ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ធ្វើ​ស៊ី​មិត្ត​! ខ្ចី​ទៅ​លេង​បងប្អូន​មួយ​ថ្ងៃ បែរជា​ស៊ីដាច់​បាត់ រួចរ​ត់ទៅ​សម្ងំ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

នគរបាល​ស្រុក​ថ្មពួក សហការ​ជាមួយ​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ខ្លួន​មក​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ថ្មពួក សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៣ ខែ​ញ្ញា ឆ្នាំ​២០២២ ពី​បទ​រំ​លោ​.​ភលើ​សេចក្តី​ទុកចិត្ត ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៦​យប់ ថ្ងៃ​ទី​០៤ ខែ សីហា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​គោក​កឋិន ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឈូក ងើយ​ស្រី​និ​ន ភេទ​ប្រុស អាយុ​​៣៣​ឆ្នាំ (​ត្រូវជា​មិត្ត​ភ័ក្តិ​ជន​រង​គ្រោះ​) រស់នៅ​ភូមិ​២ ឃុំ​កំពង់ស្វាយ ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយ​មានជ័យ ។ ហើយ​នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​០៦​យប់ ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២២ ជនសង្ស័យ​បាន​ខ្ទី​ម៉ូតូ​របស់​ឈ្មោះ ឈួ ក​ក្ត​ដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​គោក​កឋិន ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1P-7642 ដើម្បី​ជិះ​ទៅ​លេង​បងប្អូន​មួយ​ថ្ងៃ បន្ទាប់​មក​ស្រាប់តែ​មិនឃើញ​ឈ្មោះ ឈូក ងើយ​ស្រី​និ​ន (​ជនសង្ស័យ​) យក​ម៉ូតូ​មក​ឲ្យ​ម្ចាស់​វិញ​ទេ ។

នគរបាល​បាន​បញ្ជាក់​ថា បន្ទាប់​មក ម្ចាស់​ម៉ូតូ​បាន​ខ​ល​សួរនាំ តែ​ឈ្មោះ ឈូក ងើយ​ស្រី​និ​ន សន្យា​ពន្យា​ពេល​ថ្ងៃនេះ​ថ្ងៃ​នោះ ព្រោះតែ​ជឿ​ទុកចិត្ត​មិត្តភក្តិ ដូច្នេះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ។ ប៉ុន្តែ​ដោយសារ​តែ​ការ​និយាយ​កុហក​ច្រើន​ដង​ពេក ម្ចាស់​ម៉ូតូ​ក៏​បាន​ស្រាវជ្រាវ និង​រក​ឃើ​ជនសង្ស័យ​ដែល​គេចខ្លួន​ទៅ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ក៏​បាន​សួរនាំ​រក​ម៉ូតូ ទើប​ដឹង​ថា ម៉ូតូ​នោះ​ត្រូវ​គេ​យក​ទៅ​បញ្ចាំ​យក​លុយ​ចាយ​ខ្ទេច​អស់​បាត់​ទៅ​ហើយ ។ លុះ​នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២២ ក្រោយ​ពី​ដឹង​ថា​មិត្តភក្តិ​របស់​ខ្លួន​ស៊ីដាច់​ម៉ូតូ​របស់​ខ្លួន​ហើយ ទើប​ម្ចាស់​ម៉ូតូ​បាន​ប្តឹង​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គមន៍​តែ​ម្តង ពេល​នោះ​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ថ្មពួក ក៏​បាន​សហការ​ជាមួយ​កម្លាំង​ន​របាល​ជំនាញ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​មក​សួរនាំ​ភ្លាម​ៗ ។

នគរបាល​ស្រុក​ថ្មពួក បាន​បន្ថែម​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ឈូក ងើយ​ស្រី​និ​ន បាន​សារភាព​ថា ខ្លួន​ពិតជា​មាន​ចេតនា​យក​ម៉ូតូ​មិត្តភក្តិ​របស់​ខ្លួន​នោះ​ទៅ​បញ្ចាំ​នៅ​ក្លិប​ថេ​ក​ដោ​ន ដើម្បី​បាន​ប្រាក់​ចំនួន ១0,000​បាត (​មួយ​ម៉ឺន​បាត​) ហើយ​យក​លុយ​នោះ ទៅ​ផឹកស៊ី និង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​អស់​ពិតប្រាកដ​មែន​។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច​មក ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ដោយឡែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ​នោះ​ទេ ព្រោះ​លិខិត​បញ្ចាំ​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​ជ្រុះ​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ