ហ៊ានមែន! ចូលលួចធុងបាស់ និងគោយន្ត១គ្រឿងពីក្នុងចម្ការ ដែលម្ចាស់មិននៅ
- ភ្នំពេញ
កាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ មានករណីចោរកម្មលួចធុងបាស់និងគោយន្ត នៅចំណុច
កាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ មានករណីចោរកម្មលួចធុងបាស់និងគោយន្ត នៅចំណុច
ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍មួយឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ មានករណីចោរកម្មលួចធុងបាស់និងគោយន្ត នៅចំណុចឈើទាលលាក់ ផ្ទះចម្ការរបស់លោក ហ៊ែល ស៊ូ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ។
លោក ហ៊ែល ស៊ូ អាយុ៣២ឆ្នាំ ជាកសិករ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ បានបាត់គោយន្ដកន្ក្រៃសណ្ដោងរ៉ឺម៉ក១គ្រឿង និងធុងបាស់២គ្រឿង ដែលទុកក្នុងចម្ការគ្មានអ្នកចាំ ។

សេចក្តីរាយការណ៍បន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម នគរបាលបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឈានទៅឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ឈឹម រើន ភេទប្រុស អាយុ២៤ឆ្នាំ ជាកសិករ រស់នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមកវិញរួមមាន គោយន្តកន្ត្រៃសណ្ដោងរ៉ឺម៉ក១គ្រឿង ធុងបាស់២ គ្រឿង និងម៉ូតូ១គ្រឿង ។
ជនសង្ស័យរួននឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ