព ត្រូវតែថែរក្សាទុកបន្ត…គួរលុបចោលពូជអ្នកចម្បាំង…
អាឡេវ
ចែករំលែកព័តមាននេះ