ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លេ​ក​ហូល (Black Hole) ដែល​ភាសា​ខ្មែរ​ប្រែ​ថា ប្រហោង​ខ្មៅ​មិនមែន​ជា​រឿង​ជំនឿ​តាម​បែប​សាសនា ឬ​អបិយ​ជំនឿ​នោះ​ទេ ប៉ុន្តែ​វា គឺជា​ទ្រឹស្តី​វិទ្យាសាស្ត្រ​ដែល​បង្កើត​ឡើង​ដំបូង​ដោយ​អ្នក​រូប​វិទូ ហើយ​ក្រោយមក​ក៏​បាន​បំបែក​សម្មតិកម្ម​កាន់តែ​ច្បាស់​ដោយ​ក្រុម​តារាវិទូ និង​អ្នក​វិទ្យាសាស្ត្រ​ឯទៀត​។…

ប្លេ​ក​ហូល (Black Hole) ដែល​ភាសា​ខ្មែរ​ប្រែ​ថា ប្រហោង​ខ្មៅ​មិនមែន​ជា​រឿង​ជំនឿ​តាម​បែប​សាសនា ឬ​អបិយ​ជំនឿ​នោះ​ទេ ប៉ុន្តែ​វា គឺជា​ទ្រឹស្តី​វិទ្យាសាស្ត្រ​ដែល​បង្កើត​ឡើង​ដំបូង​ដោយ​អ្នក​រូប​វិទូ ហើយ​ក្រោយមក​ក៏​បាន​បំបែក​សម្មតិកម្ម​កាន់តែ​ច្បាស់​ដោយ​ក្រុម​តារាវិទូ និង​អ្នក​វិទ្យាសាស្ត្រ​ឯទៀត​។

រូបតំណាង

តាម​ទ្រឹស្តី​វិទ្យាសាស្ត្រ​របស់​ក្រុម​អ្នក​រូប​វិទូ​ប្រហោង​ខ្មៅ គឺជា​តំបន់​នៃ​លំហរ​អវកាស​ដែល​មាន ទំនាញផែនដី​ខ្លាំង ហើយ​គ្មាន​ភាគល្អិត ឬ​សូ​ម្បី​តែ​វិទ្យុសកម្ម​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិច ដែល​មាន ដូច​ជា ពន្លឺ​ជាដើម​អាច​គេច​បាន​នោះ​ឡើយ ។ ដែន​នៃ​ប្រហោង​ខ្មៅ​នៅ​ក្នុង​លំហរ​មាន​រូបរាង ពណ៌​ខ្មៅ​ងងឹត ហើយ​មិន​ឆ្លុះ​ពន្លឺព្រះអាទិត្យ​ថែម​ទៀត ។ ដូច្នេះ​អ្នក​វិទ្យាសាស្ត្រ​បាន​ទាញ​សម្មតិកម្ម​ថា ដែន​នោះ​មាន​សីតុណ្ហភាព​ដែល​សមាមាត្រ​បញ្ច្រាស​ទៅ​នឹង​ម៉ាស់​របស់​វា​។

សីតុណ្ហភាព​នៅ​ទីនោះ ត្រូវ​រូប​វិទូ​អះអាង​ថា មាន​រាប់​កោដិ កម្លាំង​ខេ​ល​វី​ន (Kelvin) ជាមួយនឹង​កម្លាំង​ទំនាញ​ដែល​មាន​កម្លាំង​មិន​អាច​កាត់​ស្មាន​បាន​។ រីឯ​ម៉ាស់​របស់​វា​វិញ​មាន​កម្លាំង​រហូត​ដល់​ទៅ​៤,៣​លាន​ដង​ខ្លាំង​ជាង​ម៉ាស់​របស់​ផែនដី​ដែល​អ្វី​ៗ​ដែល​ចូល​ទៅ​ដល់​នឹង​ត្រូវ​ខ្ទេច​គ្មាន​សល់ សូ​ម្បី​តែ​ផ្កាយ​ដែល​រសាត់​ទៅ​ក្បែរ​វា​ក៏​ត្រូវ​ស្រូប​ចោល ហើយ​ត្រូវ​បំបែក​ជា​ភាគល្អិត​។

មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​បាន​មើលឃើញ និង​ទទួល​ឥទ្ធិពល​ពី​ដែន ប្រហោង​ខ្មៅ​នេះ​ឡើយ ហើយ​មនុស្ស​ស្គាល់​ប្រហោង​ខ្មៅ​នេះ​តែ​តាម​ការ​បកស្រាយ​របស់​ពួក រូប​វិទូ តារាវិទូ ហើយ​អាច​មាន​ទស្សនៈវិទូ​ប៉ុណ្ណោះ ។ ទ្រឹស្តី​វិទ្យាសាស្ត្រ​ដែល​ត្រូវ​បាន​គេ​អះអាង​អំពី​ប្រហោង​ខ្មៅ​នេះ គឺ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​មជ្ឈដ្ឋាន​ពួក​រូប​វិទូ និង​ទស្សនៈវិទូ ហើយ​ក្រោយមក​ក្នុង​សតវត្ស​ទី​១៨ ក៏​មាន​តារាវិទូ និង​អ្នក​វិទ្យាសាស្ត្រ​ជា​បន្តបន្ទាប់​ធ្វើការ​បកស្រាយ​ជា​បន្តបន្ទាប់ ។

លោក អា​ល់ប័ត អាំង​ស្តាំ​ង (Albert Einstein) រូប​វិទូ​អា​ល្លឺ​ម៉​ង់​បាន​លើក​ឡើង​ពី​អំពី​ប្រហោង​ខ្មៅ​នេះ​មុនគេ​នៅ​សតវត្ស​ន៍ទី​១៨ ក្រោយមក​នៅ​ក្នុង​ឆ្នាំ​១៩១៦ ទើប​លោក​កាល់ ស្វា​ឆាល (Karl Schwarzschild ) អ្នក​រូប​វិទូ​អា​ល្លឺ​ម៉​ង់​ដែរ​បាន​កំណត់​រូបរាង និង​បាន​ដាក់​ឈ្មោះ​វារ​ហូត​មក​ដល់ ពេល​នេះ ។ ជា​បន្តបន្ទាប់​មក​អ្នក​វិទ្យាសាស្ត្រ​ជា​ពិសេស គឺ​តារាវិទូ​ជំនាន់​ក្រោយ​បាន​អភិ​វ​ឌ្ឈ​ន៍​កា​រក​ឃើញ​នេះ​ជា​បន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន ។ តាម​ការ​បកស្រាយ​របស់​អ្នក​វិទ្យាសាស្ត្រ គ្មាន​អ្វី​អាច​ទប់ទល់​នឹង​កម្លាំង​បំផ្លាញ​រាប់​សិប​កោ​ដ៍ ខេ​ល​វី​ន នៅ​ក្នុង​ដែន​នៃ​ប្រហោង​ខ្មៅ​នេះ​បាន​ឡើយ ។

ដូច្នេះ លោក ខឹ​ម វាសនា​បាន​លើក​វា​យកពាក្យ « ប្លេ​ក​ហូល​» នេះ​មក​និយាយ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជិត​ពីរ​ម៉ឺន​នាក់​ជឿ ហើយ​នាំ​គ្នា​មក​កាន់​ចំការ​របស់​គាត់​កាលពី​ចុងខែ​សីហា​កន្លង​ទៅ​នៅ​បន្ទាយស្រី ខេត្តសៀមរាប ។

ប៉ុន្តែ​តាម​ឯកសារ​ដែល​យើងខ្ញុំ​បាន​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​ជំនាន់​យើង​នេះ​ប្រហែលជា​មិន​បាន​ស្គាល់ «​ប្លេ​ក​ហូល​» ឫ​ប្រហោង​ខ្មៅ​នេះ​ឡើយ​ពីព្រោះ​វា​ស្ថិត​នៅ​ចម្ងាយ​រហូត​ដល់​ទៅ​ប្រហែល​៥៥ លាន​ឆ្នាំ​ពន្លឺ​ពី​ភព​ផែនដី ហើយ​អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​អះអាង​អំពី​វា​ក៏​មិន​បានឃើញ​វា​ដែរ ដោយ​ពួក​គេ​បាន​ធ្វើការ​សន្និដ្ឋាន​តាមតែ​សម្មតិកម្ម​វិទ្យាសាស្ត្រ​ដែល​ពួក​គេ​អាច​សិក្សា​បាន​តែ​ប៉ុណ្ណោះ​។

លោក ខឹ​ម វាសនា បាន​យក ពាក្យ «​ប្រហោង​ខ្មៅ » ឬ ប្លេ​ក​ហូល មក​បូក​ជាមួយ​អបិយ​ជំនឿ ដោយ​អាច​ធ្វើ​អោយ​មនុស្ស​ភ័យ​ខ្លាច​ពី​ការ​រលត់​រលាយ​នៃ​ភព​ផែនដី​រួម​ទាំង​កម្ពុជា​ផង ហើយ​នាំ​គ្នា​សម្រុក​ទៅ​រក​នៅ​ចម្ការ​របស់​លោក ។

ករណី​របស់​លោក ខឹ​ម វាសនា បាន​ប្រាប់​យើង​ថា ប្រជាជន​យើង​ជា​ច្រើន​នៅ​តែ​មាន​អបិយ ជំនឿ​មិន​សម​ហេតុផល ហើយ​ងាយ​នឹង​ជឿ​ចំពោះ​អ្វី​ដែល​គេ​លើក​ឡើង​ដោយ​មិន​បាន ពិចារណា​រក​ការ​ពិត​តាម​បែប​វិទ្យាសាស្ត្រ​។ ខណៈ​ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​នឹង​មាន​ជំនឿ​ទៅ​លើ​អ្វីមួយ​នោះ គេ​ចាំបាច់​ត្រូវ​តែ​ធានា​ថា ការ​ជឿ​នោះ​នឹង​មិន​នាំ​ដល់​ការ​ខូចខាត​ប្រយោជន៍​ផ្ទាល់ខ្លួន និង​សង្គម​ឡើយ ។ យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន បើ​មិន​ដូច្នេះ​ទេ យើង​អាច​នឹង​ជឿ​ទាំង​ងងឹត​ងងុល​មិន​ខាន ។

សូម​ប្រុង​ប្រយ័ត្ន​ពីព្រោះ​មក​ដល់​ពេល​នេះ​ជំនឿ​បាន​មក​ពី​ការ​ជឿ​ត​ៗ​គ្នា​ប៉ុណ្ណោះ​ជំនឿ គឺ​គ្មាន​បញ្ជាក់ និង​បោះ​ពុ​ម្ភ​ជា​ក្បួនខ្នាត​ណាមួយ​ត្រឹមត្រូវ​ឡើយ ។ យើងខ្ញុំ​មិន​ហាម​ការ​ជឿ​របស់​បងប្អូន​នោះ​ទេ ប៉ុន្តែ​ការ​ជឿ​ដែល​ខ្វះ​ការ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​យើង​នឹង​ក្លាយ​ហានិភ័យ​មួយ​សម្រាប់​យើង​នៅ​ក្នុង​សង្គម​ជីវភាព និង​តថភាព​ពិត​នៅ​ក្នុង​សង្គម​ជាក់ស្តែង ​៕ ( អត្ថបទ ៖ ហេង ចេស្តារ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ