ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2016​ សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លា.ប់​ជន​ស៊ី​វិល​ច្រើន​បំផុត

7 ឆ្នាំ មុន

ជាមួយ​ការ​កើនឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា ​និង​ការ​ចាក់​ឫស​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ឆ្នាំ​២០១៦ ​ជា​ឆ្នាំ​ដែល​មាន​ប្រជាជន​ស៊ី​វិល​ស្លា.ប់​ច្រើន​បំផុត​ក្នុង​ប្រទេស​នេះ ចាប់តាំងពី​មានការ​ជំរឿន​ចំនួន​ជន​រង​គ្រោះ​ស៊ី​វិល​

ជាមួយ​ការ​កើនឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា ​និង​ការ​ចាក់​ឫស​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ឆ្នាំ​២០១៦ ​ជា​ឆ្នាំ​ដែល​មាន​ប្រជាជន​ស៊ី​វិល​ស្លាប់​ច្រើន​បំផុត​ក្នុង​ប្រទេស​នេះ ចាប់តាំងពី​មានការ​ជំរឿន​ចំនួន​ជន​រង​គ្រោះ​ស៊ី​វិល​ ដោយ អ​.​ស​.​ប ពី​ឆ្នាំ​២០០៩​ មក ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ទី​៨ ​របស់​បេសកកម្ម អ​.​ស​.​ប នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន MANUA ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ​ថា សរុប​ជន​ស៊ី​វិល​ដល់​ទៅ​៤.៤៩៨​នាក់​ ត្រូវ​ស្លាប់​៧.៩២០​នាក់ រង​របួស​ក្នុង​ឆ្នាំ​២០១៦ ដែល​មានការ​កើនឡើង​៣% ក្នុង​នោះ​១​ភាគ​៣​ជា​កុមារ (​ជាង​៣.៥០០​នាក់​) ។ បើ​ធ្វើការ​ប្រៀបធៀប​គ្នា​ក្នុង​ឆ្នាំ​២០០៩ មាន​ជន​រង​គ្រោះ​ប្រមាណ​ជា​៦.០០០​នាក់ ហើយ​ចាប់តាំងពី​ឆ្នាំ​នោះ​មក​ជន​ស៊ី​វិល​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​សរុប​ដល់​ទៅ​២៤.៨៤១​នាក់ ហើយ​៤៥.៣៤៧​នាក់​រង​របួស ។

តំណាង​ពិសេស​របស់​អគ្គលេខាធិការ​ អ​.​ស​.​ប ប្រចាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​ លោកតា​ដា​មី​ជី យ៉ា​ម៉ា​ម៉ូតូ​ គូសបញ្ជាក់​ថា របាយការណ៍​នោះ​បង្ហាញ​ពី​ភាព​សាហាវ​នៃ​ជម្លោះ​ចំពោះ​បុរស នារី​ និង​កុមារ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដែល​បន្ត​រង​គ្រោះ​កាន់តែ​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ លោក​អំពាវនាវ​ដល់​គ្រប់​ភាគី​ឱ្យ​ចាត់វិធានការ​ជាក់ស្តែង​ជា​បន្ទាន់​នានា​ ដើម្បី​ការ​ពារ​​ជន​ស៊ី​វិល ។

ជម្លោះ​កើត​មាន​ក្នុង​គ្រប់​ខេត្ត​ទាំង​៣៤​ របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ។ MANUA កត់សម្គាល់​ឃើញ​ពី​ចំនួន​ជន​រង​គ្រោះ​មាន​ច្រើន​មក​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​លើ​ដី ព្រមទាំង​តុល្យការ​ខ្ពស់​នៃ​ជន​រង​គ្រោះ​ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ចាប់តាំងពី​ឆ្នាំ​២០០៩ ​មក ។ យោង​តាម MANUA ថា​ កង​ម្លាំ​ង​អា​ហ្វ​ហ្គា​នី​ស្ថាន​ ជា​អ្នក​ទទួលខុសត្រូវ​លើ​៤៣%​ នៃ​ជន​រង​គ្រោះ​។ កងទ័ព​អា​មេ​រិ​ក​កាលពី​ខែ​មុន​ទទួលស្គាល់​ថា​ បាន​ធ្វើ​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​៣៣​នាក់ និង​របួស​២៧​នាក់ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា នៅ​​ជិត​ក្រុង​គុន​ឌុ​ស ៕