ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ទៀ បា.ញ់​ ៖ ​កែទម្រង់​កងកម្លាំង​បញ្ជាការ ដ្ឋា​ន​អង្គរក្ស សំដៅ​ធ្វើ​ទំនើប​កម្ម កងកម្លាំង​មាន​សមត្ថភាព​ជំនាញ​ជីវៈ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​ក្រសួងការពារជាតិ​បាន​ខិតខំ​ធ្វើការ​កែទម្រង់​ក​ងក​ម្លាំ​ង​បញ្ជាការ

​រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​ក្រសួងការពារជាតិ​បាន​ខិតខំ​ធ្វើការ​កែទម្រង់​ក​ងក​ម្លាំ​ង​បញ្ជាការ ដ្ឋា​ន​អង្គរក្ស លើកកម្ពស់​ស្មារតី​ឧបត្ថម្ភ​គាំ​ទ គ្រប់​កាលៈទេសៈ សំដៅ​ធ្វើ​ទំនើប​កម្ម កងកម្លាំង​មាន​សមត្ថភាព​ជំនាញ​ជីវៈ​​ ​យោង​តាម​សារលិខិត​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ឧ​ប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ក្នុង​ខួប​អនុស្សាវរីយ៍​គម្រប់​៣២​ឆ្នាំ ថ្ងៃ​បង្កើត​កង​វរ​សេនា​តូច​លេខ​២៤៦ និង​ខួប​អនុស្សាវរីយ៍​គម្រប់​១៣​ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​នៅ​ថ្ងៃ​បាន​ចាត់ ទុក​ថា​ការ​លះ​បង់​​របស់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន បញ្ជាការដ្ឋាន​អង្គរក្ស​ គឺជា​ការ​លះបង់​ប្រកបដោយ​កិត្តិយស និង​មោទនភាព​ជាតិ​ខ្ពស់​បំផុត​។

ទន្ទឹម​នេះ សម្តេច​ក៏​សូម​ផ្តាំផ្ញើ​នូវ​ការ​សាកសួរ​សុខទុក្ខ និង​ជូនពរ​ដល់​នាយទាហាន នាយ ទាហាន​រង និង​ពល​ទាហាន​បញ្ហា​ការដ្ឋាន​អង្គរក្ស ដែល​មាន​របួស​ឬ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​កំពុង​សម្រាក ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​តាម​គេហដ្ឋាន សូម​ឆាប់​ជា​សះស្បើយ​បាន​វិល​មក​ជួបជុំ ក្រុម​គ្រួសារ មិត្តភក្តិ និង សហការី ដើម្បី​បន្ត​ភារកិច្ច​ការងារ​ជូន​អង្គភាព​វិញ​។​

​សម្តេច​បញ្ជាក់​ថា​ សន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម គឺជា​មូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​ក្នុង​ការ ធានា​ជម្រុញ​ការ​អភិវឌ្ឍន៍​ប្រ ទេស​ជាតិ​លើ​គ្រប់​វិស័យ ដែល​ក្នុង​នោះ​កងកម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​មាន​តួនាទី ភារកិច្ច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​រ៉ាប់រង​ភារកិច្ច​ដ៏​ធំធេង​នេះ​។​

​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​បាន​គូសបញ្ជាក​ក់ថា​៖« តាំងពី​មុន​ក៏​ដូច​ទៅ​អនាគត ក្រសួងការពារជាតិ តែងតែ​យកចិត្តទុកដាក់ ខិតខំ​ធ្វើការ​កែទម្រង់​កងកម្លាំង​បញ្ជាការ ដ្ឋា​ន​អង្គរក្ស លើកកម្ពស់​ស្មារតី​ឧបត្ថម្ភ​គាំ​ទ គ្រប់​កាលៈទេសៈ សំដៅ​ធ្វើ​ទំនើប​កម្ម កងកម្លាំង​មាន​សមត្ថភាព​ជំនាញ​ជីវៈ​ពិតប្រាកដ​»​។​

​សម្តេច​លើក​ឡើង​ថា​ សមិទ្ធផល និង​សក្ខីកម្ម​ច្រើន​រាប់​មិន​អស់ ដែល​កងកម្លាំង បញ្ហា​ការដ្ឋាន​អង្គរក្ស បង្កើត​ឡើង​នា​ពេល​កន្លង មក ត្រូវ​បាន​កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ​យោធា ជា​ពិសេស នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បញ្ហា​ការដ្ឋាន​អង្គរក្ស​បាន ចូលរួម​យ៉ាង សកម្ម​ក្នុង​ការ ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ការ​ដោះស្រាយ​សភាព ការណ៍​សង្គម ការ​បញ្ចៀស​មហន្តរាយ​នានា​ប៉ះពាល់​ដល់​ខឿន​ការពារ​ជាតិ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ធានា​ប្រក្រតី​ភាព​ជីវភាព​សង្គម និង​បាន​តស៊ូ​យ៉ាង​ស្វិត ស្វា​ញ​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ ជាតិ​។​

​ជាមួយ​គ្នា​នោះ​ដែរ​ ​សម្តេច​ពិជ័យ​សេនា​ក៏​បាន​លើក​ឡើង​ថា​វឌ្ឍនភាព​ដែល​បាន​កត់សម្គាល់​បន្ថែម​ទៀត នោះ​គឺ​កិច្ចសហការ​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ​រៀបចំ​ការពារ សន្តិសុខ សុវត្ថិភាព តាម​គោលដៅ​ប្រារព្ធ​ពិធី​វេទិកា និង​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិ​ជូន​សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ប្រកបដោយ​សុ​វ ត្ថិ​ភាព​។​

​ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ថា​សមិទ្ធផល​ដែល​លេចធ្លោ​ទាំងនេះ កងកម្លាំង បញ្ជាការដ្ឋាន​អង្គរក្ស​បាន​បង្កើត​ឡើ ង​នូវ​ស្នាដៃ​ជា​ច្រើន​ទៀត​ក្នុង ការ​ចូលរួម​ជា មួយ​ស្ថាប័ន​មាន​សមត្ថកិច្ច រៀបចំ​សណ្ដាប់ ធ្នាប់​របៀបរៀបរយ​សង្គម រួម​ទាំង​ការ​គ្រប់ គ្រង​មនុស្ស មធ្យោបាយ ការ​ចូលរួម​បង្កបង្កើន​ផល ការងារ​មនុស្សធម៌ និង​កិច្ចការ​សង្គម ដែល​សកម្មភាព​ទាំង​អស់នោះ បាន ឆ្លុះ​បញ្ចាំង​ពី​ឧត្តមគតិ​ស្នេហា​ជាតិ និង​ប្រជាពលរដ្ឋ ប្រកបដោយ​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ស័ក្តិ​សមជា​កងកម្លាំង បម្រើ​ប្រជាពលរដ្ឋ​យ៉ាង​ពិតប្រាកដ​។​

​សម្តេច​ពិជ័យ​សេនា​បាន​លើក​ឡើង​ថា​ថ្វី​ត្បិត​តែ​សព្វ​ថ្ងៃនេះ​មាតុភូមិ​របស់​យើង​កំពុង​គ្របដណ្ដប់​ដោយ​សន្តិភាព ពាសពេញ​ផ្ទៃ​ប្រទេស​ក៏​ពិតមែន ប៉ុន្តែ​សំណូមពរ​នៃ​ការ​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ នៅ​តែ​បន្ត​ទាមទារ​នូវ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម​។​

​សម្តេច​បន្ថែម​ថា​ការ​បង្កើត​បរិយាកាស​កក់ក្ដៅ សម្រាប់​សុវត្ថិភាព​ផ្លូវ​កាយ ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ គឺជា​មហិច្ឆតា របស់​រាជរដ្ឋាភិបាល ដែល​ប្រកា​រទាំង​អស់នេះ ទាមទារ​ឱ្យ​កង​ម្លាំ​ង​បញ្ជាការដ្ឋាន​អង្គរ ក្ស​បន្ត​ខិតខំ​ប្រឹងប្រែង លើក កម្ពស់​សមត្ថភាព​ជំនាញ លើ​គ្រប់​ផ្នែក​ឱ្យ​ស្រប​តាម​សភាព​ការណ៍​វិ​វត្ត​ន៍​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​បំពេញភារកិច្ច​ប្រចាំ​ថ្ងៃ​របស់​ខ្លួន សំដៅ​រួមចំណែក​ក្នុង​ការ​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ