ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ក្នុង​ទូរស័ព្ទ​ស្វែងរក​គូស្នេហ៍​តាម​អ្វី​ដែល​ពួក​គេ​ស្អប់​ដូច​គ្នា

7 ឆ្នាំ មុន

សញ្ញា​នៃ​សេចក្តី​ស្នេហា​មិនមែន​ត្រឹមតែ​មើលឃើញ​តាម​រយៈ​ពួក​គេ​ចូល​ចិត្ត​អ្វី​ដូច​គ្នា​នោះ​ទេ ។

ហេតុនេះ​ហើយ​បានជា​មាន​អ្នក​បង្កើត​កម្មវិធី​ក្នុង​ទូរស័ព្ទ​(App)​ដែល​ប្រហែល

សញ្ញា​នៃ​សេចក្តី​ស្នេហា​មិនមែន​ត្រឹមតែ​មើលឃើញ​តាម​រយៈ​ពួក​គេ​ចូល​ចិត្ត​អ្វី​ដូច​គ្នា​នោះ​ទេ ។

ហេតុនេះ​ហើយ​បានជា​មាន​អ្នក​បង្កើត​កម្មវិធី​ក្នុង​ទូរស័ព្ទ​(App)​ដែល​ប្រហែលជា​អាច​ជួយ​ស្វែងរក​គូស្នេហ៍​តាម​អ្វី​ដែល​អ្នក​ទាំង​ពីរ​អាច​ស្អប់​ដូច​គ្នា ។

Hater​ជា​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដែល​អាច​ជួយ​អ្នក​ស្វែងរក​មនុស្ស​ជាទី​ស្រលាញ់​ដោយ​យោង​ទៅ​តាម​របស់​អ្វីមួយ​ដែល​អ្នក និង​គេ​ស្អប់​ដូច​គ្នា ។

មូលហេតុ​ប្រហែល​កម្មវិធី​នេះ​ជួយ​ជំរុញ​អ្នក​ទាំង​ពីរ​ឱ្យ​បញ្ចេញ​នូវ​អារម្មណ៍​ពិតប្រាកដ​បាន ទូលំទូលាយ​ជាង​ការ​បញ្ចេញ​អារម្មណ៍​ចូល​ចិត្ត​អ្វីមួយ​ទៅ​វិញ​ក៏​ថា​បាន ។

វា​ខុស​ពី​App​មួយ​ដែល​មានឈ្មោះ​ថា​Remainder​ដែល​ជា​កម្មវិធី​ត្រូវ​បង្កើត​ឡើង​ក្នុង​គោលបំណង​នយោបាយ​ដូច​ជា​រឿង​ចក្រភព​អង់គ្លេស​ចេញពី​សហគមន៍​អឺរ៉ុប ឬ​រឿង​លោក​ប្រធានាធិបតី​ថ្មី​Donald Trump​ដោយ​អ្នកចូលរួម​អាច​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន ។ Hater មាន​សមត្ថភាព​លើស​ពី​នេះ​ព្រោះ វា​មិនមែន​ផ្តោត​តែ​ទៅ​លើ​រឿង​នយោបាយ​មួយ​មុខ ហើយ​អ្វី​ដែល​ពិសេស​ប្រហែលជា​ជួយ​អ្នក​ស្វែង រក​គូជីវិត​ក៏​ថា​បាន ។

ដើម្បី​ប្រើប្រាស់​Hater អ្នក​ប្រើប្រាស់​ត្រូវ​បញ្ចូល​វា​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក បន្ទាប់​មក​ទៀត អ្នក​ត្រូវ​បាន​កម្មវិធី​សួរ​ឱ្យ​អ្នកឆ្លើយ​ទៅ​លើ​ប្រធានបទ​អ្វីមួយ បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើសរើស ចូល​ចិត្ត ស្អប់ ស្រលាញ់ និង​មិន​ចូល​ចិត្ត ឬ​ព្រងើយកន្តើយ ។ បន្ទាប់​មក​Hater​នឹង​បង្កើត​ទិន្នន័យ​របស់​អ្នកមួយ​ទៅ​តាម​អ្វី​ដែល​អ្នក​បាន​បញ្ចេញ​អារម្មណ៍​ទៅ​លើ​ប្រធានបទ​នោះ ក្រោយមក​វា​នឹង​ភ្ជាប់​អ្នក​ជាមួយ​មនុស្ស​ជា​ច្រើន ផ្សេង​ៗ​ទៀត ដែល​គិត​ដូច​អ្នក គឺ​ស្អប់​អ្វីមួយ​ដូច​គ្នា ។

នៅ​ពេល​នេះ​App​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ពេល​សាកល្បង​ប៉ុណ្ណោះ ។ Hater​គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ​ចំ​រយៈពេល​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​តែ​ម្តង ។ ពេល​នោះ​Hater​មាន​ប្រធានបទ​ប្រមាណ​២០០០ សម្រាប់​ជា​ជម្រើស​របស់​អ្នក​ប្រើ នឹង​គ្រោង​បន្ថែម​ទៀត​ក្រោយ​ដាក់​ដំណើរការ ។

Hater​ត្រូវ​បង្កើត​ឡើង​ដោយ​យុវជន​វ័យ​២៩​ឆ្នាំ​Brendan Alper​ជនជាតិ​អា​មេ​រិ​ក ។ គាត់​បាន​និយាយ​ថា មនុស្ស​ម្នា​រាក់​ដូច​ជា​ប្រមូលផ្តុំ​គ្នា​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​ស្អប់ ហើយ​វា​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែរ ដែល​ការ​ស្អប់​អាច​នាំ​មនុស្ស​ឱ្យ​នៅ​ក្បែរ​គ្នា​បាន ។ កត្តា​ដែល​នាំ​ឱ្យ​គាត់​បង្កើត​កម្មវិធី​មួយ​នេះ​មិនមែន​ជា​ភាព​ចៃដន្យ​នោះ​ទេ ។ មានការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ការ​ស្ព​ប់​អ្វីមួយ​អាច​នាំ​មនុស្ស​ឱ្យ​ចូល​ជិត​គ្នា ។

ពេល​នេះ​កម្មវិធី​មួយ​ស្ថិត​នៅ​ក្នុង​Appstore​រួចរាល់​ហើយ ៕